search-button

ផ្ទះ      ជំនួយ និងដំបូន្មាន      Why Early Antenatal Care Matters: Improving the Chances of a Healthy Pregnancy


Why Early Antenatal Care Matters: Improving the Chances of a Healthy Pregnancy

26 August 2026  – 5 min read – Antenatal Care

ចែករំលែក​នេះ






បានចម្លង


Khmer translation below

តើការថែទាំមុនពេលសម្រាលកូនជាអ្វី?

Antenatal care, or prenatal care, is an essential first step towards a safe and healthy pregnancy. Antenatal care simply means continued and regular visits to healthcare providers at least 4 to 8 times during your pregnancy to avoid overlooking any major health risks to the mother and child.

Why is antenatal care important?

In 2025, WHO wrote a report on improving maternity, newborn, and child health in Cambodia. The facts are right there. In the early 2000s, Cambodia faced high maternal, newborn, and child mortality. Since then, major improvements in maternal and newborn healthcare have reduced neonatal and under-five mortality by 54%, with nearly all births now attended by skilled professionals and taking place in health facilities.

Part of the decrease in the mortality rate is also thanks to routine antenatal care. Having access to antenatal care can help healthcare providers keep track of the state of pregnancy and how it is coming along. Any red flags will help healthcare providers to take initiative in trying to minimize the risks right away and reduce unnecessary medical interventions.

What may happen during the ANC visits?

The first prenatal visit is usually the longest and involves a detailed discussion of your health history, previous pregnancies, vaccinations, and factors that could negatively affect your pregnancy. Your healthcare provider will also ask about the health history of the father and the medical history of both families. A full physical examination is usually performed, including a physical exam, blood tests, and urine tests. In short, prenatal care may include several examinations and monitoring, such as

  1. Inquiring about the pregnant person’s history and other information, such as:
    • Obstetric and gynecological history relating to the number of pregnancies, miscarriages, abortions, or complications experienced in previous childbirths
    • General medical history (kidney disease, asthma, heart disease, goiter, diabetes, hypertension, etc.)  
    • History of drug reactions, family history, social history, mental health, and situations of domestic threat, among others.
  2. Physical examination: weight, height measurement, BMI check, vital signs, anemia, thyroid gland, and breast examination, etc.
  3. Laboratory testing (basic level): complete blood count (CBC), HIV testing, syphilis, hepatitis B, blood grouping, and urine tests to check for proteinuria, glycosuria, etc.
  4. Ultrasound scan: To determine the due date and measure the nuchal translucency (gestational age: 11-13 weeks)
  5. Care and Prevention Guide:
    • Provide iron/folic acid tablets
    • Vaccination (Tetanus)
    • Health education (importance and scheduled times for antenatal care and physical changes in the mother)
    • and oral health care.

What are the possible risks of not getting antenatal care?

Antenatal care, such as the care you may receive at Marie Stopes, helps provide a variety of tests for pregnant people, such as STI and HIV screening, blood tests, and preventative treatment for malaria. On top of that, you may receive ultrasound scans to monitor the health of the fetus. 

Without these tests, some of the possible risks may be:

  • Increased risk of maternal morbidity and mortality
  • Increased risk of complications for the baby, including perinatal morbidity and mortality.
  • Potential for unnecessary medical interventions, including caesarean sections, because important pregnancy information may be unavailable.
  • Risk of undiagnosed maternal infections being transmitted to the baby. For example, undiagnosed HIV can increase the risk of vertical transmission during vaginal birth and breastfeeding.
  • Fetal complications related to unrecognized hypoxia, potentially including hypoxic-ischemic encephalopathy, cerebral palsy, developmental delay, neonatal seizures, and neurodevelopmental disability.

Marie Stopes is amongst the best healthcare providers in Cambodia that provide you with judgment-free, confidential, and comprehensive counselling.

If you wish to learn more about our antenatal healthcare services, please visit our website, talk to us now, or ទស្សនាគ្លីនិកមួយរបស់យើង as soon as you can. It’s easy to put it off, but the sooner you go, the better.

An appointment with our healthcare providers is quick and easy; book now to get safe and accessible healthcare.

FAQs:

1. What is antenatal care?

Answer: Antenatal care (ANC) is the regular care and check-ups you receive from healthcare providers during pregnancy to monitor the health of you and your baby and identify potential health risks early.

2. Why is antenatal care important?

Answer: ANC helps healthcare providers monitor your pregnancy, detect potential complications early, and provide important screening, treatment, prevention, and health advice to support a healthy pregnancy.

3. What happens during an antenatal care visit?

Answer: Your healthcare provider may review your medical and pregnancy history, check your weight and vital signs, perform a physical examination, conduct blood and urine tests, screen for infections, provide supplements and vaccinations, and arrange an ultrasound when appropriate.

4. What are some of the risks during a pregnancy?

Answer: Pregnancy can involve risks such as maternal complications, infections, anaemia, high blood pressure, and complications affecting the baby. Regular ANC helps identify and manage many of these risks early.

តើការថែទាំផ្ទៃពោះមុនពេលសម្រាលកូនគឺជាអ្វី?

ការថែទាំផ្ទៃពោះមុនពេលសម្រាល ឬការថែទាំអំឡុងពេលមានផ្ទៃពោះ គឺជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការមាន ផ្ទៃពោះ​​ដោយ សុវត្ថិភាព និងមានសុខភាពល្អ។ ការថែទាំផ្ទៃពោះមុនពេលសម្រាល មានន័យជាសាមញ្ញ ថា ជាការទៅជួបអ្នកផ្តល់ សេវាថែទាំផ្ទៃពោះជាបន្តបន្ទាប់ និងទៀងទាត់ ដែលជាធម្មតាមានចំនួនយ៉ាងតិច ៤ ដងទៅប្រមាណជា ៨ ដង ឬច្រើន ជាងនេះក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីជៀសវាងការមើលរំលងហានិភ័យសុខភាពធំៗ ណាមួយ ចំពោះម្តាយ និងទារក។ 

ហេតុអ្វីបានជាការថែទាំផ្ទៃពោះមុនពេលសម្រាលមានសារៈសំខាន់? 

នៅឆ្នាំ ២០២៥ អង្គការសុខភាពពិភពលោក (WHO) បានសរសេរ របាយការណ៍ មួយស្តី ពីភាពប្រសើរឡើង នៃសុខភាពមាតា ទារកទើបនឹងកើត និងកុមារនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍បានបង្ហាញពីភាពពិត ប្រាកដជាក់ ស្តែងមួយ។ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ កម្ពុជាបានប្រឈមមុខនឹងអត្រាមរណភាពមាតា ទារកទើបនឹងកើត និងកុមារខ្ពស់។ ចាប់តាំងពីពេលនោះមក ការកែលម្អយ៉ាងសំខាន់លើការថែទាំ សុខភាពមាតា និងទារកទើបនឹងកើត បានកាត់បន្ថយអត្រា មរណភាពទារកទើបនឹងកើត និងកុមារអាយុក្រោមប្រាំឆ្នាំបាន ៥៤% ដោយការសម្រាលកូនស្ទើរតែ​ ទាំងអស់​ត្រូវបានធ្វើឡើង ដោយអ្នកជំនាញដែលមានជំនាញច្បាស់លាស់ និងនៅក្នុងមណ្ឌលសុខភាព។

កត្តាដែលនាំឲ្យមានការថយចុះនៃអត្រាមរណភាព ក៏ដោយសារតែការថែទាំផ្ទៃពោះមុនពេលសម្រាលជាប្រចាំ ផងដែរ។ ការទទួលបានសេវាថែទាំផ្ទៃពោះមុនពេលសម្រាលអាចជួយឲ្យអ្នកផ្តល់សេវាថែទាំផ្ទៃពោះតាមដាន ស្ថានភាពនៃការ មានផ្ទៃ ពោះ និងការវិវត្តរបស់វាបាន។ រាល់សញ្ញាគ្រោះថ្នាក់ណាមួយនឹងជួយឲ្យអ្នកផ្តល់សេវាថែទាំផ្ទៃពោះ អាចចាត់វិធានការ ក្នុងការកាត់បន្ថយហានិភ័យភ្លាមៗ និង កាត់បន្ថយការធ្វើអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ ដែលមិនចាំបាច់។ 

តើអ្វីខ្លះដែលអាចនឹងកើតឡើងក្នុងអំឡុងពេលការថែទាំផ្ទៃពោះមុនសម្រាល (ANC)?

ការពិនិត្យផ្ទៃពោះលើកដំបូងជាធម្មតាគឺជាការពិនិត្យដែលចំណាយពេលយូរជាងគេ ហើយវាមានការពិភាក្សា លម្អិតអំពីប្រវត្តិ សុខភាពរបស់អ្នក ការមានផ្ទៃពោះពីមុន ការចាក់វ៉ាក់សាំង និងកត្តាដែលអាចមាន ផលវិបាកអវិជ្ជមានដល់ការ​ មានផ្ទៃពោះ របស់អ្នក។ អ្នកផ្តល់សេវាថែទាំផ្ទៃពោះរបស់អ្នកក៏នឹងសាកសួរអំពីប្រវត្តិសុខភាពរបស់ឪពុកម្តាយរបស់អ្នក និង ប្រវត្តិ សុខភាពរបស់ក្រុមគ្រួសារទាំងសងខាងផងដែរ។ ការពិនិត្យសុខភាពពេញលេញមួយជាធម្មតាត្រូវបានធ្វើឡើង ដោយរួម បញ្ចូលទាំងការពិនិត្យរាងកាយ ការធ្វើ តេស្តឈាម និងការធ្វើតេស្តទឹកនោមបើរៀបរាប់ជាខ្លី ការធ្វើការថែទាំផ្ទៃពោះមុន សម្រាលអាចមានការធ្វើការពិនិត្យ និងតាមដានមួយចំនួនដូចជា៖

  1. ការសាកសួរពីប្រវត្តិ និង ព័ត៌មានផ្សេងៗពីអ្នកមានផ្ទៃពោះដូចជា៖ 
    • ប្រវត្តិសម្ភព រោគស្រ្តី ពាក់ព័ន្ធទៅនឹងចំនួនការពរពោះ ការរលូត និងរលូត ឬផលវិបាកដែលធ្លាប់មានក្នុងការ សម្រាលកូនពីមុន 
    • ប្រវត្តិជំងឺទូទៅ (តម្រងនោម ហឺត បេះដូង ពកក ទឹកនោមផ្អែម លើសសម្ពាធឈាម…)   
    • ប្រវត្តិនៃការប្រតិកម្មថ្នាំ ប្រវត្តិគ្រួសារ ប្រវត្តិសង្គម សុខភាពផ្លូវចិត្ត និងស្ថានភាពគម្រាម​ កំហែងនៅ ក្នុង គ្រួសារជាដើម។
  2. ការពិនិត្យរាងកាយ៖ ការថ្លឹងទម្ងន់ ការវាស់កម្ពស់ ការមើលទៅលើ BMI សញ្ញាជីវិត ភាពស្លេកស្លាំង ក្រពេញទីរ៉ូអ៊ីត និង ការពិនិត្យមើកសុដន់ជាដើម។
  3. ការធ្វើតេស្តមន្ទីរពិសោធន៍ (កម្រិតមូលដ្ឋាន)៖ ការពិនិត្យគ្រាប់ឈាមទូទៅ (CBC) ការធ្វើតេស្តរកមេរោគអេដស៍ ជំងឺស្វាយ ជំងឺរលាកថ្លើមប្រភេទបេ ក្រុមឈាម ការពិនិត្យទឹកនោមដើម្បីមើលជាតិប្រតេអ៊ីន និងជាតិស្ករជាដើម។
  4. ពិនិត្យអេកូសាស្រ្ត៖ ដើម្បីកំណត់កាលបរិច្ឆេទគ្រប់ខែសម្រាល និងវាស់កម្រាស់កញ្ចឹងកកូន (អាយុគភ៌ៈ ១១-១៣ សប្តាហ៍)
  5. ការណែនាំពីការថែទាំ និងបង្ការ៖
    • ផ្តល់ថ្នាំគ្រាប់ជាតិដែក/អាស៊ីតហ្វូលីក
    • ការផ្តល់ថ្នាំបង្ការ (តេតាណូស)
    • អប់រំសុខភាព (សារៈសំខាន់ និងពេលវេលាកំណត់ពិនិត្យផ្ទៃពោះ ការប្រែប្រួលរាងកាយរបស់ម្តាយ) 
    • និងការថែទាំផ្ទៃពោះមាត់ធ្មេញ។ 

    តើអ្វីខ្លះជាហានិភ័យដែលអាចកើតមានឡើង ប្រសិនបើមិនបានទទួលការថែទាំផ្ទៃពោះមុនពេលសម្រាល?

    ដោយសារតែការថែទាំផ្ទៃពោះមុនពេលសម្រាលដូចជាសេវាកម្មដែលអ្នកអាចទទួលបាននៅ Marie Stopes ជួយផ្តល់ នូវការធ្វើតេស្តជាច្រើនសម្រាប់ស្ត្រីមានផ្ទៃពោះ ដូចជាការពិនិត្យរកជំងឺកាមរោគ និងមេរោគអេដស៍ ការពិនិត្យឈាម និងការព្យាបាលបង្ការជំងឺគ្រុនចាញ់។ ក្រៅពីនេះ អ្នកអាចនឹងទទួលបានការពិនិត្យដោយប្រើម៉ាស៊ីនអេកូ ដើម្បីតាមដាន​​ សុខភាព​របស់ទារកក្នុងផ្ទៃ។

    បើគ្មានការធ្វើតេស្តទាំងនេះទេ ហានិភ័យដែលអាចកើតមានមួយចំនួនអាចមានដូចជា៖

    • ការកើនឡើងនៃហានិភ័យនៃការមានជំងឺ និងអត្រាមរណភាពរបស់មាតា
    •  ការកើនឡើងហានិភ័យនៃផលវិបាកសម្រាប់ទារក រួមទាំងអត្រាមានជំងឺ និងអត្រាមរណភាព​ក្នុងពេល​សម្រាល។
    • ការធ្វើអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រដែលមិនចាំបាច់ រួមទាំងការវះកាត់សម្រាលកូន ដោយសារតែព័ត៌មាន ​​សំខាន់ៗ អំពីការមានផ្ទៃពោះមិនត្រូវបានរកឃើញ។
    • ហានិភ័យនៃការចម្លងមេរោគពីម្តាយទៅកាន់ទារកដោយសារតែការមិនបានធ្វើរោគវិនិច្ឆ័យ។ ឧទាហរណ៍ ការមិនបាន ធ្វើរោគវិនិច្ឆ័យរកមេរោគអេដស៍អាចបង្កើនហានិភ័យនៃការចម្លងពីម្តាយទៅកូនក្នុងអំឡុងពេលសម្រាលតាមទ្វារមាស និងការបំបៅកូនដោយទឹកដោះម្តាយ។
    • ផលវិបាកចំពោះទារកដែលទាក់ទងនឹងការខ្វះអុកស៊ីហ្សែនដែលមិនត្រូវបានរកឃើញដែលអាចរួមមានជំងឺភាពយឺតយ៉ាវក្នុងការលូតលាស់ ការប្រកាច់នៅ​ពេលទើប​នឹងកើត និងពិការភាពប្រព័ន្ធប្រសាទ។

    Marie Stopes គឺជាអ្នកផ្តល់សេវាថែទាំផ្ទៃពោះដ៏ល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនអ្នកនូវការ​ ប្រឹក្សា យោបល់ដោយមិនមានការរើសអើង មានការរក្សាការសម្ងាត់ និងគ្រប់ជ្រុងជ្រោយ។

    ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីសេវាកម្មថែទាំផ្ទៃពោះមុនពេលសម្រាលរបស់យើងសូមចូលទៅកាន់ គេហទំព័ររបស់យើង ជជែកជាមួយយើងឥឡូវនេះមកកាន់គ្លីនិកណាមួយរបស់យើង ឲ្យបានឆាប់តាម​ដែលអាចធ្វើ​​ទៅបាន។ វាជារឿងងាយស្រួលក្នុងការពន្យារពេល ប៉ុន្តែអ្នកកាន់តែទៅឆាប់ កាន់តែល្អ។

    ការណាត់ជួបជាមួយអ្នកផ្តល់សេវាថែទាំផ្ទៃពោះរបស់យើងមានភាពរហ័ស និងងាយស្រួល កក់ការណាត់ជួប ឥឡូវ​នេះ ដើម្បី ទទួលបានការថែទាំផ្ទៃពោះដែលមានសុវត្ថិភាព និងងាយស្រួល។

    សំនួរដែលសួរជាញឹកញាប់៖ 

    ១. តើការថែទាំផ្ទៃពោះមុនពេលសម្រាល (Antenatal Care) គឺជាអ្វី?

    ថែទាំផ្ទៃពោះមុនពេលសម្រាល (ANC) គឺជាការទទួលបានការថែទាំ និងការពិនិត្យសុខភាពជាប្រចាំពីអ្នកផ្តល់ សេវាថែទាំ សុខភាពក្នុង អំឡុងពេលមានផ្ទៃពោះ ដើម្បីតាមដានសុខភាពរបស់ម្តាយ និងទារក ព្រមទាំងស្វែងរកហានិភ័យសុខភាព ដែលអាចកើត មានបានទាន់ពេលវេលា។

    ២. ហេតុអ្វីបានជាការថែទាំផ្ទៃពោះមុនពេលសម្រាលមានសារៈសំខាន់?

    ការថែទាំផ្ទៃពោះមុនពេលសម្រាលជួយឲ្យអ្នកផ្តល់សេវាថែទាំសុខភាពតាមដានការវិវត្តនៃការមានផ្ទៃពោះ ស្វែងរកផលវិបាក ដែល អាចកើតមានបានទាន់ពេល និង ផ្តល់ការពិនិត្យ ការព្យាបាល ការការពារ និងការណែនាំអំពីសុខភាព ដើម្បីជួយ ឲ្យការមាន ផ្ទៃពោះមាន សុវត្ថិភាព និងមានសុខភាពល្អ។

    ៣. តើមានអ្វីកើតឡើងក្នុងពេលមកពិនិត្យ ANC?

    អ្នកផ្តល់សេវាថែទាំសុខភាពអាចសួរអំពីប្រវត្តិសុខភាព និង ប្រវត្តិនៃការមានផ្ទៃពោះរបស់អ្នក ថ្លឹងទម្ងន់ និងសញ្ញាជីវិត ធ្វើការ ពិនិត្យរាងកាយ ធ្វើតេស្តឈាម និងទឹកនោម ពិនិត្យរកការឆ្លងមេរោគ ផ្តល់ថ្នាំបំប៉ន និងវ៉ាក់សាំង ព្រមទាំងណែនាំ ឲ្យធ្វើអេកូសាស្ត្រ (Ultrasound) នៅពេលសមស្រប។

    ៤. តើមានហានិភ័យអ្វីខ្លះដែលអាចកើតមានក្នុងពេលមានផ្ទៃពោះ?

    ការមានផ្ទៃពោះអាចមានហានិភ័យដូចជា ផលវិបាកចំពោះម្តាយ ការឆ្លងមេរោគ ភាពស្លេកស្លាំង សម្ពាធឈាមខ្ពស់ និង ផលវិបាកដែលអាចប៉ះពាល់ដល់ទារក។ ការថែទាំមុនពេលសម្រាលជាប្រចាំអាចជួយស្វែងរក និងគ្រប់គ្រងហានិភ័យជា ច្រើន បានទាន់ពេលវេលា។

    ឯកសារយោង៖

    1. https://www.ncbi.nlm.nih.gov/books/NBK576695/
    2. https://www.plannedparenthood.org/learn/pregnancy/prenatal-care/what-happens-prenatal-care-appointments
    3. https://www.who.int/westernpacific/newsroom/feature-stories/item/cambodia-s-sustained-progress-in-improving-maternal–newborn-and-child-health
    4.  https://www.mariestopes.org.kh/services/maternity-services/antenatal-care/

    ចែករំលែក​នេះ






    បានចម្លង