មជ្ឈមណ្ឌលទំនាក់ទំនង
យើងខ្ញុំផ្តល់ព័ត៌មានច្បាស់លាស់ និងទូលំទូលាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅក្នុងកន្លែងដែលមានសុវត្ថិភាព និងឯកជន ជាកន្លែងដែលអ្នកអាចមានអារម្មណ៍ស្រួល និងទទួលបានការគោរព។.

យើងនៅទីនេះសម្រាប់អ្នក។.
ក្រុមការងាររបស់យើងប្ដេជ្ញាជួយអ្នកធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់អំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់អ្នក ជាមួយនឹងការទទួលបានការថែទាំដែលមានសុវត្ថិភាព និងមានគុណភាពខ្ពស់ដែលអ្នកអាចទុកចិត្តបាន។.
យើងយល់ថាការសម្រេចចិត្តជុំវិញការពន្យាកំណើត ការរំលូតកូនដោយសុវត្ថិភាព ឬការធ្វើតេស្តរកការឆ្លងមេរោគតាមការរួមភេទ គឺជារឿងផ្ទាល់ខ្លួនយ៉ាងខ្លាំង ហើយពេលខ្លះអាចមានអារម្មណ៍ថាពិបាកនិយាយអំពីវា។ អ្នកមិនឯកាទេ - អ្នកប្រឹក្សាយោបល់ដែលមានចិត្តអាណិតអាសូរ និងជំនាញរបស់យើងនៅទីនេះដើម្បីស្តាប់ គាំទ្រអ្នកដោយមិនវិនិច្ឆ័យ និងផ្តល់ព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវគ្រប់ជំហានទាំងអស់។.
អ្នកអាចទាក់ទងមជ្ឈមណ្ឌលទំនាក់ទំនងរបស់យើងតាមវិធីផ្សេងៗគ្នា។.
- ទូរស័ព្ទ – 012999002 / 098999102
- ហ្វេសប៊ុក៖ Marie Stopes Cambodia
- អ៊ីមែល – [email protected]
- WhatsApp, Telegram - 093240823


រឿងដែលយើងអាចនិយាយគ្នាបាន
- ការពន្យាកំណើត
- ការរួមភេទដោយសុវត្ថិភាព
- ការរំលូតកូនដោយសុវត្ថិភាព
- ការឆ្លងមេរោគតាមការរួមភេទ
- សុខភាពបន្តពូជផ្លូវភេទ
- ការមានផ្ទៃពោះ និង ភាពជាម្តាយដែលមានសុវត្ថិភាព
- ការផ្លាស់ប្តូរនៅក្នុងខ្លួនរបស់អ្នក
