តើអ្នកត្រូវធ្វើដូចម្តេចបើអ្នកមានផ្ទៃពោះនៅពេលដែលមិនទាន់ត្រៀមខ្លួន? What to do if you are not ready for a pregnancy

ទោះបីជាវិធីសាស្រ្តពន្យារកំណើតមានប្រសិទ្ធិភាពខ្ពស់ក៏ពិតមែន ប៉ុន្តែការមានគភ៌ក៏អាចនៅតែកើត​មាន​ដែរនៅក្នុងករណីដែលដៃគូរួមភេទប្រើប្រាស់មធ្យោបាយពន្យារកំណើតមិនត្រឹមត្រូវ ឬ ខូចគុណភាព។ វិធីសាស្រ្តពន្យារកំណើតដូចជាស្រោមអនាម័យអាចដាច់រហែក ឬ ត្រូវបានពាក់ទៅលើលិង្គដោយមិនត្រឹមត្រូវ​ដែលអាចបណ្តាលឲ្យអ្នក និង ដៃគូរបស់អ្នកមានកូនដោយចៃដន្យបាន។

សាកស្រមៃថាប្រសិនជាអ្នករកឃើញថាអ្នកមានគភ៌ដោយមិនបានត្រៀមទុក តើអ្នកនឹងធ្វើបែបណាទៅ? តើដឹងទេថាអ្នកមានជម្រើសអ្វីខ្លះប្រសិនបើអ្នកមិនចង់ទុកគភ៌?​ ហើយថាតើអ្នកអាចសុំការ​ប្រឹក្សានិងជំនួយ​ពីអ្នកណា?

ជំហានទី១គឺការធ្វើរោគវិនិច្ឆ័យថាមានគភ៌ពិតមែន

ប្រសិនបើអ្នកប្រើប្រាស់ប្រដាប់ពិនិត្យទឹកនោមដោយខ្លួនឯងនៅផ្ទះ អ្នកចាំបាច់ត្រូវទៅជួបជាមួយអ្នកផ្តល់សេវា​សុខភាពដើម្បីពិនិត្យឲ្យបានច្បាស់ថាអ្នកពិតជាមានផ្ទៃពោះពិតមែន​ ដោយសារតែពេលខ្លះអ្នកដែលមានកូនក្រៅ​ស្បូន ឬ ជំងឺកូនពង [i]ក៏អាចធ្វើឲ្យតេស្តទឹកនោមវិជ្ជមានដែរ។​ហើយភាពមិនប្រក្រតីពីរនេះត្រូវព្យាបាលដោយ​វិធីវះកាត់ ដោយក្នុងករណីខ្លះអាចប៉ះពាល់ដល់ជីវិតទៀតផងប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ។ ការធ្វើ​រោគវិនិច្ឆ័យមានគភ៌ភាគច្រើនគឺគេធ្វើដោយការពិនិត្យដោយអេកូ និង ការធ្វើតេស្តរកកម្រិត HCG នៅក្នុងទឹកនោម។

អ្នកត្រូវចាំថា ជំហានទីមួយបង្អស់ដែលអ្នកត្រូវធ្វើគឺឲ្យឆ្មប ឬ វេជ្ជបណ្ឌិតបញ្ជាក់ច្បាស់ថាពិតជាមានផ្ទៃពោះពិត​មែន។ បន្ទាប់ពីនេះ ប្រសិនបើអ្នកនៅតែមិនចង់ទុកគភ៌អ្នកត្រូវរកវិធីផ្សេងដើម្បីដោះស្រាយបញ្ហានេះ។

ជម្រើសដែលអ្នកអាចជ្រើសរើសបាន

បន្ទាប់ពីបញ្ជាក់ថាអ្នកមានផ្ទៃពោះអ្នកត្រូវធ្វើការសម្រេចចិត្តថាតើអ្នកចង់បន្តការមានផ្ទៃពោះរហូតដល់វាដល់ពេលដល់ខែ ឬ​ ក៏អ្នកចង់បន្តការរំលូតកូន។ នីតិវិធីទាំងនេះចាំបាច់ត្រូវធ្វើឡើងដោយមានគោលការណ៍ណែនាំនិងជំនួយពីអ្នកជំនាញសុខភាពដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដូចជាម៉ារីស្តូបនិងមិនត្រូវព្យាយាមធ្វើដោយមិនមានការប្រឹក្សាដោយអ្នកជំនាញនោះឡើយ។

  • ការប្រើឱសថរំលូតកូន៖

ការប្រើឱសថក្នុងការរំលូតកូន គឺការប្រើថ្នាំគ្រាប់ចំនួន ២​ ប្រភេទដើម្បីជម្រុញឲ្យមានការរំលូត។ អ្នកដែលអាចប្រើប្រាស់ថ្នាំដើម្បីរំលូតកូនគឺណែនាំឲ្យប្រើចំពោះស្រ្តីដែលមានអាយុគភ៌តិចជាង ៩ សប្តាហ៍។ ថ្នាំគ្រាប់ទាំងពីរនោះគឺ ថ្នាំ Mifepristone ដែលអាចបញ្ឈប់ការផលិត Progesterone និង Misoprostol ដែលជាប្រភេទថ្នាំដែលជម្រុញឲ្យមានការកន្រា្តក់ស្បូនដើម្បី​ឲ្យផលិតផលគភ៌ចេញមកឲ្យ​អស់កុំឲ្យ​នៅសល់ក្នុងស្បូន។

នៅគ្លីនិកម៉ារីស្តូបយើងជ្រើសរើស ថ្នាំ Mariprist ជាថ្នាំរំលូតចម្បងរបស់​គ្លីនីកយើងសម្រាប់​ការរំលូតកូនតាមថ្នាំគ្រាប់ ព្រោះវាជាថ្នាំដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក​សម្រាប់ការរំលូតកូននៅក្នុងអំឡុងពេលដែលគភ៌មិនទាន់មានអាយុច្រើន។

  • ការរំលូតកូនដោយសុវត្ថិភាពដោយប្រើឧបករណ៍បូមសម្អាត៖

ជាទូទៅ នៅក្នុងករណីដែលគភ៌មានអាយុច្រើនជាង ៩ សប្តាហ៍ ឬ មួយក៏គភ៌មិនប្រក្រតី អ្នកនឹងអាចត្រូវបានអ្នកផ្តល់សេវាសុខភាពណែនាំឲ្យប្រើវិធីមួយទៀតដើម្បីធ្វើការរំលូត នោះគឺការរំលូតដោយសុវត្ថិភាពដោយប្រើឧបករណ៍បូមសម្អាត។ នីតិវិធីរំលូតសុវត្ថិភាពដោយប្រើឧបករណ៍​បូមសម្អាតវះដែល គ្លីនិកម៉ារីស្តូបប្រើប្រាស់គឺការបូមគភ៌ចេញ។

ដំណើរការនេះចាំបាច់ត្រូវតែប្រព្រឹត្តទៅដោយឆ្មប ឬ វេជ្ជបណ្ឌិត​នៅទីកន្លែងដែលមានស្តង់ដា និង អនាម័យត្រឹមត្រូវ។

ការរំលូតដោយមិនមានសុវត្ថិភាពមិនមែនជាជម្រើសនោះទេ

អ្នកមានសេរីភាពក្នុងការសម្រេចចិត្តថាតើត្រូវបញ្ចប់រឺបន្តការមានផ្ទៃពោះរបស់អ្នក។ ប៉ុន្តែការរំលូតកូនដោយ​មិនមានសុវត្ថិភាពគឺមិនមែនជាជម្រើសដែលអ្នកគួរជ្រើសរើសទេ។ អ្នកអាចប្រឈមនឹងការឆ្លងមេរោគ ផលលំបាកធ្ងន់ធ្ងរ ​ពិការភាព​​ និង ការប៉ះពាល់ដល់អាយុជីវិតនៅពេល ដែលអ្នកធ្វើ ការរំលូតកូន ដោយគ្មានសុវត្ថិភាព និងដោយអ្នកផ្តល់សេវាដែលគ្មានជំនាញ។

សរុបសេចក្តីមក ការមានផ្ទៃពោះដែលមិនបានគ្រោងទុកអាចជាការរំខាន ប៉ុន្តែម៉ារីស្តូបសង្ឃឹមថាព័ត៌មានដែល​បានផ្តល់ជូននៅក្នុងអត្ថបទនេះនឹងជួយឲ្យអ្នកសម្រេចយកជម្រើសដែលប្រកបដោយសុវត្ថិភាព និង មានផលល្អបំផុតសម្រាប់អ្នក។

ប្រភព៖

  1. MSI Guidelines for Safe Abortion and Post-abortion Care – Marie Stopes International (2018)
  2. https://www.mariestopes.org/what-we-do/our-services/safe-abortion-and-post-abortion-care/
  3. https://www.mariprist.com/mariprist-professionals/about-mariprist/what-is-mariprist/

សម្រាប់ព័ត៌មានទាក់ទងនឹងការរំលូតកូន សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖
✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


[i] កូនក្រៅស្បូន គឺជាភាពមិនប្រក្រតីនៃការមានគភ៌ដែលកំណត់ដោយ កូនទៅកាច់សំបុកនៅកន្លែងដែលក្រៅពីភ្នាសក្នុងស្បូនរបស់ស្រ្តី។
ជម្ងឺកូនពង គឺជាភាពមិនប្រក្រតីនៃការមានគភ៌ដែលកំណត់ដោយ កោសិការកូនលូតលាស់មិនប្រក្រតី។

Even with the success rate of contraception, pregnancy is not completely out of the windows of possibilities. Contraception methods such as condoms can be torn or applied incorrectly which may lead to a chance of pregnancy that you and your partner are not prepared for.

Imagine the shock of finding out you were pregnant and your first thought that came to mind was “I am not ready for this.”

What do you do in those situations? Who do you turn to for help? And what options do you have?

The first step is always confirmation

If you used a home pregnancy test kit to detect your pregnancy, please make sure to make an appointment with a mid-wife or a health provider to confirm the diagnosis as sometimes the pregnancy home test kit is positive for conditions such as Ectopic Pregnancy and Molar Pregnancy[i]. These pregnancies require a slightly different procedure than induced abortion and has great risks to health if not treated properly. The confirmation is usually done with an ultrasound of the uterus, and basic tests like the Beta-HCG test.

Remember that the first step must always be CONFIRMATION with a health professional, so that you can know for sure that you are indeed pregnant. Only then can you proceed to the second step which is navigating your options.

Choosing an option

After confirming that you are pregnant, you have to make a decision on whether you wish to proceed with the pregnancy until it reaches term or do you want to proceed with abortion. These procedures must be done with guidelines and help from a licensed health professional like Marie Stopes and must not be attempted by yourself or an unlicensed establishment/person.

  • Medical abortion:

This is the use of oral pills to induce abortion. You usually are able to receive medical abortion if the pregnancy is less than 9 weeks.[1] The pills consist of Mifepristone and Misoprostol. To put it simply, first you have to take Mifepristone which is a type of oral pill that can block your pregnancy from advancing by blocking progesterone production.

After that, you may take Misoprostol either right away or up to 48 hours after taking Mifepristone to cause uterus contractions and uterus emptying.

At Marie Stopes International Clinics, we choose Mariprist as our main termination treatment for medical abortion as it is a medication that is recommended by the World Health Organization for early medical abortion.[2]

  • Manual vacuum aspiration:

Usually, if the pregnancy exceeds 9 weeks or if your pregnancy is abnormal, you will be recommended in-clinic abortion or surgical abortion. In this case, the procedure that is done at the Marie Stopes International Clinics is the manual vacuum aspiration method.

The entire process MUST be done by midwives and/or doctors and healthcare workers in a safe and sterile environment.

Unsafe abortion is NOT an option

You are free to make a decision on whether to terminate or proceed with your pregnancy; however, unsafe abortion must not be tolerated. You risk infection, severe complications, disabilities, even death when you receive unsafe abortion by unskilled people.

In conclusion, unplanned pregnancy can be quite a hassle, but Marie Stopes hope that the information provided in this blog will help you navigate your unplanned pregnancy as best as possible and make a safe and informed decision for yourself.

References:

  1. https://www.mariestopes.org/what-we-do/our-services/safe-abortion-and-post-abortion-care/
  2. https://www.mariprist.com/mariprist-professionals/about-mariprist/what-is-mariprist/

If you have any questions about abortion, and other contraceptive methods, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


[1] MSI Guidelines for Safe Abortion and Post-abortion Care

[2] https://www.mariprist.com/mariprist-professionals/about-mariprist/what-is-mariprist


[i] Ectopic Pregnancy:  is when a fertilized egg implants itself outside of the womb, usually in one of the fallopian tubes. (United Kingdom National Health Service)

Molar Pregnancy: A slow-growing tumor that develops from trophoblastic cells (cells that help an embryo attach to the uterus and help form the placenta) after fertilization of an egg. (National Cancer Institute)

Please follow and like us:

Press Release: World Contraception Day

Cambodia Implant user

Phnom Penh, Saturday 26th September 2020:

This World Contraception Day, Marie Stopes International Cambodia urges donors, partners and the global community to ensure women have continued access to contraception throughout the COVID-19 global pandemic.

Currently, across the globe, there are 214 million women with an unmet need for contraception and this is only increasing. During COVID-19, an estimated of 1.4 million women globally lost access to its family planning services alone.

In Cambodia the global pandemic has lead to loss of employment; the hardest hit sectors including tourism, manufacturing exports, and construction. 12 percent of garment and footwear factories, where most employees are women, have halted operations since mid-April 2020 affecting close to 100,000 workers. The return of many of these women to rural provinces may put them out of reach of, or unable to afford, essential contraception services. 

For younger women, accessing contraceptive advice and services can be especially challenging. As a result, large numbers of young women do not have the information they need about sex and how to prevent a pregnancy. 12.3% of pregnancies among 15-24 years old are unintended.  Access to non-judgmental youth friendly contraceptive information and services is essential to meet the needs of these groups.

Family planning changes lives, giving every woman the freedom to choose her own future. Improving access would result in millions more girls being able to complete their education, enter the workforce, and having the power to make decisions about their own lives and futures. 

Call to action

Marie Stopes International Cambodia is therefore urging local health authorities, donors and health sector partners to work together to maintain or increase their current support for access to sexual and reproductive healthcare services and to prioritise this in their COVID-19 responses, to ensure women and girls have timely access to essential services when needed most.

Amy Williamson, MSIC Country Director, said,

“It is so important for information on contraception and proper reproductive health counselling to be accessible by all those who need it – and it costs only around 3 cents per day to protect a young woman from an unintended pregnancy for one year, giving her the chance to finish her education or even saving her life.”


Please follow and like us:

កុមារ និង ការអប់រំផ្លូវភេទ – Children and Sexuality Education

នៅប្រទេសកម្ពុជាការនិយាយអំពីកុមារនិងពាក្យ «ការអប់រំអំពីបញ្ហាផ្លូវភេទ» នៅក្នុងប្រយោគមួយអាចនឹងនាំឲ្យ​មាន​ការនិយាយរិះគន់ និង ភាពមិនពេញចិត្តពីមនុស្សមួយចំនួន។ នេះដោយសារតែផ្នត់គំនិតខុសឆ្គងដែលតែងតែគិតថា ការអប់រំកុមារអំពីផ្លូវភេទនិងសុខភាពបន្តពូជនឹង​ជំរុញឲ្យ​ពួកគេឆាប់ចាប់ផ្តើមសកម្មក្នុងការរួមភេទដោយមិនប្រុងប្រយ័ត្ន។ ផ្នត់គំនិតនេះគឺមិនពិតនោះទេ។

ដូច្នេះសំណួរដែលមនុស្សជាច្រើនចង់ដឹងនោះគឺ ៖ តើការអប់រំអំពីបញ្ហាផ្លូវភេទគួរតែចាប់ផ្តើមពីអាយុប៉ុន្មាន?

គំរូរបស់ប្រទេសស៊ុយអែត

ប្រទេសស៊ុយអែតគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលធ្វើឲ្យការអប់រំផ្លូវភេទនិងយេនឌ័រក្លាយជាមុខវិជ្ជាដែលសិស្សចាំបាច់ត្រូវតែសិក្សានៅក្នុងកម្មវិធីអប់រំរបស់ពួកគេ នៅទូទាំងប្រទេស។ ទោះបីម៉ូដែលស៊ុយអ៊ែតមិនល្អឥតខ្ចោះក៏ដោយក៏កម្មវិធីសិក្សារបស់វាមានលក្ខណៈទូលំទូលាយគ្រប់គ្រាន់ដើម្បីធ្វើជាគំរូសម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។

នៅប្រទេសស៊ុយអែតការអប់រំអំពីបញ្ហាផ្លូវភេទគឺជារឿងគួរឲ្យចាប់អារម្មណ៍មួយពីព្រោះនៅតាមសាលាជាច្រើនគ្រូមិនមែនជាមនុស្សតែម្នាក់គត់ដែលកំណត់មេរៀនដែលត្រូវសិក្សានោះទេ។ សាលារៀនជាច្រើនបង្កើតជាក្រុមមួយដែលពិចារណាលើមេរៀន ឬ ប្រធានបទដែលត្រូវសិក្សា ហើយអាចមានការចូលរួមពី គិលានុបដ្ឋាយិកាប្រចាំសាលា​ អ្នកផ្តល់ប្រឹក្សាប្រចាំសាលា ​និងក្នុងករណីខ្លះ មានការចូលរួមពីសិស្សទៀតផង។

ការអប់រំផ្លូវភេទគឺតត្រូវបានដាក់ក្នុងកម្មវិធីសិក្សាចាប់តាំងពី អាយុ ១១ ឆ្នាំ (ឬថ្នាក់ទី ៥) ។ នៅថ្នាក់ទីប្រាំ សិស្ស រៀនអំពីភាពពេញវ័យ ភាពលូតលាស់រាងកាយតាមភេទនីមួយៗ​និងការសម្រេចកាមដោយខ្លួនឯង។ នៅថ្នាក់ទី ៨ នៅអាយុ ១៤ ឆ្នាំ សាលារៀនជាច្រើនផ្តោតលើប្រធានបទដូចជាមុខងាររាងកាយនិងជំងឺកាមរោគ។ រីឯនៅក្នុងថ្នាក់ទី ៩ វិញ ភាគច្រើនគឺមានការផ្តោតសំខាន់ទៅលើទំនាក់ទំនងផ្ទាល់ខ្លួន។​ ចំណុចដែលគួរឲ្យកត់​សម្គាល់នោះគឺថាសិស្សខ្លួនឯងអាចស្នើប្រធានបទដែលទាក់ទងនឹងព្រឹត្តិការណ៍បច្ចុប្បន្ន ឬ មានសារៈសំខាន់​ដើម្បីពិភាក្សានៅក្នុងថ្នាក់រៀនបាន។[1]

សារៈសំខាន់នៃការអប់រំផ្នែក​ផ្លូវភេទ

មុនពេលយើងស្វែងយល់ថាការអប់រំផ្លូវភេទមានសារៈសំខាន់ដូចម្តេចខ្លះ ដំបូងយើងត្រូវយល់ច្បាស់អំពី​និយមន័យ​នៃការអប់រំផ្លូវភេទជាមុនសិន។ ក្នុងអត្ថបទនេះយើងរួមបញ្ចូលតែការអប់រំផ្លូវភេទដែលទូលំទូលាយប៉ុណ្ណោះ ដូចនេះការអប់រំផ្លូវភេទបែប “abstinence-only” ឬការអប់រំផ្លូវភេទដែលមិនមានភាពគ្រប់គ្រាន់នោះមិនត្រូវបានរាប់បញ្ចូលនោះទេ។

យោងតាម UNFPA ការអប់រំអំពីផ្លូវភេទដែលទូលំទូលាយគឺជា « ការអប់រំផ្លូវភេទដែលមានមូលដ្ឋាន​ផ្តោត​លើ​សិទ្ធិ និង យេនឌ័រ មិនថានៅក្នុងសាលារៀនឬនៅក្រៅសាលាទេ។ ការអប់រំផ្លូវភេទនេះត្រូវបានបង្រៀនក្នុង​រយៈពេលជាច្រើនឆ្នាំដោយផ្តល់នូវព័ត៌មានសមស្របតាមអាយុ ហើយស្របទៅតាមសមត្ថភាពដែលកំពុង​លូតលាស់របស់យុវជន»។​នេះរួមបញ្ចូលទាំងការសិក្សាអំពីកាយវិភាគសាស្ត្ររបស់មនុស្ស ព័ត៌មានសំខាន់ៗអំពីសុខភាពបន្តពូជ ការពន្យារ​កំណើត ការសម្រាល និងជំងឺកាមរោគផងដែរ។ ការអប់រំអំពីបញ្ហាផ្លូវភេទទូលំទូលាយ ក៏មាន​លើសពីព័ត៌មានសុខភាពជាមូលដ្ឋាននេះផងដែរ ដោយមានរួមទាំងប្រធានបទទាក់ទងនឹងការដោះស្រាយបញ្ហាសង្គមពិតប្រាកដដែលទាក់ទងនឹងសុខភាពនិងសុភមង្គលក្នុងទំនាក់ទំនងផ្ទាល់ខ្លួន ស្វ័យភាពផ្លូវភេទ ដូចជាការយល់ព្រមដោយស្ម័គ្រចិត្ត អំពើហឹង្សាផ្លូវភេទ និង យេនឌ័រជាដើម។[2]

ការស្រាវជ្រាវផ្នែកសុខភាពសាធារណៈរាប់មិនអស់បានបង្ហាញថាយុវជនដែលទទួលបានការអប់រំផ្លូវភេទទូលំ​ទូលាយភាគច្រើនពន្យារពេលការចាប់ផ្តើមរួមភេទ ហើយប្រើការការពារនៅពេលដែលពួកគេធ្វើឲ្យសកម្មផ្លូវភេទ ជាជាងអ្នកដែលមិនបាន ទទួលការអប់រំអំពីការរួមភេទឬ ទទួលបានការអប់រំ «abstinence-only» (បង្រៀនមិន​ឲ្យរួមភេទតែប៉ុណ្ណោះ)។​​ ការដកហូតព័ត៌មានអំពីសុខភាពផ្លូវភេទ និង ការបន្តពូជ នឹងមិនធ្វើឲ្យ​កុមារមាន​សុវត្ថិភាព​​ឡើយ។ វានឹងធ្វើអោយពួកគេល្ងង់ខ្លៅពីរាងកាយខ្លួន និង ការការពារខ្លួន។[3]

សេចក្តីសង្ឈឹមសម្រាប់ប្រទេសកម្ពុជា

កម្មវិធីសិក្សាដែលបង្កើតឡើងដោយក្រសួងអប់រំ នឹងរួមបញ្ចូលការអប់រំសុខភាពបន្តពូជ​និងការអប់រំសិទ្ធិ​ដែលនឹងត្រូវបានបង្រៀនតាំងពីថ្នាក់ទី ៥។

នៅចុងឆ្នាំ ២០១៩ ក្រសួងអប់រំបានប្រកាសថានឹងបញ្ចូលការអប់រំអំពីភេទខុសគ្នា​នៅក្នុងកម្មវិធីសិក្សា​ថ្នាក់ជាតិ។ ក្រសួងមានគម្រោងក្នុងការអនុវត្តផែនការនេះនៅឆ្នាំ ២០២០ តទៅដើម្បីប្រឆាំងនឹងការរើសអើង។

លោក យុង គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសិក្សាសុខាភិបាលនៃក្រសួងអប់រំបានប្រកាសថាសិស្សចាប់ពីអាយុ ១៣ ឆ្នាំ (ឬថ្នាក់ទី ៧) នឹងត្រូវសិក្សាអំពីភាពចម្រុះភេទដូចជាបញ្ហាភេទ LGBTIQ+ ជាដើម។[4]

នេះគឺជាការផ្លាស់ប្តូរនៅក្នុងទិសដៅដ៏ល្អសម្រាប់យុវជនកម្ពុជាហើយវាបង្ហាញថាទីបំផុតពិភពលោកកំពុងតែ ទទួលស្គាល់ថាការចាប់ផ្តើមការអប់រំខាងផ្លូវភេទតាំងពីអាយុក្មេងទៅគឺមានសារៈប្រយោជន៍ជាច្រើននៅក្នុងរយៈពេលវែង។

យោងតាមនិន្នាការនោះគ្លីនិកម៉ារីស្តូបអន្តរជាតិ ផ្តល់ជូនសេវាកម្មងាយស្រួលដល់យុវវ័យក្នុងការចូលមកពិភាក្សា ដែលមិនមានវាយតម្លៃ មានការរក្សាការសម្ងាត់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

អ្នកអាចមើលវីដេអូទាក់ទងនឹងសេវាកម្មពិគ្រោះពិភាក្សាជាមួយយុវវ័យតាមរយៈ៖ https://www.youtube.com/watch?v=utNZGM0QfIE&t=164s

ប្រសិនបើអ្នកមានសំនួរទាក់ទងនឹងព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ​ និងបន្តពូជ ឬ វិធីសាស្រ្តពន្យារកំណើតផ្សេងៗ អ្នកអាចទាក់ទង Marie Stopes តាមរយៈ៖​​

✓ ផ្ញើសារតាមរយៈហ្វេសប៊ុក
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

In Cambodia, to mention children and the word “sexuality education” in one sentence would invite some vehemence and criticisms. This is due to a long-standing tradition of thinking that educating children about sexual education and reproductive health would urge them to start engaging in sexual intercourse recklessly and from a young age. Needless to say, this is completely untrue.

So, the age-old question is: at what age should sexuality education start?

The Swedish model

Sweden is the first country in the world to make sex and gender education mandatory nationwide. Although the Swedish model is not perfect in anyway, its curriculum is comprehensive enough to be a model for many countries around the world.

In Sweden, sex education is an interesting thing because in many schools, the teachers are not the only one dictating the lessons. Many schools form a team that considers inputs from school nurses, school counselors, and in some cases, even students.

Compulsory sex education starts young, normally from 11 years old (or in fifth grade). In fifth grade, students learn about puberty, body development and masturbation are covered. In the eighth year, at the age of 14, many schools focus on topics like bodily functions and STIs. In the ninth-year focus is often on relationships. It’s important to note that students themselves can suggest topics that are relevant to the events at the time. [1]

The importance of sexuality education

Before we dive into HOW important is sexuality education, first you need to understand what exactly is sexuality education. We are referring to comprehensive sexuality education, which means inadequate programs such as the abstinence-only program is not included. [2]

According to UNFPA, comprehensive sexuality education is “a rights-based and gender-focused approach to sexuality education, whether in school or out of school. It is taught over several years, providing age-appropriate information consistent with the evolving capacities of young people.” This includes, the study of the human anatomy, important information on reproductive health, contraception, child birth and STDs. Comprehensive sexuality education also goes beyond this basic health information and addresses real social issues that concerns the health and happiness and sexual autonomy such as consent, sexual violence, gender and sexuality, and so forth.

Countless of public health research has shown that young people who receives comprehensive sex education are more likely to delay sexual initiation, and to use protection when they do eventually become sexually active, than those who receive no sex education or learn only about abstinence. Withholding information about sex and sexuality will not keep children safe; it will only keep them ignorant.[3]

Hope for Cambodia

The school curriculum created by the ministry of education that is in the works will include sexual reproductive health and rights education that will be taught as early as the fifth grade.

In late 2019, the Ministry of Education has announced that it will include sexual diversity in the national school curriculum. The plan was to implement it in 2020 onwards to combat bullying and discrimination.

Yung Kunthearith, deputy director of the education ministry’s department of health studies announced that students from age 13 (or seventh grade) will be required to learn about sexual diversity namely LGBTQI+ issues. [4]

Similar to the Swedish model, the Cambodian sexuality educational model that is in the draft teaches a variety of topics ranging from puberty to consent, hygiene, and STDs. The model in the works teaches sexuality education of different degrees to students from grade 5 to grade 12.

This is a move in the good direction for Cambodian youth, and it shows that the world is finally admitting that starting sexuality education young is beneficial in the long run.

Following that trend, Marie Stopes International Clinics provide convenient youth-friendly services that are non-judgmental, confidential, and professional.

You can watch the video about our youth-friendly services here: https://www.youtube.com/watch?v=utNZGM0QfIE&t=164s

If you have any questions about sexual education or other contraceptive methods consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

References:

  1. https://www.rfsu.se/om-rfsu/om-oss/in-english/national-work/sexuality-education/about-swedish-sexuality-education/
  2. https://www.unfpa.org/comprehensive-sexuality-education
  3. https://advocatesforyouth.org/resources/fact-sheets/sexuality-education-2/
  4. https://www.voacambodia.com/a/Cambodia-to-teach-LGBT-issues-in-schools-to-tackle-discrimination/5201598.html
Please follow and like us:

ស្វែងយល់ពីវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង – The Truth about Long-Term Family Planning

ក្នុងនាមជាអ្នកផ្តល់សេវាផែនការគ្រួសារ អតិថិជនរបស់យើងតែងតែប្រាប់យើងពីសេចក្តីបារម្ភ​ដែលមិន​ពិត​ទាក់ទង​ទៅនឹងមធ្យោបាយពន្យារកំណើត ជាពិសេសទាក់ទងនឹងមធ្យោបាយពន្យារកំណើតកងក្នុងស្បូន និង កង​ក្រោមស្បែក។ ដូច្នេះហើយបានជាលើកនេះ អត្ថបទពួកយើងចង់ពន្យល់អំពីការយល់ខុសទាក់ទង​ទៅនឹង​មធ្យោបាយពន្យារកំណើតកងដាក់ក្នុងស្បូន និងកងដាក់ក្រោមស្បែក ក៏ដូចជាសារៈប្រយោជន៍ដ៏សំខាន់នៃ​មធ្យោបាយ​ទាំង​នេះ។ ជាក់ស្តែង អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ថាមធ្យោបាយពន្យារកំណើត​ប្រភេទ​រយៈពេល​វែងទាំ​ង នេះជាមធ្យោបាយ ដែលមានប្រសិទ្ធិភាពបំផុតដើម្បីការពារ​ការមានផ្ទៃពោះដោយ​ចៃដន្យ។

តើអ្វីទៅជាមធ្យោបាយពន្យារកំណើតរយៈពេលវែង?

ដូចដែលឈ្មោះវាបានបញ្ជាក់អ៊ីចឹង!

មធ្យោបាយពន្យារកំណើតរយៈពេលវែងជាមធ្យោបាយពន្យារកំណើតដែលមានប្រសិទ្ធិភាពយូរក្នុងការបង្ការ ការមានផ្ទៃពោះ។ មធ្យោបាយពន្យារកំណើតរយៈពេលវែង មានដូចជា៖ កងដាក់ក្នុងស្បូន និង កងដាក់ក្រោមស្បែក។ ដោយផ្អែកទៅលើផលិតផលដែលមានប្រេនខុសៗគ្នា កងដាក់ក្នុងស្បូនអាចមានប្រសិទ្ធិភាពយ៉ាងយូរបំផុត ១០ ឆ្នាំ រីឯកងដាក់ក្រោមស្បែកវិញអាចមានប្រសិទ្ធិភាពចន្លោះពី ៣ ទៅ ៥​ ឆ្នាំ។

ការច្រានចោលស្តីពីការយល់ខុសទាក់ទងនឹងមធ្យោបាយពន្យារកំណើតរយៈពេលវែង

តថភាពជីវិតពិតសម្រាប់ស្រ្តីនៅក្នុងប្រទេសកម្ពុជាគឺ នៅក្នុងឆ្នាំ ២០១២​ ស្រ្តីប្រមាណ ១២.៥% បានរាយការណ៍​ថាតម្រូវការទាក់ទងនឹងការពន្យារកំណើតរបស់ពួកគាត់គឺមិនត្រូវបានបំពេញគ្រប់គ្រាន់នោះទេ (CDHS, 2014)។ ទោះបីជាមធ្យោបាយពន្យារកំណើតទំនើបត្រូវបានស្រ្តីកម្ពុជាប្រើប្រាស់កាន់តែច្រើនជាងមុនក៏ដោយ តែក្នុងនោះមធ្យោបាយពន្យារកំណើតរយៈពេលវែងមិនត្រូវបានស្រ្តីប្រើប្រាស់ច្រើនបើធៀបទៅនឹង មធ្យោបាយពន្យារកំណើតរយៈពេលខ្លីដូចជាថ្នាំគ្រាប់ពន្យារកំណើត និង ថ្នាំចាក់ពន្យារកំណើតដែរ។ ផ្ទុយទៅវិញ លទ្ធភាពនៃការអាច​ចូលទៅ​ប្រើប្រាស់មធ្យោបាយពន្យារកំណើតរយៈពេលវែងដែលមានប្រសិទ្ធិភាពខ្ពស់នៃស្រ្តីកម្ពុជានៅមានកម្រិតនៅឡើយ។ នៅក្នុងឆ្នាំ ២០១៥ របាយការណ៍ UNFPA ស្តីពីសុខភាពបន្តពូជរបស់យុវវ័យនៅទ្វីបអាស៊ី និង អាស៊ីបាស៊ីហ្វិក បានបង្ហាញថា ការយល់ដឹងខុស និងការភ័ន្តច្រឡំអំពីមធ្យោបាយពន្យារកំណើតទំនើប ជាកត្តាជំរុញឲ្យ​មានការ​ប្រើប្រាស់មធ្យោបាយពន្យារកំណើតតាមបែបធម្មជាតិច្រើនជាងមធ្យោបាយពន្យារកំណើតទំនើប។

  • កងដាក់ក្នុងស្បូនមិននាំឲ្យរលូតកូនក្នុងផ្ទៃនោះទេ៖ ឧបករណ៍ដ៏តូចនេះនឹងមិនបង្កឲ្យអ្នករលូតកូននោះទេ។ យន្តការរបស់វាគឺដើម្បីបង្ការការ​ជួបគ្នាជាមួយ​ស្ពែម និងអូវ៉ុល ដោយការសម្លាប់ ស្ពែម និងអូវ៉ុល ប៉ុន្តែវាមិនមានភាពប៉ះពាល់អ្វីដល់ទារកនោះទេ។
  • កងដាក់ក្នុងស្បូនមិនបង្កឲ្យអ្នកអារនោះទេ៖  មានការសិក្សាស្រាវជ្រាវមួយចំនួនដែលបង្ហាញថាមិនមានទំនាក់ទំនងរវាងភាពអារ និង​ កងដាក់ក្នុងស្បូននោះទេ។ ការសិក្សាពីរបានបង្ហាញថាមិនមានភាពខុសគ្នារវាងអត្រានៃការមានកូន រវាងស្រ្តីដែលប្រើប្រាស់កងដាក់ក្នុងស្បូន និង ស្រ្តីដែលមិនដែលដាក់កងក្នុងស្បូននោះទេ។
  • ការសិក្សាមួយនៅក្នុងឆ្នាំ ២០០១ ទៅលើចំនួនស្រ្តីដែលមកធ្វើការព្យាបាលភាពអារ​ដោយមិនមានការរាំងស្ទះដៃស្បូន​ស្រ្តីដែលមកធ្វើការព្យាបាលភាព​អារដោយមានការរាំងស្ទះដៃស្បូន និងស្រ្តីដែលមានផ្ទៃពោះជាលើកដំបូង។[4]
  • ការសិក្សាមួយទៀតគឺជាការសិក្សាអំពីកងដាក់ក្នុងស្បូននៅប្រទេសណរវ៉េរ រវាងស្រ្តីដែលបានយកកងដាក់ក្នុងស្បូនចេញដើម្បីមានផ្ទៃពោះ ប្រៀបធៀបស្រ្តីដែលយកកងដាក់ក្នុងស្បូនចេញដោយសារតែផលវិបាកផ្សេងៗ ត្រូវបានរកឃើញថាមិនមានភាពខុសគ្នាក្នុងអត្រានៃការមានផ្ទៃពោះនោះទេ។[5]
  • ភាពឈឺចាប់ និង មធ្យោបាយពន្យារកំណើតរយៈពេលវែង៖ ផ្ទុយពីការយល់ខុសមួយចំនួន ការដាក់កងក្នុង​ស្បូនមិនមានភាពឈឺចាប់ខ្លាំងនោះទេ។ នៅពេលដែលកំពុងតែដាក់នោះ​គឺមានអារម្មណ៍​ចុក ហើយឈឺ​តិច​បំផុត ប៉ុន្តែអារម្មណ៍នេះនឹងបាត់ទៅបន្តិចម្តងៗនៅពេលដែលដាក់ហើយ ក្រោយពីនឹងស្រ្តី​នឹងមិន​មានអារម្មណ៍ដូចធម្មតា។ វាមិនមែនជាភាពឈឺចាប់ដែលប៉ះពាល់ដល់​ការងារប្រចំាថ្ងៃនោះទេ។ លើសពី​នេះទៅទៀត មានការសិក្សាមួយចំនួនដែលរកឃើញថា ប្រភេទកងដាក់ក្នុងស្បូនម៉ាក Mirena និង កង​ដាក់​ក្រោមស្បែកដូចជា Implanon អាចជាមធ្យោបាយគ្រប់គ្រងភាពឈឺចាប់នៅក្នុងស្រ្តីដែលមានជម្ងឺ endometriosis ទៀតផង។
  • កងដាក់ក្នុងស្បូន និង កងដាក់ក្រោមស្បែកមិនបង្ករឲ្យមានជម្ងឺមហារីកនោះទេ៖ ផ្ទុយទៅវិញ មានការសិក្សាមួយចំនួនដែលបង្ហាញថាកងដាក់ក្នុងស្បូនដែលមានសារធាតុស្ពាន់ និង អរម៉ូន អាចមានសមត្ថភាពក្នុងការបង្ការជម្ងឺមហារីកស្រទាប់រដូវ និង ជម្ងឺមហារីកមាត់ស្បូនទៀតផង។

ហេតុអ្វីបានជាមធ្យោបាយពន្យារកំណើតរយៈពេលវែងមានប្រសិទ្ធិភាពល្អក្នុងការបង្ការការមានផ្ទៃពោះ?

យុវជនដែលសកម្មខាងផ្លូវភេទភាគច្រើនមិនសូវយល់ដឹងអំពីជម្រើសដែលពួកគេមានទាក់ទងទៅនឹងមធ្យោបាយពន្យារកំណើតនោះទេ។ ដោយមានប្រជាជនអាយុក្រោម ២៤ ឆ្នាំ លើស ៥០% នៃចំនួនប្រជាជន ហើយអាយុ​ដែលសកម្មផ្លូវភេទក្មេងទៅៗ ការបើកកិច្ចពិភាក្សាស្តីពីជម្រើសមធ្យោបាយពន្យាកំណើត​ដែលល្អបំផុតសម្រាប់ពួក​គេ គឺមានសារៈសំខាន់បំផុត។​

មធ្យោបាយពន្យារកំណើតរយៈពេលវែងវាសាកសមនៅក្នុងកាលទេសៈនេះពីព្រោះ វាចំណាយអស់ប្រាក់កម្រៃតិចជាងមធ្យោបាយខ្លីៗ (ប្រសិនបើគិតក្នុងរយៈពេលវែង) ព្រោះពួកគេមិនចាំបាច់ត្រូវ​ទិញថ្នាំ ឬ ចាក់ថ្នាំរាល់ខែនោះទេ។ វាក៏មានអត្រាការពារការមានផ្ទៃពោះខ្ពស់ជាងមធ្យោបាយផ្សេងៗទៀតដែរ ពីព្រោះស្រ្តីមិនចាំបាច់ត្រូវចងចាំលេបថ្នាំរាល់ថ្ងៃនោះទេ ដូចនេះក៏មានឳកាសក្នុងការបញ្ឈប់កាន់តែតិចដែរ។

ប្រសិនបើអ្នកមានការព្រួយបារម្ភពីការរក្សាព័ត៌មានសម្ងាត់អ្នកអាចទៅទទួលយកសេវាដាក់កងក្នុងស្បូន និង កងក្រោមស្បែកនៅគ្រប់សាខាគ្លីនិកម៉ារីស្តូបទាំងអស់ជាមួយនឹងតម្លៃសមរម្យ និង ការពិគ្រោះយោបល់ប្រកបដោយវិជ្ជាជីវៈ។ ប្រសិនបើអ្នកចាប់អារម្មណ៍អ្នកអាចសាកល្បងប្រើប្រាស់សេវាពិគ្រោះយោបល់អនឡាញរបស់យើងដែលអាចផ្តល់យោបល់អ្នកទៅលើមធ្យោបាយពន្យាកំណើតដែលសាកសមនឹងអ្នកបំផុត៖ http://app.mariestopes.org.kh/en/

  • ចូរទស្សនាវីដេអូនេះដើម្បីស្វែងយល់ឲ្យកាន់តែច្រើនទៅលើកងដាក់ក្រោមស្បែក៖ https://www.facebook.com/MarieStopesKh/videos/2524475397882152
  • ចូរទស្សនាវីដេអូមួយនេះស្តីអំពីកងដាក់ក្នុងស្បូន។

ប្រសិនបើអ្នកមានសំនួរទាក់ទងនឹងមធ្យោបាយពន្យារកំណើតរយៈពេលវែងដូចជា កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន ឬ មធ្យោបាយពន្យារកំណើតផ្សេងៗ អ្នកអាចទាក់ទង Marie Stopes តាមរយៈ៖

✓ ផ្ញើសារតាមរយៈហ្វេសប៊ុក
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

As providers of family planning services, clients usually relay to us their misconceptions about modern contraceptive methods, namely IUDs (intrauterine devices) and implants. Hence, this time, this particular blog aims to shut down all the misinformation about IUDs and implants and to state the great importance of IUDs and implants. In fact, LARCs (Long-acting reversible contraceptives) are recognized by WHO (World Health Organization) as the most efficient methods to prevent unwanted pregnancy.

What are LARCs (Long-acting reversible contraceptives)?

Just like the name suggests, LARCs are methods of contraception that can be removed and lasts for a long time. They consist of IUDs (Intrauterine devices) and implants. Depending on the brand, IUDs can last up to 10 years and implants usually lasts for 3 to 5 years.

Debunking myths about LARCs

The reality is 12.5% of women in 2012 expressed an unmet need for contraception (CDHS, 2014). Even though modern contraceptive methods have become more widely used in recent years, LARCs remain lower than short-term contraceptive methods such as pills or injectables. On the other hand, women’s access to highly effective LARCs are still limited. A 2015 UNFPA review of sexual reproductive health of young people in Asia and the Pacific mentioned myths and misconception about modern contraceptive methods contribute to the preference of traditional contraceptive over modern contraceptive (UNFPA,2015).

  • IUDs do not cause abortion: These small devices do not terminate pregnancy. Their mechanism of action is to prevent a fertilization from happening because copper induce the production of some substances in the body that is toxic to sperm and ova. They DO NOT have the ability to abort a fetus.
  • IUDs do not cause infertility: There have been numerous researches done that show that there was no causative correlation between infertility and IUDs. Two studies showed that there were no significant differences in pregnancy rates between women who reported use of IUDS and women who had never had IUDs:
  • A 2001 study of women seeking treatment for primary infertility without tubal occlusion, women seeking treatment for primary infertility with tubal occlusion, and primigravida pregnant women.[4]
  • Another one is a prospective cohort IUD study in Norway, women who had their copper IUDs removed to become pregnant versus those who had them removed for complications had no difference in pregnancy rates. [5]
  • Pain with LARCs: Contrary to popular beliefs, having an IUDs placed isn’t excruciatingly painful. There’s only a little cramping or low-level pain when the IUD is being put, but the pain/cramping continues to decrease after you put them in and women usually feel fine afterwards. They are not crippling pain that cause any kind of significant discomfort. On the other hand, studies have actually reported Mirena (IUDs) and Implanon (Implants) being an effective management for pain in women with Endometriosis.
  • IUDs and Implants do not cause cancer: In fact, studies have suggested that copper and hormone-containing IUDs may have a protective effect against endometrial cancer and cervical cancer.

Why they are the most efficient at preventing pregnancy?

The sexually active population, especially the younger sexually active population are mostly ignorant about the choices that they have in regards to contraception. With over 50 percent of the population being under the age of 24 and the age of sexually active people gets younger and younger, addressing the need for the best contraception methods is vital.

Long-acting reversible contraceptives are important in that regard because they are cost-effective in the long run versus having to buy oral contraceptives or getting injectables every month. They also have a high pregnancy protection rate than any other contraception method and lower risk of discontinuation since they do not have to take pills regularly or remember to get injections.

If you are worried about confidentiality, you can get IUDs and implants at Marie Stopes International Clinics all over Cambodia with an affordable price and comprehensive counselling. If you’re interested, you may try our online counselling service that advises you on the best contraceptive for you right now: http://app.mariestopes.org.kh/en/

Watch this video to know more about implants: https://www.facebook.com/MarieStopesKh/videos/2524475397882152

Watch this video to know more about IUD: https://www.facebook.com/watch/?v=716250388934314

If you have any questions about LARCs such as implants, IUDs or any other contraception methods, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

References:

  1. Cambodia: identifying actions for scaling up long-acting reversible contraceptives. World Health Organization Regional Office for the Western Pacific; 2017. License: CC BY-NC-SA 3.0 IGO.
  2. Bajracharya, A., Veasnakiry, L., Rathavy, T., & Bellows, B. (2016). Increasing Uptake of Long-Acting Reversible Contraceptives in Cambodia Through a Voucher Program: Evidence from a Difference-in-Differences Analysis. Global Health: Science and Practice4(Supplement 2), S109-S121. doi: 10.9745/ghsp-d-16-00083
  3. Russo, J., Miller, E., & Gold, M. (2013). Myths and Misconceptions About Long-Acting Reversible Contraception (LARC). Journal of Adolescent Health52(4), S14-S21. doi: 10.1016/j.jadohealth.2013.02.003
  4. Hubacher D, Lara-Ricalde R, Taylor DJ, et al. Use of copper intrauterine devices and the risk of tubal infertility among nulligravid women. New Engl J Med 2001; 345:561e7
  5. Hov GG, Skjeldestad FE, Hilstad T. Use of IUD and subsequent fertility –Follow-up after participation in a randomized clinical trial. Contraception 2007; 75:88e92
Please follow and like us:

វិធីសាស្រ្តក្នុងការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត – How to Use Contraceptive Pills

នៅពេលដែលមនុស្សនិយាយអំពីវិធីសាស្រ្តពន្យារកំណើត វិធីសាស្រ្តដែលពេញនិយមជាង​គេក្នុង​ចំណោម​វិធីសាស្រ្តពន្យារកំណើតទំនើបនោះគឺ វិធីសាស្រ្តប្រើអរម៉ូន ដែលគេហៅថាថ្នាំគ្រាប់ពន្យារកំណើត។ នៅឆ្នាំ ២០១០ ក្រសួងសុខាភិបាលបានធ្វើការសិក្សាទូលំទូលាយទៅលើស្រ្តីដែលប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតទំនើបនៅប្រទេសកម្ពុជាបាន​រកឃើញថា ការលេបថ្នាំគ្រាប់ពន្យារកំណើតគឺជាវិធីសាស្រ្តពន្យារកំណើត​ដែលស្រ្តីកម្ពុជា​ប្រើច្រើន​ជាងគេ។ យ៉ាងណាមិញ ស្រ្តីមួយចំនួននៅតែមានសេចក្តីព្រួយបារម្ភ​អំពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ​នូវថ្នាំ​គ្រាប់ពន្យារកំណើត ហើយតើពួកគាត់គួរលេបនៅពេលណា ហើយលេបបែបម៉េចដើម្បីទទួលបានប្រសិទ្ធិភាពល្អ។ ហេតុនេះហើយ ពួកយើងនឹងរៀបរាប់ខ្លីៗនូវលំណែនាំនៃការលេបថ្នាំគ្រាប់ពន្យារកំណើតឲ្យបានខ្ជាប់ខ្ជួន និង ត្រឹមត្រូវតាមទិសដៅរបស់ថ្នាំ។

ថ្នាំគ្រាប់ពន្យារកំណើតលេបតាមពិតទៅគឺមាន ២ ប្រភេទ នោះគឺ៖ ថ្នាំគ្រាប់ពន្យារកំណើតដែលមានអរម៉ូន ២ រួមបញ្ចូលគ្នារវាងអរម៉ូន estrogen និង progesterone ហើយមួយប្រភេទទៀត​នោះគឺជា​ថ្នាំ​គ្រាប់ពន្យារកំណើត​ដែលមានតែអរម៉ូនមួយគត់នោះគឺ progesterone។

នៅក្នុងអត្ថបទនេះ យើងនឹងផ្តោតសំខាន់ទៅលើប្រភេទថ្នាំគ្រាប់ពន្យារកំណើតដែលពេញនិយមនោះគឺ ថ្នាំដែលមានអរម៉ូនទាំង ២។

វិធីសាស្រ្តក្នុងការលេបថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើតភាគច្រើនមានជាប្រអប់ដែលមាន ២៨ គ្រាប់ និង​ ប្រអប់ដែលមាន ២១ គ្រាប់។ នៅពេលដែលអ្នកទិញថ្នាំគ្រាប់ពន្យារកំណើត ភាគច្រើនគេតែងតែមានការណែនាំ​ប្រាប់នូវវិធីលេបថ្នាំ​ត្រឹមត្រូវ​ស្រាប់ហើយនៅសំបកកញ្ចប់។ យ៉ាងណាមិញ ថ្នាំគ្រាប់ពន្យារកំណើតជានិច្ចជាកាលតែងតែមានលំណែ​នាំ​ងាយយល់ដូចខាងក្រោម។

សម្រាប់ថ្នាំគ្រាប់ពន្យារកំណើតដែលមាន ២៨ គ្រាប់ អ្នកចាំបាច់ត្រូវតែលេបវា ២៨ ថ្ងៃជាប់គ្នា (១​ គ្រាប់ក្នុងមួយថ្ងៃ) ដោយមិនឲ្យរំលងនោះទេ។ នៅក្នុងនោះមានថ្នាំពន្យារកំណើតអរម៉ូន ២១​ គ្រាប់ ហើយថ្នាំរំលឹក ឬ ថ្នាំស្ករ ដែលមិនមានឥទ្ធិពលអ្វីនោះចំនួន ៧ គ្រាប់។ នៅពេលដែលលេបអស់ហើយ ត្រូវតែទិញមួយប្រអប់ទៀតលេបនៅថ្ងៃទី​ ២៩។ ដូចនេះកុំភ្លេចទិញមកទុកផងណា អ្នកទាំងអស់គ្នា! អ្វីដែលអ្នកគួរដឹងគឺអ្នកអាចមានការហូរឈាមតិចតួចនៅចំនួន ៧ ថ្ងៃដែលអ្នកលេបថ្នាំរំលឹកនោះ ប៉ុន្តែ​វាមិនមាន​អីគួរឲ្យភ័យនោះទេ។ អ្នកត្រូវបានការពារពីការមានផ្ទៃពោះដដែលក្នុងកំឡុងពេលដែលលេបថ្នាំរំលឹក ៧ ថ្ងៃនោះ។ ឧទាហរណ៍មួយនៃថ្នាំ ២៨ គ្រាប់គឺEva Marvelon ដែលអ្នកអាចទិញបាននៅគ្រាប់​ឱសថស្ថាននៅ​ប្រទេសកម្ពុជា។

រីឯសម្រាប់ថ្នាំពន្យារកំណើតដែលមាន ២១​ គ្រាប់វិញ គឹវាមានតែ ២១ គ្រាប់ ហើយវាមិនមានថ្នាំរំលឹកនោះទេ។ ហេតុនេះអ្នកត្រូវលេប ២១ ថ្ងៃជាប់គ្នា ហើយរំលងមិនលេប ៧ ថ្ងៃ។ រួចបន្តលេបនៅថ្ងៃទី ២៩ ។ ស្រ្តីភាគច្រើនមានការហូរឈាមតិចតួចនៅអំឡុងពេល ៧ ថ្ងៃដែលមិនមានការលេបថ្នាំនោះ ប៉ុន្តែបើអ្នករួមភេទកំឡុងពេលនោះ សូមកុំបារម្ភអី អ្នកនឹងត្រូវទទួលការការពារពីការមានផ្ទៃពោះដដែល។ ប៉ុន្តែត្រូវចាំឲ្យច្បាស់ថា បន្ទាប់ពីអត់លេបចំនួន ៧ ថ្ងៃនោះហើយ ត្រូវលេបភ្លាមៗនៅថ្ងៃទី ២៩ ដើម្បីបន្តឲ្យមានការការពារពីការមានផ្ទៃពោះ។ ប្រភេទថ្នាំនេះគឺគេនិយមប្រើប្រាស់ណាស់ ឧទាហរណ៍ដូចជាថ្នាំ យ៉ាសមីនជាដើម។

តើទិញនៅកន្លែងណាដែរ?

ឱសថស្ថានមួយចំនួនតែងតែលក់ថ្នាំពន្យារកំណើតរាងថ្លៃជាងអង្គការដូចជា ម៉ារីស្តូប។ អ្នកអាចរកបាននូវថ្នាំគ្រាប់ពន្យារកំណើត OK Diane Yasmin Floris 35 និង Desolon នៅគ្លីនិកម៉ារីស្តូបនៅក្នុងតម្លៃសមរម្យបាន។

ប្រសិនបើអ្នកមានសំនួរផ្សេងៗទាក់ទងទៅនឹងថ្នាំគ្រាប់ពន្យារកំណើត ឬ វិធីសាស្រ្តពន្យារកំណើតផ្សេងៗ អ្នកអាចប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖
✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

[English version]

When people talk about birth control methods, one of the most well-know amongst them is a hormonal contraception method known as oral contraceptive pills. A comprehensive study on women who use modern contraceptive by the Ministry of Health in 2010 found that, the pill was the most popular among all the modern contraceptive methods. However, some women are still unsure about how to correctly use the pill and when they should take them. We will guide you through some simple steps on how to take the pills correctly and prevent unwanted pregnancy.

There are two main types of oral contraceptive pills: combination pills which contains both estrogen and progesterone, and the other one is progestin-only pills which only contains progesterone.

In this blog post, we will be focusing on the more popular type of OCPs (oral contraceptive pills) in Cambodia, which is the combination pills.

How to take OCPs

Most combination pills come in a 28-day pack or a 21-day pack. When you buy oral contraceptives, they generally have instructions on the package on how you should take them, but they usually follow the following instructions.

For a 28-day pack, you usually have to take them for 28 days straight without a break. There are 21 active pills and 7 inactive or reminder pills. You must start another pack right away on day 29. Therefore, you have to buy them before you run out! Take care to know that you might bleed when you’re taking these reminder pills, but no worries, you’ll still be protected from unwanted pregnancy while you are taking reminder pills. Microgynon ED is a 28-day pack OCPs that is currently available for purchase in Cambodia.

For a 21-day pack, there are 21 pills in them. You have to take them for 21 days straight, then no pills are taken for the next 7 days in the 28-day menstrual cycle. Women usually bleed during those 7 days, but you won’t get pregnant during those bleeding days if you have sexual intercourse. Start another pack right away after having taken no pills for 7 days in order to stay protected against pregnancy.  These are the most common types of pills. Yasmin is a 21-day pack oral contraceptive pills.

Where to buy them

Pharmacies usually charge a slightly higher price for contraceptive pills than organizations like Marie Stopes. You can get birth control pills like OK, Diane, and Yasmin, Floris 35, and Desolon at Marie Stopes International Clinics at an affordable price.

If you have any questions about oral contraceptive pills or any other kind of contraceptive methods, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Sources:

Please follow and like us:

ការទិញ និងប្រើស្រោមអនាម័យ – Condoms 101

នៅក្រោមរបបគ្រប់គ្រងរបស់អ៊ុនតាក់​(UNTAC) ប្រទេសកម្ពុជាជួបប្រទះនឹងសត្រូវមួយដែលមិននឹងស្មានដល់។​ នោះគឺជម្ងឺអេដស៍។

ដើម្បីតទល់ទៅនឹងការរាតត្បាតនៃជម្ងឺអេដស៍ ប្រទេសកម្ពុជាបានដាក់ឲ្យអនុវត្តនូវកម្មវិធីប្រើស្រោមអនាម័យ​ ១០០% នៅ​ឆ្នាំ ១៩៩៨ នៅក្រុងព្រះសីហនុ  និង​បន្តអនុវត្តទ្រង់ទ្រាយជាតិនៅឆ្នាំ ១៩៩៩ បន្ទាប់ពី បាន ឃើញភាពជោគជ័យ នៅប្រទេសថៃ កន្លងមក។ ក្រោយពីបានដាក់ឲ្យអនុវត្តនៅប្រទេសកម្ពុជា​ អត្រា នៃ ការ កើតជម្ងឺអេដស៍ទាំងករណីចាស់ និងករណីថ្មីចុះពី ១.៧% នៅឆ្នាំ ១៩៩៨ ទៅ ០.៦% នៅឆ្នាំ ២០១៥។

យ៉ាងណាមិញ ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងឧបសគ្គមួយថ្មី។

អង្គការ UNFPA បានរាយការណ៍ថា៖ «រវាងឆ្នាំ ២០០៥​ និង ២០១៤ ការប្រើប្រាស់ស្រោមអនាម័យក្នុងស្រទាប់យុវជនបានធ្លាក់ចុះដោយគួរឲ្យកត់សម្គាល់ នៅគ្រប់កម្រិតអប់រំទាំងអស់»។

ក្នុងពេលជាមួយគ្នានេះដែរ UNFPA ក៏បានរកឃើញនូវការកើនឡើងនៃចំនួនភាគរយស្រ្តីវ័យក្មេងដែលសកម្ម ផ្នែកផ្លូវភេទ ដែលបានរាយការណ៍ពីការឆ្លងជម្ងឺកាមរោគផងដែរ។

ហេតុនេះហើយទើបអង្គការម៉ារីស្តូបយើងគិតថាវាជាការចាំបាច់បំផុតក្នុងការលើកកម្ពស់ការយល់ដឹងអំពីស្រោមអនាម័យបន្តទៀតដើម្បីព្យាយាមថែរក្សាកិតិ្តយសកម្ពុជាជាលំដាប់ប្រទេសគំរូក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺអេដស៍។

ប៉ុន្តែ ដើម្បីឈានទៅរកគោលដៅនេះ ប្រជាជនត្រូវយល់ដឹងឲ្យបានច្បាស់អំពីការទិញ និង​ ការប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ។

របៀបនៃការប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ

តាមពិតទៅស្រោមអនាម័យមានពីរប្រភេទ គឺស្រោមអនាម័យបុរស​ និង​ ស្រោមអនាម័យស្រ្តី។ ប៉ុន្តែថ្ងៃនេះយើងនឹងនិយាយអំពីស្រោមអនាម័យបុរសព្រោះវាជាអ្វីដែលពេញនិយម ហើយងាយស្រួលនឹងការប្រើប្រាស់ជាង។

១. អ្នកត្រូវប្រើប្រាស់ស្រោមអនាម័យថ្មីសម្រាប់សកម្មភាពរួមភេទនីមួយៗ មិនអាចប្រើច្រំដែលបានទេ

  • មុននឹងប្រើប្រាស់ ត្រូវឆែកកាលបរិច្ឆេទផុតកំណត់ឲ្យបានច្បាស់លាស់ ហើយហែកកញ្ចប់ស្រោមអនាម័យឲ្យថ្នមៗ កុំឲ្យដាច់រហែកស្រោមដែលនៅខាងក្នុង (កុំប្រើរបស់មុត ឬ យកធ្មេញទៅខាំ)។

២. មុននឹងមានសកម្មភាពណាមួយ សូមពាក់ស្រោមអនាម័យនៅពេលដែលលិង្គកំពុងឡើងរឹង​ដោយដាក់ផ្នែកដែលរមូលខាងចុងមកខាងក្រៅនៅចុងលិង្គ។

  • ចាំបាច់ត្រូវតែពាក់ស្រោមអនាម័យមុននឹងប៉ះពាល់ដៃគូរបស់អ្នក។

៣. ពន្លាស្រោមអនាម័យបន្តិចម្តងៗ រហូតពន្លាដល់ដើមលិង្គ។

  • ប្រសិនបើស្រោមអនាម័យពិបាកក្នុងការពន្លា នេះមានន័យថាស្រោមអនាម័យនោះបញ្ច្រាស ខូច ឬចាស់ពេក។ អ្នកគួរតែបោះវាចោល ហើយប្រើស្រោមអនាម័យថ្មី។

៤. ភ្លាមៗបន្ទាប់ពីការបញ្ចេញទឹកកាម អ្នកត្រូវកាន់ស្រោមនៅខាងដើមលិង្គឲ្យជាប់​រួចយកម្រាមដៃ​កាន់​ចុងស្រោមហើយដកឲ្យប្រុងប្រយ័ត្ននៅពេលដែលលិង្គនៅកំពុងរឹង

  • ត្រូវដកស្រោមចេញដោយកុំឲ្យមានហ៊ាទឹកកាមចេញពីក្នុងស្រោម
  • អ្នកត្រូវប្រើស្រោមអនាម័យថ្មីសម្រាប់សកម្មភាពរួមភេទមួយទៀត

៥. ត្រូវបោះចោលស្រោមអនាម័យឲ្យបានត្រឹមត្រូវ កុំបោះចូលក្នុងបង្គន់ព្រោះវានាំឲ្យស្ទះ។

ការទិញស្រោមអនាម័យ

នៅប្រទេសកម្ពុជា អ្នកអាចទិញស្រោមអនាម័យបានដោយមិនចាំបាច់សុំវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត។ អ្នកអាចរកវាបាននៅគ្រប់ម៉ាត និង ឱសថស្ថានទាំងអស់នៅប្រទេសកម្ពុជា តែបើមានអារម្មណ៍ថាអៀន ឬ ចង់លាក់ការសម្ងាត់ អ្នកក៏អាចមកទិញស្រោមអនាម័យនៅអង្គការម៉ារីស្តូបគ្រប់សាខាទូទាំងប្រទេសកម្ពុជាផងដែរ។

វាមានសារៈសំខាន់ណាស់ក្នុងការចងចាំថាការទិញស្រោមអនាម័យមិនមែនទិញបានតែបុរសនោះទេ។ ស្រីក៏ទិញបានដែរ។

អ្នកទាំងអស់គ្នាមិនគួរគិតថាវាជារឿងអាម៉ាសអាប់ឱន ឬ អាសអាភាសសម្រាប់ស្រ្តីសកម្មខាងផ្លូវភេទធ្វើការទិញស្រោមអនាម័យនោះទេ។ ផ្ទុយទៅវិញ នោះមានន័យថាស្រ្តីនោះគាត់អាចការពារខ្លួនពីជម្ងឺកាមរោគ និង ការមានកូនមិនបានព្រៀងទុក នៅពេលដែលដៃគូរបស់ពួកគេមិនមានស្រោមអនាម័យមុននឹងពេលរួមភេទ។ ការទិញស្រោមអនាម័យគឺសម្រាប់អ្នកទាំងអស់គ្នា មិនប្រកាន់ភេទណាមួយទេ។

ដូចនេះហើយ សូមការពារខ្លួនពីជម្ងឺកាមរោគ និង​ការមានកូនមិនព្រៀងទុកដោយការប្រើប្រាស់ស្រោមអនាម័យ។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងការប្រើប្រាស់ស្រោមអនាម័យ និង កន្លែងដែលអាចរកទិញស្រោមអនាម័យបាន អ្នកអាចទាក់ទង Marie Stopes តាមរយៈ៖

✓ ផ្ញើសារតាមរយៈហ្វេសប៊ុក
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

ឯកសារយោង៖

  1. Godwin, P., Wantha, S. S., & Vun, C. (2016, March 21). Peter Godwin. Retrieved May 4, 2020, from https://www.persee.fr/doc/espos_0755-7809_2000_num_18_2_1950
  2. Condoms and Cambodia. (2017, April 6). Retrieved May 4, 2020, from https://cambodia.unfpa.org/en/news/condoms-and-cambodia
  3. CDC. (2016, July 6). How to Use a Male Condom. Retrieved May 5, 2020, from https://www.cdc.gov/condomeffectiveness/male-condom-use.html
  4. Rojanapithayakorn, W. (2006, November). The 100% condom use programme in Asia. Retrieved May 4, 2020, from https://www.ncbi.nlm.nih.gov/pubmed/17101421
  5. MSI Guidelines for Male and Female Condoms – Marie Stopes International (2015)

Under UNTAC rule, Cambodia faced an uncanny enemy – The AIDs epidemic.

To combat this, the 100% condom used program that was first implemented in Thailand in 1989 made its way to Cambodia’s Sihanoukville in 1998 and was implemented nationwide in 1999. The program was a success, national HIV prevalence dropped from 1.7% in 1998 to 0.6% in 2015.

However, Cambodia is facing a new challenge.

UNFPA reported that, “Between 2005 and 2014, condom use among young people dropped significantly across all education levels.”

At the same time, there has been an increase in the percentage of sexually active young women reporting STIs.

This is why we must once again raise awareness about the use of condom to continue the efforts that have made Cambodia a model for the fight against the AIDs epidemic. People need to know how to buy and use condom properly for that to happen.

How to use a condom

Although there are two types of condoms, male and female condom. For the purpose of common use, we will be focusing on how to use external condoms or male condoms.

  1. Use a new condom for each act of sex
  2. Before using, check the expiration date, and tear the package carefully so as to not damage the content.
  3. Before any physical contact, place the condom on the tip of the erect penis with the rolled side out
  4. Put the condom on before it makes any contact with your partner.
  5. Unroll the condom all the way to the base of the erect penis
  6. If the condom does not unroll easily, it may be on backwards, damaged, or too old. Throw it away and use a new condom.
  7. Immediately after ejaculation, hold the rim of the condom in place and withdraw the penis while it is still erect
  8. Slide the condom off without spilling any semen.
  9. Use a new condom for every new sex act.
  10. Dispose of the used condom safely.

How to buy condoms

In Cambodia, you can get condoms without a prescription. You can find male condoms at almost every mart and pharmacy in town. If you’re feeling shy about buying condoms at such places, you can also find them at every Marie Stopes International Clinic in Cambodia at a cheap price.

It’s also important to remember that buying condoms isn’t only for men. People should know that it is not a shameful or promiscuous thing for sexually active women to buy and stock up on condoms, it only means that they know how to protect themselves from unknown diseases and unwanted pregnancy in case they consent to have sexual intercourse, and their male partner does not have any on-hand. Buying condoms is for all genders. Condoms for all.

So, please stay protected from STIs and unwanted pregnancy by using condoms!

If you wish to know more about how to use condoms or where to buy them, you can consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Sources:

  1. Godwin, P., Wantha, S. S., & Vun, C. (2016, March 21). Peter Godwin. Retrieved May 4, 2020, from https://www.persee.fr/doc/espos_0755-7809_2000_num_18_2_1950
  2. Condoms and Cambodia. (2017, April 6). Retrieved May 4, 2020, from https://cambodia.unfpa.org/en/news/condoms-and-cambodia
  3. CDC. (2016, July 6). How to Use a Male Condom. Retrieved May 5, 2020, from https://www.cdc.gov/condomeffectiveness/male-condom-use.html
  4. Rojanapithayakorn, W. (2006, November). The 100% condom use programme in Asia. Retrieved May 4, 2020, from https://www.ncbi.nlm.nih.gov/pubmed/17101421
  5. MSI Guidelines for Male and Female Condoms – Marie Stopes International (2015)
Please follow and like us:

ការចាក់ទឹកក្រៅពាង និងថ្នាំពន្យារកំណើតបន្ទាន់ – Withdrawal and Emergency Contraception

សូមស្វាគមន៍មកកាន់ប្លុករបស់ម៉ារីស្តូបម្តងទៀត!

ពួកយើងបានជជែកវែកញែកពិភាក្សាអំពីប្រធានបទប្លែកៗច្រើនណាស់ តាំងពីការមករដូវបន្ទាប់ពីការសម្រាលកូន រហូតដល់ប្រធានបទ​ដែលនិយាយអំពីការពិភាក្សាជាមួយនឹងដៃគូទាក់ទងទៅនឹងការរំលូតគភ៌។

ដូចនេះ ថ្ងៃនេះយើងក៏មកនឹងនិយាយពីប្រធានបទដែលសំខាន់ដែរ។ នោះទាក់ទងទៅនឹងវិធីសាស្រ្តពន្យារកំណើតដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត ដែលគេហៅថាវិធីសាស្រ្តចាក់ទឹកក្រៅពាង។

ការថ្លឹងថ្លែងអត្ថប្រយោជន៍ និង ភាពបរាជ័យ

អ៊ីចឹងតើអ្វីទៅជាវិធីសាស្រ្តចាក់ទឹកក្រៅពាង? វាជាការដកលិង្គបុរសចេញពីទ្វារមាសស្រ្តីមុនពេលបញ្ចេញទឹកកាម ក្នុងគោលបំណងរារាំងកុំឲ្យស្ពែមបុរសទៅបង្កកំណើតទៅលើអូវុលរបស់ស្រ្តីបាន។

សព្វថ្ងៃនេះ ទោះបីជាគេនៅតែប្រើប្រាស់វិធីសាស្រ្តចាក់ទឹកក្រៅពាងនៅទូទាំងពិភពលោក (៥%) តែវាមិនពេញនិយមដូចជាការចងដៃស្បូនស្រ្តី (២៤%) និង ការប្រើប្រាស់ស្រោមអនាម័យសម្រាប់បុរស (២១%)។

យ៉ាងណាមិញ តថភាពនៅប្រទេសកម្ពុជាគឺវារាងខុសពីនិន្នាការទូទាំងពិភពលោកបន្តិច។ នៅឆ្នាំ ២០១៤ Cambodia DHS បានរកឃើញថា វិធីសាស្រ្តចាក់ទឹកក្រៅពាងគឺជាវិធីសាស្រ្តដែលគេនិយមប្រើជាងគេទី ២ (២៧.៩%) បន្ទាប់ពីថ្នាំគ្រាប់ពន្យារកំណើត (៣១.៩%)។ អញ្ចឹងយើងមើលឃើញថាប្រជាជនកម្ពុជាយើងនៅតែនិយមប្រើវិធីសាស្រ្តនេះ ទោះបីជាវាមិនមែនជាវិធីសាស្រ្តពន្យារកំណើតដែលល្អជាងគេក៏ដោយ ហេតុនេះហើយទើបយើងត្រូវយល់ដឹងពីវាឲ្យបានច្រើន។

តោះយើងចាប់ផ្តើមនិយាយពីរឿងល្អមុនទៅចុះ។ តាមធម្មតា វិធីសាស្រ្តចាក់ទឹកក្រៅពាងវាប្រាកដជាមិនប៉ះពាល់ដល់សុខភាពនោះឡើយ ព្រោះវាមិនបានប្រើប្រាស់ឧបករណ៍ជំនួយអ្វីក្រៅពីការដកប្រដាប់ភេទបុរសចេញពីទ្វារមាសស្រ្តីនោះទេ។ ដូចនេះបើយើងប្រៀបធៀបវាទៅនឹងវិធីសាស្រ្តពន្យារកំណើតផ្សេងៗ ពិតណាស់ដែលវាមិនសូវមានផលរំខានពាក់ព័ន្ធនឹងសុខភាព ប៉ុន្តែអ្នកត្រូវចាំថាវាមិនអាចការពារពីជំងឺកាមរោគបានដូចជាស្រោមអនាម័យបាននោះទេ។

ណាមួយ វិធីសាស្រ្តនេះមានភាគរយការពារការមានផ្ទៃពោះទាបជាងវិធី​សាស្រ្ត​ពន្យារកំណើត​ផ្សេងៗទៀត។ ភាគរយនៃការជោគជ័យ គឺមានតែ ៧៨% នោះទេ។ មូលហេតុទីមួយ គឺទឹករំអិលដែលបញ្ចេញមុននឹងចេញទឹកកាមនោះ អាចនឹង​មានស្ពែមតិចតួចនៅក្នុងនោះ ហើយនឹងអាចបង្កកំណើតបាន។ ទីពីរ ទោះបីជាទឹកកាមវានៅប្រដាប់ភេទខាងក្រៅរបស់ស្រ្តីក៏ដោយក៏អាចហៀរចូលទៅក្នុងទ្វារមាសហើយបង្កកំណើតដោយចៃដន្យបានដែរ។ ជាចុងក្រោយ វាត្រូវការការគ្រប់គ្រងអារម្មណ៍ និង ខ្លួនប្រាណខ្លាំងណាស់ក្នុងការដកប្រដាប់ភេទទាន់ពេល​មុននឹងការបញ្ចេញទឹកកាម។

តើវិធីសាស្រ្តពន្យារកំណើតបន្ទាន់អ្វីខ្លះដែលអ្នកអាចប្រើប្រាស់បានក្នុងករណីបរាជ័យ?

ចម្លើយគឺមានវិធីសាស្រ្តពន្យារកំណើតបន្ទាន់ចំនួនពីរដែលអ្នកអាចប្រើក្នុងករណីដែលវិធីសាស្រ្តចាក់ទឹកក្រៅពាងបរាជ័យ ឬមួយអ្នកមានការបរាជ័យទាក់ទិនទៅនឹងវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត (ឧទាហរណ៍ ដូចជាការរហែកស្រោមអនាម័យជាដើម។)

ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ គឺជាថ្នាំគ្រាប់ពន្យារកំណើតសម្រាប់លេប ដែលមានកម្រិតអរម៉ូនរាងខ្ពស់ជាងថ្នាំគ្រាប់ពន្យារកំណើតធម្មតា ហើយអ្នកចាំបាច់ត្រូវតែប្រើប្រាស់វាក្នុងកំឡុងពេល ៥ថ្ងៃ (១២០ ម៉ោង) ឬ ៣ថ្ងៃ (៧២ ម៉ោង) បន្ទាប់ពីការរួមភេទ អាស្រ័យទៅលើប្រភេទ និង ម៉ាកថ្នាំ។ យ៉ាងណាមិញ អ្នកត្រូវចងចាំថា បើអ្នកលេបវាកាន់តែលឿនបន្ទាប់ពីការរួមភេទ គឺវាកាន់តែមានប្រសិទ្ធិភាព។ អ្នកជំនាញក៏ណែនាំផងដែរថា ចំពោះអ្នកដែលសកម្មភាពក្នុងការរួមភេទមិនគួរប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ធ្វើជាវិធីសាស្រ្តពន្យារកំណើតចម្បងនោះទេ ព្រោះមានវិធីសាស្រ្តពន្យារកំណើតយូរអង្វែងផ្សេងទៀតដែលមានប្រសិទ្ធិភាពល្អជាង។

ការដាក់កងក្នុងស្បូន មិនត្រូវបានប្រជាជនកម្ពុជាច្រើននាក់ដឹងថាជាវិធីសាស្រ្តពន្យារកំណើតបន្ទាន់នោះទេ តែអ្នកគួរតែដឹងថាវាជាវិធីសាស្រ្តពន្យារកំណើតបន្ទាន់ដែលល្អជាងគេនៅពេលឥឡូវនេះ។ វាអាចបង្ការការមានកូនដោយចៃដន្យរហូតដល់ ៩៩.៩% ប្រសិនបើអ្នកអាចដាក់វាទាន់មុនពេល ៥ ថ្ងៃបន្ទាប់ពីការរួមភេទ។ ចំនុចមួយដែលអ្នកគួរតែចាប់អារម្មណ៍នោះគឺ ប្រសិនបើអ្នកសកម្មក្នុងការរួមភេទ នេះជាវិធីសាស្រ្តពន្យារកំណើតបន្ទាន់ដែលសាកសមនឹងអ្នកជាង។

ការច្រានចោលការយល់ខុសពីថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់

ធ្លាប់លឺច្រើនមកហើយ អ្នកដែលនិយាយរឿងប្លែកៗទាក់ទងទៅនឹងថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់។ ការយល់ខុសដែលពេញនិយមជាងគេបំផុតនោះ គឺដែលគេនាំគ្នានិយាយថាថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់បង្កឲ្យស្រ្តីមិនអាចមានកូនបាន។ សូមបញ្ជាក់ថា នេះគឺជាការយល់ខុសទាំងស្រុងតែម្តង។ វាក៏មិនបង្កឲ្យកូនរបស់អ្នកមានភាពមិនប្រក្រតីនៃរាងកាយនោះទេ។ មុខងារពិតរបស់ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់គឺគ្រាន់តែពន្យារការទម្លាក់អូវុលតែប៉ុណ្ណោះ វាមិនបង្កឲ្យមានការរំលូតកូន ឬ បង្កឲ្យមានគ្រោះថ្នាក់ដល់ស្រ្តីដែលមានផ្ទៃពោះស្រាប់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងថាការលេប​ថ្នាំគ្រាន់ពន្យារកំណើតបន្ទាន់មុននឹងរួមភេទ មិនអាចបង្ការការមានគភ៌បាននោះទេ។ អ្នកត្រូវចាំបាច់លេបវាបន្ទាប់ពីការរួមភេទនីមួយៗ។ ហេតុនេះហើយបានជា អ្នកជំនាញណែនាំឲ្យមនុស្សទូទៅប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតរយៈពេលវែង ជាជាងការលេបថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់រាល់ពេលរួមភេទម្តងៗ។ ប៉ុន្តែ វាមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីទេ ប្រសិនបើអ្នកឧស្សាហ៍ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់បន្ទាប់ពីការរួមភេទជាច្រើនដង ទោះបីជាក្នុងវដ្តរដូវតែមួយក៏ដោយ។

ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់អាចបង្កឲ្យមានផលវិបាកមួយចំនួនដូចជា ការហូរឈាមពីទ្វារមាសបន្តិចបន្តួច ការមក
រដូវមិនទៀង ការចុកពោះ ការវិលមុខ ឬ ឈឺក្បាល។ ប៉ុន្តែផលវិបាកទាំងនេះវាមិនមានគ្រោះថ្នាក់អ្វីទេ ហើយភាគច្រើនបាត់ទៅវិញក្នុងរយៈពេល ២៤ ម៉ោង។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ទិញថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ក្រៅពីឱសថស្ថានទូទៅ ឬ អ្នកមានចំណាប់អារម្មណ៍ចង់ដាក់កងក្នុងស្បូន អ្នកអាចទិញវា និង ទទួលបានសេវាកម្មទាំងនេះបាននៅគ្លីនិកម៉ារីស្តូបនៅទូទាំងប្រទេស។

ប្រសិនបើអ្នកមានសំនួរផ្សេងៗទាក់ទងទៅនឹងវិធីសាស្រ្តចាក់ទឹកក្រៅពាង វិធីសាស្រ្តពន្យារកំណើតបន្ទាន់ ឬ វិធីសាស្រ្តពន្យារកំណើតផ្សេងៗ អ្នកអាចប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖
✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Welcome back to the Marie Stopes blog!

We have discussed some interesting things so far involving a wide range of topic from post-partum menstruation to how to discuss with your partner about abortion.

Today we’ll be exploring another important topic. In contraception talk, we will be focusing on one of the first techniques of family planning known as The Withdrawal Method.

Weighing the benefits and failures

So, what is the withdrawal method? It’s the act of withdrawal of the penis before ejaculation as to prevent the sperm in the semen from entering the vaginal lumen.

Today, although this traditional method of contraception is still widely used with 5% of users worldwide, it’s nothing compared to female sterilization (24%) and male condom (21%).

However, the trend in Cambodia looks a little different compared to world statistics. In 2014, Cambodia DHS conducted a survey on contraception use in Cambodia. The survey found that withdrawal was the second most used contraception method (27.9%) only being beaten by oral contraceptives (31.9%). This means that a lot of people still prefer this traditional contraception method to others, which is why it is important for sexual partners to understand what choices are available to them and whether this method is what’s best for them.

Let’s start by talking about the good. Naturally, the withdrawal method has virtually zero ill effects on health since it is only reliant upon the withdrawal of the penis from the vaginal lumen before ejaculation. Compared to other methods of contraception, it’s true that they incur relatively lower risks. However, this method does not prevent against STIs like condom does.

The downside to the withdrawal method is that the pregnancy prevention rate is lower than other non-traditional methods. The success rate is only about 78%. For one, pre-cum or the pre-ejaculate might contain sperm that is viable to impregnate. Secondly, even if the semen lands on the vulva, it’s not impossible for the sperm to swim to the vaginal opening. Last but not least, you need a lot of self-control to withdraw the penis on time.

What emergency contraception options are available?

There are two notable emergency contraception methods that you can get when the withdrawal method fails, or when other contraceptive methods fall short (e.g. condom breaking…, etc.).

Emergency contraceptive pills are oral contraceptives with a slightly higher dose of hormone that can be used within 120 hours (5 days) or 72 hours (3 days) depending on the brand of the ECPs. It’s important to note that the earlier you take the ECPs, the more effective it will be. However, it’s recommended that you only use ECPs sporadically and not as the main contraceptive method if you’re sexually active.

Copper IUD is not well known in Cambodia as an emergency contraception option, but it’s important to know that it is, by far, the best emergency contraception method there is. It can prevent pregnancy up to 99.9% if they are placed within 5 days of unprotected intercourse. An important point to note is, if you are sexually active, this is the better contraception method than ECPs.

Destroying myths about ECPs

There are many odd things that were said about ECPs and contraception methods in general. The most popular one was that ECPs will cause infertility in women – This is absolutely UNTRUE. They also do not cause birth defects. The true function of ECPs is to delay ovulation, they do not cause abortion or disrupt an existing pregnancy.

You must be aware that you have to take ECPs after every sexual intercourse in order to prevent pregnancy, their effect is to delay ovulation after intercourse, you cannot use them to prevent FUTURE sexual acts. To simply put it, they are not effective if taken before sex. This is why long-term contraception method is recommended, rather than taking ECPs every time you have intercourse. Although, it must be noted that it is completely safe for you to take ECPs frequently, even during the same menstrual cycle.

However, they do come with some side effects such as slight bleeding, irregular period, abdominal pain, nausea, or dizziness. But the side effects are not harmful and generally resolve within 24 hours.

If you wish to purchase emergency contraceptive pills outside of pharmacies or you wish to get copper IUD, you can get these services with confidentiality at Marie Stopes clinics all over the country.

Sources:

  1. https://gynopedia.org/Cambodia
  2. https://path.azureedge.net/media/documents/RH_pharmacy_toolbox.pdf
  3. https://www.fpv.org.au/for-you/i-dont-want-to-get-pregnant/contraception-without-hormones/withdrawal-method-pulling-out
  4. https://dhsprogram.com/publications/publication-FA105-Further-Analysis.cfm
  5. www.plannedparenthood.org/learn/morning-after-pill-emergency-contraception/how-does-copper-iud-work-emergency-contraception.

If you have any questions about the withdrawal method, emergency contraception and other contraceptive methods, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Please follow and like us:

ការមករដូវរបស់មនុស្សប្រុស – Menstruation Experience for Trans Men and Non-Binary

នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនកំណត់ខ្លួនឯងថាជាស្រីឬប្រុស។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និង​ការរើសអើងនៃអ្នកប្តូរយេនឌ័រ និងអ្នកដែលមិនកំណត់ខ្លួនឯងថាជាស្រីឬប្រុសដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។

ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា LGBTIQ+ ដូចប្រទេសកម្ពុជា។

សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅ​ក្នុងប្រទេសកម្ពុជា។ លោកបានឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកប្តូរយេនឌ័រនៅប្រទេសកម្ពុជា។

ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកប្តូរយេនឌ័រ

«និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។

នៅពេលដែលសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកប្តូរយេនឌ័រពីស្រីមកប្រុស ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាស់អៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។

«និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង[រដូវ] គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈហ្នឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។

Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នក​ដែលជាអ្នកប្តូរយេនឌ័រផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។

លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។

«ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺបាក់ទឹកចិត្ត ដោយសារតែ ទី​១ គាត់រើសអើងខ្លាំងពេក។ និយាយទៅសំនួរបែបហ្នឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង។ និយាយទៅសំនួរពេញក្បាលតែម្តង»។

Credit: gstudioimagen

ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលប្តូរយេនឌ័រ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកប្តូរយេនឌ័រពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកប្តូរយេនឌ័រខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។

បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង​ ភេទរបស់លោកផងដែរ។

«ខ្ញុំទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។

«ខ្ញុំទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។

អ្នកផ្តល់សេវាសុខភាព និង​ សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលប្តូរយេនឌ័រហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលប្តូរយេនឌ័រ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០​ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកប្តូរយេនឌ័រនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកប្តូរយេនឌ័រ។

ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកប្តូរយេនឌ័រ ហើយនិង​ការស្អប់ខ្ពើមការមករដូវផងនោះ អ្នកប្តូរយេនឌ័រមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេ​នៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និង​ការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ការធ្វើឲ្យការមករដូវនៃអ្នកប្តូរយេនឌ័រទៅជារឿងធម្មតា

ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ?

តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ​ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកប្តូរយេនឌ័រ និង អ្នកដែលមិនកំណត់ខ្លួនឯងថាជាស្រីឬប្រុសចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។

នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកប្តូរយេនឌ័រ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។

លោកបានបន្តថា៖ «បើទោះបីជាពួកខ្ញុំស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។​ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេរៀបចំមកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកខ្ញុំខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។

ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកប្តូរយេនឌ័រ​ និង អ្នកដែលមិនកំណត់ខ្លួនឯងថាជាស្រីឬប្រុសដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។

«យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកខ្ញុំខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។

សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។

«បើតាមមតិរបស់ខ្ញុំផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។

គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖
✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


Whenever we talk about people who menstruate, we only know of women who looks traditionally female. Though this instinct isn’t malicious or ill-intent, it is a sign that there is lack of exposure surrounding the issue of non-binary female or queer menstruation. This lack of exposure/care and the casual discrimination of transgender and non-binary individuals who menstruate negatively impact their livelihood in ways that interfere with their menstrual hygiene, mental health, and comfort in their own bodies.

The exposure that we talked of can refer to lack of gender-neutral products in the market and social stigma surrounding the act of menstruation itself, especially in country that lacks LGBTQ+ exposure and education like Cambodia.

Due to the lack of local resources regarding the topic at hand, we have enlisted the help of people in the LGBTQ community.

For this blog, we interviewed Bee Mike, a bassist for a band based in Cambodia. He will be providing us with insights into what it means for a transgender man to menstruate in Cambodia.

Difficulties menstruating while being trans and non-binary

“It’s hard to pinpoint exactly when I knew that I was transgender, but I had always like dressing in boyish clothes since I was young,” said Mike.

When asked about the difficulties that he faced growing up transgender while also menstruating, he said that he was always extremely shy whenever he has to talk about menstruating.

“I always had my mom go and buy me menstrual pads, and I never said anything to anyone either whenever I had my period. I don’t really go and discuss or tell people about my monthly cycle.”

Mike insisted that he doesn’t have any problems with knowing how menstrual hygiene works, since he was used to maintaining menstrual hygiene even before he came out as transgender. However, Bee said that this is only his experience and cannot speak for his whole community; although, he did freak out a little when he had his first period, not knowing that it was just a natural occurrence.

He expressed with exasperation of the constant questioning of people around him regarding his appearance and gender ever since he was a young child, “I got so used to the question asking me whether I’m a boy or a girl. Even a motorcycle driver, who was a complete stranger, asked me that!”

“At first, these types of questions brought me to the brink of depression,” he said. “One, I felt that these questions were extremely discriminatory and I got them everywhere I went. They do not understand, even family members like my aunt kept asking me these questions.”

Research shows that trans people face self-shame and social inequity and inadequacy when dealing with menstruation. For one thing, transmen who have assigned female sex, who possess masculine identities or have aligned themselves with traditionally masculine tendencies, might view menstruation as making them effeminate, or less of a “man”. Therefore, this rejection of their menstruation may induce more discomfort with the act of menstruating itself. [1] This rejection is not the fault of transgender persons, but serves as evidence of the overt stigmatization of menstruation as being dirty and therefore, reduces your worth- a myth that has been around since the beginning of time and is continually perpetuated by patriarchal societies.

Being plagued with existing social barriers and discrimination, trans people have an even harder time navigating reproductive and sexual health issues. A 2011 survey found several root causes that may deter trans people from getting medical checkups: 48% said that it was due to financial-related issues, 19% due to being denied healthcare services, and 28% due to feeling worried about revealing their sexual identity (most likely this is because of the perceived negative attitude towards transgender). Trans people are three times more likely to be unemployed and twice more likely to live in poverty than the general population. [2]

Regarding his experience with health professionals, Mike said that he has never visited a clinic to check up on his sexual reproductive health, but he had taken his mother to one and felt like he could never subject himself to those type of examinations. However, he had experienced discomfort at regular health clinics before due to remarks made by health professionals about his appearance and gender that got him taken aback.

“Most of them (Clinic health workers) would say ‘Oh you’re a girl? I thought you were a boy’. They thought it was regular small talk, but it made me very upset.”

Healthcare providers and society as a whole play a crucial role in eliminating this stigma against trans menstruating. Unfortunately, this is a problem point as healthcare providers are found to be lacking or biased when dealing with transgender patient. A survey in 2015 conducted amongst 141 OB-GYNS in the USA showed at 80% of them had not had any training in caring for a transgender person, and only 29% felt comfortable treating transgender persons. [1]

Due to fear of transphobic healthcare providers, and aversion to menstruation itself, transgender persons may fail to seek healthcare when they are dealing with menstrual disorders such as amenorrhea and endometriosis, which could be a sign of a more serious and sinister underlying cause.[1]

Normalization of trans menstruating

So, what can we do to help?

It’d be wise to start somewhere simple, and that is by including transgender and non-binary persons in discussions surrounding menstrual hygiene. To stress that cisgender women are not the only ones who experience menstruation, and to push for solution that can provide comfort for all people who menstruate.  This can mean advocating for trans-sensitive training for all healthcare providers, and installing menstrual products in both the male and female bathrooms. Most important of all is to erase the stigma surrounding menstruation. This is not easy, but it requires intense sexual reproductive health classes being implemented in schools, and that also includes LGBTQ+ education.

Gender-neutral menstrual products are being sold in some countries around the world. Products like Thinx and Always are starting to include transgender and non-binary by creating menstrual products that can be used by everyone. However, just changing how the product look won’t do much if we’re also not doing our best to educate the population about menstrual hygiene and the wrong perception about who can menstruate, what it means to menstruate, and why menstrual hygiene is a basic human right.

As for Mike, his hope is simple.

“Personally, I don’t want a lot. I just want them to open their minds.”

“Even if we have the same mechanisms and the same organs as if we were machines that were set with certain characteristics, I want them to know that we are not machines. We have feelings, a heart, and thoughts that differentiate us from each other.”

To end on a positive note, Marie Stopes hopes and encourages all people of all gender and identities to seek sexual reproductive healthcare without shame and with confidence.

If you have any questions about menstruation, sexual health or contraception, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Sources:

  1. Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality18(11), 1238–1250. doi: 10.1080/13691058.2016.1182645
  2. ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/
Please follow and like us:

សារទាក់ទងនឹងកូវីដ១៩ កូរ៉ូណាវីរុស – A message regarding COVID-19 coronavirus

យើងនៅទីនេះដើម្បីគាំទ្រអ្នកជាមួយសេវាកម្មទាំងឡាយរបស់យើងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លង វីរុសកូវីដ១៩ ប៉ុន្តែសូមអ្នកអានការណែនាំរបស់យើង​អំពីការ​កែប្រែរបស់យើងមួយចំនួនដែលយើងនឹងធ្វើដើម្បីការពារអ្នក​ និងសហគមន៍៖

តើអ្វីជាកូវីដ១៩ កូរ៉ូណាវីរុស?

ជំងឺកូវីដ១៩ ឬកូរូណាវីរូសគឺជាជំងឺដែលបណ្តាលមកពីវីរុសថ្មីដែលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។​ វាអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់អ្នក – សួតនិងផ្លូវដង្ហើមរបស់អ្នក។​ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈមេរោគដែលមាននៅលើដៃ និងលើផ្ទៃផ្សេងៗ នៅពេលអ្នកផ្ទុកមេរោគក្អក ឬកណ្តាស់។

មនុស្សជាច្រើននឹងជាសះស្បើយឡើងវិញបន្ទាប់ពីឆ្លងជំងឺនេះរយៈពេលពី ១ ទៅ ២ សប្តាហ៍ប៉ុន្តែមនុស្សមួយចំនួនមានហានិភ័យខ្ពស់ហើយអាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ ១៩ នេះ។

យើងនៅតែបន្តផ្តល់សេវាកម្មជាធម្មតានៅក្នុងកំឡុងពេលនៃការរីករាលដាលនៃការឆ្លងវីរុសកូវីដ ១៩។ ទោះយ៉ាងណា នឹងមានការផ្លាស់ប្តូរខ្លះចំពោះមធ្យោបាយដែលយើងត្រូវធ្វើ និងផ្តល់ការណែនាំខ្លះដែលយើងនឹងស្នើសុំឱ្យអនុវត្តន៍តាម។

របៀបការពារខ្លួនអ្នកពីវីរុសកូវីដ១៩

  • កុំប៉ះពាល់មុខរបស់អ្នក
  • លាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ដោយលាងយ៉ាងតិច ២០ វិនាទី។
  • បិទច្រមុះនិងមាត់របស់អ្នកដោយក្រដាស់ ឬកែងដៃនៅពេលក្អកឬកណ្តាស់។
  • ព្យាយាមនៅឲ្យឆ្ងាយពីនរណាម្នាក់ដែលមានរោគសញ្ញាកូវីដ១៩ (ក្អក កណ្តាស់)​ ​យ៉ាងតិចមួយម៉ែត្រ ដើម្បីជៀសវាងហានិភ័យដែលបណ្តាលឲ្យឆ្លង។  
  • សូមនៅផ្ទះប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ

រោគសញ្ញានៃជំងឺកូវីដ១៩​មាន៖

  • ឈឺក្បាល
  • ឈឺសាច់ដុំ
  • ឡើងកំដៅខ្លាំង
  • ចាប់ផ្តើមក្អកញឹកញាប់- នេះមានន័យថាក្អក ៣-៤​ដង រៀងរាល់ម៉ោង ប្រសិនបើអ្នកតែងតែក្អក​ជាធម្មតា នោះក្នុងករណីនេះការក្អកអាចខ្លាំងជាងមុន
  • ពិបាកដកដង្ហើម

ដើម្បីការពារអ្នកដទៃនៅក្នុងសហគមន៍របស់អ្នក សូមស្នាក់នៅក្នុងផ្ទះហើយនៅឆ្ងាយពីមនុស្សតាមដែលអាចធ្វើបាន ប្រសិនបើអាចមានរោគសញ្ញាទាំងនេះ។ សូមកុំទៅមណ្ឌលសុខភាព ឱសថស្ថាន ផ្សារ ឬហាងលក់ទំនិញទាំងឡាយ ឬកន្លែងណាមួយដែលអ្នកអាចនឹងមានទាក់ទងជាមួយមនុស្សផ្សេងទៀត។

តើគួរនៅផ្ទះរយៈពេលប៉ុន្មានថ្ងៃ?

ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺកូវីដ ១៩ អ្នកត្រូវស្នាក់នៅផ្ទះរយៈពេល ១៤ ថ្ងៃ ឬរហូតដល់រោគសញ្ញារបស់អ្នកបានធូរស្រាលទាំងស្រុង។

អ្នកនឹងត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យយ៉ាងតឹងរឹង។ This includes: នេះរួមបញ្ចូលទាំង៖

  • លាងដៃឲ្យបានត្រឹមត្រូវបន្ទាប់ពីចេញខាងក្រៅផ្ទះ មុនពេលនិងក្រោយពីបានប៉ះពាល់ជាមួយអ្នកដទៃប្រសិនជាអាច ត្រូវប្រើបន្ទប់ទឹក និងបន្ទប់ដេកទីទៃ
  • កុំប្រើពែង ឬសម្ភារៈផ្ទះបាយរួមគ្នា
  • លាងសម្អាតផ្ទៃផ្សេងៗរាល់ថ្ងៃ
  • ពាក់ម៉ាស់ប្រសិនបើក្អក ឬកណ្តាស់។
  • ព្យាយាមរក្សាគម្លាតយ៉ាងតិចបំផុត១ម៉ែត្រពីអ្នកដទៃ

ប្រសិនបើអ្នករស់នៅជាមួយអ្នកដែលមានរោគសញ្ញា អ្នកត្រូវស្នាក់នៅផ្ទះរយៈពេល ១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលមនុស្សដំបូងនៅក្នុងផ្ទះចាប់ផ្តើមមានរោគសញ្ញា។ អ្នកនឹងត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យយ៉ាង ខ្ចាប់ខ្ជួន។ នេះរួមមាន៖

  • ក្រៅ មុនពេល និងក្រោយពេលបានប៉ះពាល់ជាមួយអ្នកឈឺ និងគ្រប់ទីកន្លែងដែលអ្នកឈឺបានប៉ះពាល់។
  • ប្រសិនជាអាចត្រូវប្រើបន្ទប់ទឹក និងបន្ទប់ដេកទីទៃពីគ្នា
  • កុំប្រើពែង ឬសម្ភារៈផ្ទះបាយរួមគ្នា
  • សម្អាតទីកន្លែងជាប្រចាំ
  • ប្រើស្រោមដៃដើម្បីធ្វើការបោកគក់សំលៀកបំពាក់អ្នកជំងឺ
  • បើអាចធ្វើបានត្រូវឲ្យអ្នកជំងឺឈឺពាក់ម៉ាស់ ពេលក្អក ឬកណា្តស់។
  • ព្យាយាមរក្សាគម្លាតយ៉ាងតិចបំផុត១ម៉ែត្រពីអ្នកដទៃ

ប្រសិនបើអ្នក ឬនរណាម្នាក់នៅក្នុងបន្ទុក មានរោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗដូចជា ពិបាកដកដង្ហើម ឈឺចាប់ ឬមានសម្ពាធជាប្រចាំក្នុងទ្រូង ការចាប់ផ្តើមនៃការភាន់ច្រឡំ ឬផ្ទៃមុខ និងបបូរមាត់មានពណ៌ខៀវសូមធ្វើតាមការណែនាំថ្នាក់ជាតិ ស្តីពីការទាក់ទងដើម្បីស្វែងរកជំនួយ។

ការផ្លាស់ប្តូរចំណុចសេវាកម្មរបស់យើង

ប្រសិនបើអ្នកមិនបង្ហាញរោគសញ្ញានៃជំងឺកូវីដ១៩ យើងនៅតែអាចផ្តល់សេវាកម្មរបស់យើងជូនអ្នកដូចធម្មតា។ យើងនឹងធ្វើការផ្លាស់ប្តូរបន្តិចបន្តួចនៅក្នុងចំណុចសេវាកម្មរបស់យើងរួមមាន៖

  • យើងសំណូមពរឲ្យអ្នកកុំមកកន្លែងផ្តល់សេវា ប្រសិនបើអ្នកមានរោគសញ្ញាជំងឺកូវីដ១៩។
  • ប្រសិនបើអ្នកមកទទួលសេវា សូមកុំនាំអ្នកដទៃមកជាមួយអ្នក
  • យើងនឹងសួរថាតើអ្នកមានរោគសញ្ញាដែលបង្ហាញពីវីរុសកូវីដ១៩ ដែរឬទេ នៅពេលមកដល់?
  • សំណូមពរឲ្យអ្នកលាងដៃ ឬប្រើជែលសម្អាតដៃពេលអ្នកមកដល់
  • អ្នកនឹងត្រូវបានស្នើសុំឲ្យអង្គុយដាច់ដោយឡែកពីអតិថិជនផ្សេងទៀតនៅក្នុងបន្ទប់រង់ចាំដោយមាន
  • កន្លែងអង្គុយនៅខាងក្រៅបន្ថែមតាមតែអាចធ្វើទៅបាន
  • អ្នកនឹងអង្គុយនៅឆ្ងាយពីអ្នកផ្តល់សេវា
  • គ្លីនិករបស់យើងត្រូវបានសម្អាតជាប្រចាំ ប៉ុន្តែយើងនឹងបង្កើនការប្រើប្រាស់ថ្នាំសម្លាប់មេរោគរវាងអតិថិជនដើម្បីរក្សាសុវត្ថិភាពដល់មនុស្សគ្រប់គ្នា

ដំបូន្មានទូទៅស្តីពីការបញ្ឈប់ការរីករាលដាលនៃកូវីដ១៩ ឬវីរូសកូរូ៉ណា

អ្នកអាចជួយបញ្ឈប់ការរីករាលដាលជំងឺនៃកូវីធ ១៩ តាមរយៈ

អ្វីដែលត្រូវធ្វើ៖

  • អនុវត្តតាមគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការចេញទៅក្រៅ និងការដាក់ខ្លួនឲ្យនៅដោយឡែក
  • លាងលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកឱ្យបានញឹកញាប់ – ធ្វើយ៉ាងត្រឹមត្រូវយ៉ាងហោចណាស់ ២០ វិនាទី
  • លាងដៃជានិច្ចនៅពេលចូលផ្ទះបន្ទាប់ពីបានចេញទៅខាងក្រៅ
  • លាងដៃជានិច្ចមុនពេលចាប់កាន់អាហារ
  • បិទមាត់ និងច្រមុះរបស់អ្នកដោយប្រើក្រដាស់ ឬដៃអាវ (មិនមែនដៃរបស់អ្នក) នៅពេលអ្នកក្អក ឬកណ្តាស់
  • ដាក់ក្រដាស់ដែលបានប្រើរួចដាក់ក្នុងធុងសំរាមភ្លាមហើយលាងដៃតាមក្រោយ
  • កាត់បន្ថយការនាំភ្ញៀវមកលេងផ្ទះ រួមទាំងមិត្តភក្តិ និងសាច់ញាតិ។
  • ជៀសវាងការទាក់ទងជិតស្និទ្ធជាមួយមនុស្សដែលមានរោគសញ្ញានៃជំងឺកូវីធ ១៩
  • ជៀសវាងការជួបជុំក្នុងសង្គមតាមដែលអាចធ្វើទៅបាន
  • ជៀសវាងការចូលរួមកម្មវិធីនានាដែលមានច្រើន
  • កុំទៅទីតាំងសុខាភិបាល ឬឱសថស្ថានប្រសិនបើអ្នកមានចេញរោគសញ្ញា

អ្វីដែលមិនត្រូវធ្វើ៖

  • កុំប៉ះមុខរបស់អ្នក។ វីរុសអាចចូលតាមច្រមុះ មាត់ និងភ្នែករបស់អ្នក

តើធ្វើដូចម្តេចដើម្បីថែរក្សាខ្លួនអ្នកប្រសិនបើអ្នកមានជំងឺកូវីដ១៩?

  • ផឹកទឹកឲ្យបានច្រើនដើម្បីឱ្យមានជាតិទឹក – ផឹកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យទឹកនោមយើងថ្លា
  • លេបថ្នាំបំបាត់ការឈឺចាប់ដូចជាប៉ារ៉ាសេតាមុល ឬអាស្ពីរីនដើម្បីជួយសម្រួលរោគសញ្ញារបស់អ្នក
  • រក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារនិងមិត្តភក្តិតាមទូរស័ព្ទឬតាមបណ្តាញសង្គមដើម្បីជួយអ្នកឱ្យជៀសផុតពីការបាក់ទឹកចិត្ត ឬឯកោ
  • ធ្វើលំហាត់ប្រាណស្រាលៗ នៅផ្ទះប្រសិនបើអ្នកមានអារម្មណ៍ថាអាចធ្វើទៅបាន

អ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរូសជំងឺកូវីដ១៩

អ្នកអាចនឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ប្រសិនបើអ្នក៖

  • មានអាយុលើស៧០ឆ្នាំ
  • កំពុងព្យាបាលជំងឺមហារីក
  • មានជំងឺមហារីកឈាមឬខួរឆ្អឹងដូចជាជំងឺមហារីកគ្រាប់ឈាម
  • មានជំងឺសួតរ៉ាំរ៉ៃ ដូចជាជំងឺ cystic fibrosis ឬជំងឺហឺតធ្ងន់ធ្ងរ
  • មានជំងឺបេះដូង
  • អ្នកជំងឺទឹកនោមផ្អែម ឬជំងឺអេដស៍ដែលគ្រប់គ្រងមិនបានល្អ ដែលជាក្រុមមនុស្សដែលងាយក្នុងការឆ្លងរោគ
  • កំពុងផឹកថ្នាំដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំអ្នកចុះខ្សោយ ដូចជាថ្នាំពពួកក័រទីកូអ៊ីត corticosteroids
  • មានផ្ទៃពោះនិងមានជំងឺបេះដូងធ្ងន់ធ្ងរ

ប្រសិនបើអ្នកមានហានិភ័យខ្ពស់​​ វាជាការសំខាន់ណាស់ដែលអ្នកត្រូវអនិវត្តន៍តាមការណែនាំរបស់ក្រសួងស្តីពីការបង្ការខ្លួនពីវីរុស និងជៀសវាងរាល់ទំនាក់ទំនងក្នុងសង្គមដែលអាចធ្វើទៅបាននៅពេលវីរុសមានវត្តមាននៅក្នុងប្រទេសរបស់អ្នក។

ប្រសិនបើអ្នកមានហានិភ័យខ្ពស់ ហើយវិវត្តទៅជាជំងឺកូវីដ ១៩សូមអនុវត្តន៍តាមការណែនាំរបស់ក្រសួង

ជំងឺកូវីដ ១៩ និងស្រីមានផ្ទៃពោះ

តើជំងឺកូវីដ១៩ នឹងមានឥទ្ធិពលលើស្ត្រីមានផ្ទៃពោះដូចម្តេច?

ស្ត្រីមានផ្ទៃពោះមិនទាន់ត្រូវបានគេរកឃើញថាបានបង្ហាញថាមិនស្រួលខ្លួនខ្លាំង ជាងមនុស្សពេញវ័យមានសុខភាពល្អ ប្រសិនបើគាត់ឆ្លងកូវីដ១៩។​ ស្ត្រីមានផ្ទៃពោះភាគច្រើននឹងមានរោគសញ្ញាស្រាលឬមធ្យមដូចជាជំងឺផ្តាសាយ ឬគ្រុនក្តៅ។

បច្ចុប្បន្ននេះមិនមានភស្តុតាងណាមួយដែលនិយាយថាស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺកូវីដ១៩ គឺមានហានិភ័យខ្ពស់ជាងមនុស្សដែលមានសុខភាពល្អដទៃទៀត។ ប្រសិនបើអ្នកមានលក្ខខណ្ឌផ្សេងទៀត សូមអានការណែនាំរបស់យើងសម្រាប់អ្នកដែលមានហានិភ័យខ្ពស់។

តើជំងឺកូវីដ១៩ នឹងបង្កើនឱកាសក្នុងការរលូតកូនមែនទេ?

ជំងឺកូវីដ ១៩ គឺជាជំងឺថ្មីមួយហើយយើងទើបតែចាប់ផ្តើមសិក្សាអំពីវា។ មិនមានភស្តុតាងបង្ហាញពីការកើនឡើងពីហានិភ័យនៃការរលូតកូនទេ។ ក៏មិនមានភស្តុតាងបង្ហាញថាវីរុសអាចចម្លងដល់កូនរបស់អ្នកនៅពេលអ្នកមានផ្ទៃពោះដែរ។

តើខ្ញុំគួរតែធ្វើការណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យ និងថែទាំផ្ទៃពោះដែរឬទេ?

ការណាត់ជួបទាំងនេះពិតជាសំខាន់ណាស់សម្រាប់អ្នក និងកូនរបស់អ្នក។ ប្រសិនបើអ្នកមានសុខភាពល្អអ្នកគួរតែចូលរួមក្នុងការណាត់ជួបទាំងនេះធម្មតា។ យើងកំពុងយកចិត្តទុកដាក់បន្ថែមទៀតនៅក្នុងគ្លីនិករបស់យើងដើម្បីដោះស្រាយហានិភ័យនៃវីរូសកូវីដ១៩។​

ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នក ឬអ្នកណាម្នាក់មានរោគសញ្ញាវីរូសកូវីដ ១៩ នោះវាសំខាន់ណាស់ដែលអ្នកត្រូវតែនៅផ្ទះ។

We’re still here to support you with our services throughout the COVID 19 coronavirus outbreak, but please read our guidance on changes we will be making to protect you and the community:

What is COVID 19 coronavirus?

COVID 19 coronavirus is an illness caused by a new virus that is spreading rapidly across the world. It can affect your breathing system – your lungs and airways. It can be spread from person to person through germs that end up on the hands and on surfaces when infected persons are coughing or sneezing.

Many people will recover after experiencing a period of sickness lasting between 1 – 2 weeks, but some people are at higher risk and may get seriously ill from COVID 19 coronavirus.

We’re still providing services during the COVID 19 coronavirus outbreak, however there will be some changes to the way we’ll run, and some guidance we’ll ask you to follow.

How to protect yourself from COVID-19 coronavirus 

  • Do not touch your face  
  • Wash your hands frequently, washing for at least 20 seconds  
  • Cover your nose and mouth with a tissue or your elbow when coughing or sneezing 
  • Try to stay away from people where possible; anyone who is within 1 metre (in close contact) of someone who has certain symptoms of COVID-19 coronavirus (including sneezing or coughing) is at risk of being exposed the virus 

Please stay at home if you have these symptoms 

Symptoms suggestive of COVID-19 are:  
 

  • Headache 
  • Muscle pain 
  • A high temperature  
  • A new, frequent cough – this means coughing several times each hour. If you usually have a cough, it may be worse than usual  
  • Shortness of breath 

To protect others in your community, please stay at home and keep yourself away from people as much as is possible if you have these symptoms. Do not go to any medical facilities, pharmacies, markets or shops – anywhere that you will come into contact with people.  

How long to stay at home 

If you have symptoms of COVID 19 coronavirus, you’ll need to stay at home for 14 days, or until your symptoms improve completely. 

You will need to adhere to strict hygiene measures.  

This includes:  
 

  • Wash your hands correctly after being outside, before and after any contact with others   
  • Use a separate bathroom and bedroom if possible,  
  • Don’t share cups or kitchen utensils.  
  • Wash all surfaces daily,  
  • Wear a mask if coughing or sneezing.   
  • Try to keep a distance of at least a meter from others. 

If you live with someone who has symptoms, you’ll need to stay at home for 14 days from the day the first person in the home started having symptoms. You will need to adhere to strict hygiene measures. This includes:  
 

  • Wash your hands after being outside, before and after all contact with the sick person and any surfaces that the sick person was in contact with.  
  • Use a separate bathroom and bedroom if possible,  
  • Don’t share cups or kitchen utensils.  
  • Wash all surfaces daily,  
  • Use gloves to handle laundry from the sick person.  
  • If possible, have the sick person wear a mask if coughing or sneezing.   
  • Try to keep a distance of at least a meter from the sick person.  

If you or someone you are caring for develop worsening symptoms, such as difficult breathing, continuous pain or pressure in the chest, new onset of confusion or blue colouring of the face or lips please follow national guidelines on who to contact. 

Changes to our service points 

If you are not showing symptoms of COVID 19 coronavirus, we’re still able to provide you with our regular services. We will be making a few changes in our service points, including:  

  • We ask you not to come to service points if you have symptoms of COVID 19 coronavirus  
  • If you attend for service, please do not bring others to accompany you 
  • We will be asking if you have symptoms suggestive of COVID 19 coronavirus when you arrive  
  • You will be asked to wash your hands or use a hand sanitizer gel when you arrive 
  • You will be asked to sit further apart from other clients in the waiting room, with extra seating provided outside where possible  
  • You will be seated further away from service providers 
  • Our clinics are already cleaned regularly, but we will increase our use of disinfectant in between clients to keep everyone safe 

General advice on stopping the spread of COVID 19 coronavirus  

You can help stop the spread of COVID 19 coronavirus by:  

Do 

  • Follow your national guidelines on going out and isolating yourself  
  • wash your hands with soap and water often – do this correctly, for at least 20 seconds 
  • always wash your hands when entering your home after having been outside 
  • Always wash your hands before handling food 
  • cover your mouth and nose with a tissue or your sleeve (not your hands) when you cough or sneeze 
  • put used tissues in the bin immediately and wash your hands afterwards 
  • minimise visitors to your home, including friends and family
  • avoid close contact with people who have symptoms of COVID 19 coronavirus  
  • avoid social gatherings where possible 
  • avoid events with large groups of people 
  • do not go to medical facilities or pharmacies if you are displaying symptoms 

Don’t 

  • do not touch your face. The virus can enter through your nose, mouth, and eyes. 

How to look after yourself if you have COVID 19 coronavirus  

  • drink plenty of water to stay hydrated – drink enough so your pee is pale and clear 
  • take a painkiller such as Paracetamol or aspirin to help ease your symptoms 
  • stay in touch with family and friends over the phone or on social media, to help you avoid feeling low or lonely 
  • do light exercise at home, if you feel well enough to 

People at high risk of COVID 19 coronavirus  

You may be at high risk from COVID 19 coronavirus if you: 

  • over the age of 70  
  • are having certain types of cancer treatment 
  • have blood or bone marrow cancer, such as leukaemia 
  • have a severe chronic lung condition, such as cystic fibrosis or severe asthma 
  • Have heart disease 
  • have a condition that makes you much more likely to get infections, such as diabetes or poorly controlled HIV/AIDS  
  • are taking medicine that weakens your immune system, such as corticosteroids 
  • are pregnant and have a serious heart condition 

If you are at high risk, it is especially important that you follow the national guidance on avoiding the virus and avoid all social contact where possible while the virus is present in your country.  

If you are at high risk and develop COVID 19 coronavirus, then please follow your national guidance  

COVID 19 coronavirus and pregnant women 

How will COVID 19 coronavirus affect my pregnancy? 

Pregnant women do not appear to become more unwell than other healthy adults if they get COVID 19 coronavirus. The majority of pregnant women will have mild or moderate symptoms of a cold or flu.  

Currently, there is no evidence that says that pregnant women who get COVID 19 coronavirus are more at risk from COVID 19 coronavirus than other healthy individuals.

Will COVID 19 coronavirus increase the risk of miscarriage?  

COVID 19 coronavirus is a new illness, and we are just beginning to learn about it. There is no evidence to suggest an increased risk of miscarriage. There is also no evidence to show that the virus can be passed to your baby while you are pregnant.  

Should I still attend my ANC and PNC appointments?  

These appointments are really important for you and your baby. If you are well, you should attend these appointments as normal.

However, if you or someone you live with has symptoms of COVID 19 coronavirus, then it is important you stay at home.  

Please follow and like us:

ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន – Why don’t I menstruate after child birth?

[English below]

លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាច​មានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេល​ដែល​និយាយ ពីប្រធានបទអំពី «អ្នកម្តាយ និងគភ៌»។

មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់​ពួកគាត់​នឹង​កើតមកគ្រប់លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯ​ក្រោយ​ពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តង​តែងតែសួរ​សំនួរ​ដូច​ជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី  ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរ​នេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរ​នោះ​គឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត?

ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់​មិនថាថ្មី ឬ​ចាស់​នោះទេ។

អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់​នេះភាគច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​បម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជា​ធម្មតានៅ​ក្រោយ​ពេល​សម្រាល​កូន ។

តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ?

ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈ​បាតុភូតបញ្ចេញអូវ៉ុល​(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅ​កំឡុង​ពេលដែល​អ្នក​ម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូន​ម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវ​ស៊ុត​ ឬអូវ៉ុល។

អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ?

ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅ​ដោះកូននឹងមានរដូវវិញ​ក្នុង​កំឡុងពេល ៦ ទៅ​ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅ​ដោះ​កូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យ​លើ​ថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែល​បំបៅ​ដោះ​កូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅ​នោះតែម្តង​ហើយ​វា​នឹងមកវិញ ទៅពេលឈប់បំបៅ។

ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែ​ទឹកដោះ​ភ្ញោច​ឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជា​អរម៉ូន​ម្យ៉ាង​ដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់​ស្កាត់​អរម៉ូន​ដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្​តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។

តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ?

នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមាន​បម្រែបម្រួល​តិចតួច​ទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះ​របស់អ្នក​មក​តិច​ជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ​ សណ្ឋាន​នៃ​ទឹកដោះ​ម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។

ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក?

ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាល​ចុង​ក្រោយ​របស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់​តិច​ជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុ​ដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏​ ១២ ខែដែរ សឹមយក​កូន​មួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។

អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់​រហ័ស។

នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូម​ចំណាំ​ថា៖ ទោះ​បីអ្នកមិន​បានពរពោះ​ដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាព​ក្នុងការ​ពរពោះម្តង​ទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើ​វិធីសាស្រ្ត​ពន្យារកំណើត​ភ្លាមៗ​បន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។

ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើត​ដ៏សក្តិសមបំផុត​បាន​ទេ?

ប្រាកដណាស់។

មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។

ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះ​ស្រ្តីដែល​ទើប​តែ​សម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១​ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។

វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្ត​ពន្យារកំណើត​រយៈពេលវែង  ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កង​ក្រោម​ស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយ​ពេល​សម្រាល​កូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១​ថ្ងៃក៏បាន។ តែកុំឲ្យ​យឺតយ៉ាវ​​ជាងនេះឲ្យសោះណា៎។

ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការ​ពរពោះ​ដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុង​ការ​រង់ចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់ គឺជា​គុណធម៌​គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។

ឯកសារយោង៖

សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖
✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

New parents can be quite anxious when it comes to pregnancy conditions.

Before birth, parents worry about whether their children will come out okay – whether mothers can hold out well during the strenuous delivery; and then, AFTER birth, parents worry about little things like, why isn’t my milk coming? why does my milk taste weird (yes, they sometimes do ask that)? and one of those questions is: why don’t I menstruate even after childbirth?

Marie Stopes got you covered!

Little did you know, these little things MOST of the time are attributed to normal physiological function of your body post-partum.

Why am I not menstruating after childbirth?

Menstruation is a phenomenon that suggests you can ovulate. Ovulating, in most cases, means that you will be able to conceive a child. While you have that little bundle of joy in your womb, your baby is actually sleeping in a sac that grows from your endometrium. Your placenta keeps secreting progesterone, which suppresses ovulation.

After child birth, some of that progesterone persists for some time, and your endometrium needs time to regenerate and heal. In women who breastfeed, the hormone Prolactin suppresses the ovulation. I know this is hard to understand; hence, this is all you need to remember: your period will definitely come back if you have a normal pregnancy and no other existing conditions!

When will it return?

Mothers who do not breastfeed will have their period return to normal in 6 weeks. Ovulation generally occurs before your period, which usually comes back on the 40th day post-partum. Mothers who breastfeed in most cases have their period much later than non-breastfeeding mothers. It can vary from 3-6 months to 9 months, depends on how regular you breastfeed. Since ovulation can start again at any given moment, you will be able conceive again very soon after your pregnancy, which is not a very healthy option.

The same goes for women who have just had an abortion or miscarriage. Please take care to know that even though you did not carry your pregnancy to term, you can still get pregnant again very easily, and using contraception as soon as you can after your pregnancy will decrease the risk immensely.

Why is having short-spaced pregnancy unhealthy?

Babies who are conceived again less than 12 months after the mother’s previous pregnancy has an increased risk of preterm birth, low birth weight, still birth, and neonatal death. Therefore, mothers should wait at least 12 months before trying for another pregnancy. This does not mean that you can’t engage in sexual intercourse.

What you should do is use contraception, and use it promptly and correctly.

MARIE STOPES! CAN YOU RECOMMEND A CONTRACEPTIVE METHOD?

Yes, sure.

Many of you might have had negative thoughts about using certain contraceptive methods right after child birth.

For a lot of reasons, combined hormonal pills are not recommended for women who have just had their birth less than the period of 21 days. During those 21 days after childbirth, women have an increased risk of thromboembolism.

The best and safest methods are long term contraceptive methods, such as IUD and implant. They can be put immediately after childbirth, or within the recommended period of 21 days, and you can be protected from a potential unhealthy pregnancy.

So, do not despair, your period will definitely come back. And if you want to have another healthy pregnancy and baby, it is in your favor to wait using safe and reliable contraceptive methods. After all, patience is virtue.

References:

If you have any questions about menstruation, sexual health or contraception, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Please follow and like us: