Welcome to Marie Stopes International Cambodia.

ការណែនាំរបស់អង្គការម៉ារីស្តូបដើម្បីការរួមភេទមានសុវត្ថិភាពសម្រាប

ចែករំលែកទំព័រនេះ

Clear Keyword

ការណែនាំរបស់អង្គការម៉ារីស្តូបដើម្បីការរួមភេទមានសុវត្ថិភាពសម្រាប

ចែករំលែកទំព័រនេះ

Clear Keyword
English Language

សម្រាប់​ស្ត្រី​នៅ​លីវ

អបអរ​សាទរ​!​បច្ចុប្បន្ននេះ​អ្នកកំពុង​រស់​នៅ​ក្នុងវ័យមួយនៃជីវិតដែលស្ថិតក្នុង​​ពិភពលោក​ទាំង​មូល​។ ជាញឹកញាប់អ្នកមានឱកាសរាប់រយដែលអ្នកអាចជ្រើសរើសបាន ហើយវាជាសិទ្ធិរបស់អ្នកដែលជាស្រ្តីភេទក្នុងការសម្រេចចិត្តធ្វើអ្វីដែលអ្នកចង់ធ្វើ។ សូមរីករាយក្នុងភាពជាស្រ្តីតាមរបៀបដែលមានសុវត្ថិភាពដោយមិនចាំបាច់បង្រួមក្តីសុបិននិងគោលបំណងរបស់អ្នកឡើយ។
 • ការ​ពន្យារ​កំណើត
 • សេវារំលូត​កូន​ដោយ​សុវត្ថិភាព
 • ពិនិត្យនិងព្យាបាល​ជំងឺ​កាមរោគ
 • កញ្ចប់ថែទាំ​សុខភាព​ស្ត្រី

កងដាក់​ក្រោម​ស្បែក

ឧបករណ៍​​ផ្លាស្ទិកទន់ចំនួន​ពីរដើមតូច​ៗត្រូវ​បាន​ដាក់​ក្រោម​ស្បែកនៅ​ដើម​ដៃ​របស់​ស្ត្រី។ក្រោយពីដាក់បានប្រហែល១០នាទី​ កងទាំងនេះនឹងបញ្ចេញសារធាតុអ័រម៉ូនដើម្បី​ការ​ពារ​កុំឱ្យ​មាន​ផ្ទៃ​ពោះរហូតដល់៥ឆ្នាំ។

 • របៀប​ប្រើ
  • ការ​ដាក់និងដក​កង​ក្រោម​ស្បែក​ធ្វើ​ឡើង​ដោយអ្នកជំនាញរបស់​យើងខ្ញុំ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពិសេស។វាចំណាយ​ពេល​ត្រឹមតែពី២ទៅ៣នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ដាក់កង​ក្រោម​ស្បែក។
  • មិន​ចាំ​បាច់​បារម្ភ​អ្វី​ទាំង​អស់​ក្រោយ​ពី​ដាក់​កង​រួច។
 • អ្វី​ដែល​នឹង​កើត​ឡើង
  • ផ្លាស់ប្ដូរ​ការ​មកឈាមរដូវ​ប្រចាំ​ខែរួម​ទាំង​មាន​ការ​ហូរ​ឈាម​ខុស​ប្រក្រតី​ឡើង​កន្ទួល​ មាន​ឈាម​ហូរ​ច្រើនឬគ្មាន​ការ​ហូរ​ឈាម​ប្រចាំ​ខែ សូមកុំបារម្ភទាំង​អស់នេះ​ជា​រឿង​ធម្មតានិងមាន​សុវត្ថិភាព។
 • ចំណុច​គួរ​ចងចាំ
  • អ្នក​អាច​ដក​កង​ចេញ​បាន​គ្រប់​ពេលប្រសិន​បើ​អ្នក​ត្រៀមខ្លួន​រួចដើម្បី​យក​កូន។
  • មិន​ចាំ​បាច់​ធ្វើ​អ្វី​ទាំង​អស់ក្រោយពេល​ដាក់​កង​ក្រោម​ស្បែករួច។
  • ប្រើប្រាស់​ស្រោម​អនាម័យប្រសិន​បើ​អ្នក​ចង់​ការ​ពារពីការឆ្លង​ជំងឺកាមរោគ​ឬអេដស៍។

កង​​ក្នុង​ស្បូន

កង​ដាក់​ក្នុង​ស្បូន​គឺជា​ឧបករណ៍​មាន​រាង​អក្សរតេ(T) មាន​ពណ៌​ទង់ដែង មានសភាព​ទន់អាច​​បត់បែន​ចុះ​ឡើង​បាន ហើយ​គេ​យក​វា​ទៅ​ដាក់​ក្នុង​ស្បូន​ដើម្បី​បង្ការកុំ​ឱ្យ​មាន​ផ្ទៃ​ពោះ​បាន​រហូត​ដល់​ទៅ១០ឆ្នាំ។

 • របៀប​ប្រើ
  • ការ​ដាក់និងដក​កង​ក្នុង​ស្បូន​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​របស់យើងខ្ញុំដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពិសេស។
  • អ្នកអាច​ដាក់​​កង​ក្នុង​ស្បូន​បានបន្ទាប់​ពី​អ្នកសម្រាលកូន​រួច​នៅ​គ្រប់​ពេល​ទាំង​អស់។
  • មិន​ចាំ​បាច់​បារម្ភ​អ្វី​ទាំង​អស់​ក្រោយ​ដាក់​កង​ក្នុង​ស្បូន​រួច។
 • អ្វី​ដែលនឹង​កើតមាន​ឡើង
  • មាន​ការ​រមួលនិងឈឺ​សាច់ដុំ​ខ្លះៗហើយមាន​ឈាម​ហូរ​ច្រើន​ ក្នុង​អំឡុង​ពេល​មក​រដូវ​ប្រចាំ​ខែ​ ក្នុង​រយៈ​ពេល៣ទៅ៤ខែ​ដំបូងបន្ទាប់​ពីរ​ដាក់កង​ក្នុងស្បូនរួច។
 • ចំណុច​គួរ​ចងចាំ
  • អាច​យកកង​ក្នុងស្បូន​ចេញ​បាន​គ្រប់​ពេល​ប្រសិន​បើ​អ្នក​ត្រៀម​ខ្លួន​រួច​ក្នុង​ការ​យក​កូន។
  • មិន​ចាំ​បាច់​បារម្ភអ្វីទាំង​អស់ពេល​ដាក់​កង​ក្នុង​ស្បូន​រួច។
  • ប្រើប្រាស់​ស្រោម​អនាម័យប្រសិន​បើ​អ្នក​ចង់​ការ​ពារពី​ការឆ្លង​ជំងឺកាមរោគឬអេដស៍។

ថ្នាំ​គ្រាប់​​ពន្យារ​កំណើត

ការ​ប្រើ​ថ្នាំ​គ្រាប់​ដើម្បី​ពន្យារ​កំណើតគឺអ្នក​ត្រូវ​លេបថ្នាំ​ជា​រៀងរាល់​ថ្ងៃដើម្បី​បញ្ចេញ​អ័រម៉ូនទៅទប់ស្កាត់មិនឱ្យ​មាន​ផ្ទៃ​ពោះ។

 • របៀប​ប្រើ
  • លេប១គ្រាប់​ជា​រៀងរាល់​ថ្ងៃនិង​លេប​ឱ្យ​បាន​ទៀង​ម៉ោង។
  • នៅ​ពេល​អ្នក​លេបអស់១បន្ទះ​ត្រូវ​ចាប់​ផ្តើម​បន្ទះ​ថ្មីនៅ​ថ្ងៃ​បន្ទាប់​ទៀត។
 • អ្វី​ដែល​កើត​ឡើង
  • ពេល​ខ្លះ​មាន​ឈាម​ហូរ​ខុស​ប្រក្រតី​នៅ​ពេល​លេបថ្នាំដំបូងបន្ទាប់​មក​នឹង ​មាន​ឈាម​ហូរ​តិច​ៗ​ប្រចាំ​ខែរួម​ទាំង​មាន​ការ​ឈឺ​ចាប់​សាច់ដុំ​បន្តិចបន្តួច​ផង។
  • ស្ត្រី​មួយ​ចំនួន​មាន​ការ​ឈឺ​ពោះឬឈឺ​ក្បាល​តិចៗ​ដែលវា​នឹង​បាត់​ទៅ​វិញ​ បន្ទាប់​ពី​ប្រើថ្នាំពន្យារកំណើត​បាន២ទៅ៣ខែ។
 • ចំណុច​គួរ​ចង​ចាំ
  • លេប​ថ្នាំ​ជា​រៀង​រាល់​ថ្ងៃ។
  • ត្រូវ​ប្រាកដ​ថា​អ្នក​មាន​ថ្នាំ​គ្រប់​គ្រាន់និង​មាន​បន្ទះ​ថ្នាំ​ថ្មី​ត្រៀម​ទុក​​មុនជា​និច្ច​ មុនពេល​បន្ទះ​​ថ្នាំចាស់​អស់។
  • ថ្នាំ​ពន្យារ​កំណើត​អាច​ស្វែង​រក​បាន​នូវ​គ្រប់​ឱសថ​ស្ថាន។
  • ប្រើប្រាស់​ស្រោម​អនាម័យប្រសិន​បើ​អ្នក​ចង់​ការ​ពារពី​ការឆ្លងជំងឺកាមរោគ​ឬអេដស៍។

ថ្នាំ​ចាក់ពន្យារ​កំណើត

ការពន្យារ​កំណើត​ដោយ​ប្រើ​ថ្នាំ​ចាក់គឺជាការ​ចាក់​បញ្ចូល​អ័រម៉ូន​ធ្វើ​ឡើង​រយៈ​ពេល៣ខែ​ម្តង ដើម្បីបង្ការ​កុំឱ្យ​មាន​ផ្ទៃ​ពោះ។

 • របៀប​ប្រើ
  • ទៅ​ចាក់​ថ្នាំ​រៀងរាល់​៣ខែ​ម្តង។
  • ប្រសិន​បើ​បំបៅ​កូន​ដោយ​ទឹក​ដោះអាចទទួល​​ថ្នាំ​ចាក់ក្នុង​រយៈ​ពេល៦ខែ បន្ទាប់​ពី​សម្រាល​កូន​រួច។
  • មាន​ប្រសិទ្ធភាព​ខ្ពស់ប្រសិន​បើ​អ្នក​ទទួល​ការ​ចាក់​ថ្នាំ​បាន​ទៀងទាត់។
 • អ្វី​ដែល​កើត​ឡើង
  • មាន​ឈាម​ហូរ​ខុស​ប្រក្រតី​នៅ​ពេលទទួល​ថ្នាំចាក់​ដំបូងបន្ទាប់​មក​ឡើង​កន្ទួលឬ គ្មាន​ឈាម​ហូរ​ប្រចាំ​ខែប៉ុន្តែសូមកុំបារម្ភព្រោះនេះ​ជា​រឿង​ធម្មតានិងមាន​សុវត្ថិភាព។
  • អាច​មាន​ការ​ប្រែប្រួល​ទម្ងន់​របស់​អ្នក​តិចតួច​។
  • បន្ទាប់​ពី​ឈប់​​​ចាក់ថ្នាំ អ្នកអាច​ចំណាយ​ពេលប្រហែល៤​ទៅ៥​ខែដើម្បី​អាច​មាន​ផ្ទៃ​ពោះ​ឡើង​វិញ។
 • ចំណុច​គួរ​ចង​ចាំ
  • ការ​ប្រើថ្នាំចាក់មិន​បង្ក​ឱ្យអ្នក​គ្មាន​កូន​រហូត​នោះ​ទេ។
  • ការ​ប្រើប្រាស់​ថ្នាំ​ចាក់​ត្រូវ​បាន​រក្សា​ការ​សម្ងាត់​ជា​លក្ខណៈ​ឯក​ជន​។
  • អ្នកត្រូវ​មក​ចាក់ថ្នាំ​ឲ្យ​បាន​ទៀត​ទាត់​ពេល​វេលា។
  • ប្រើប្រាស់​ស្រោម​អនាម័យប្រសិន​បើ​អ្នក​ចង់​ការ​ពារពី​ការឆ្លងជំងឺកាមរោគឬអេដស៍។

ការ​ចង​ដៃ​ស្បូន

ពន្យារកំណើតតាមវិធី​ចង​ដៃ​ស្បូនជា​មធ្យោបាយ​មួយ​មាន​សុវត្ថិភាពដើម្បី​បង្ការ​មិន​ឱ្យ​មាន​កូន​ជា​រៀង​រហូត​ សម្រាប់​ស្ត្រីដែល​មាន​កូន​គ្រប់​ចំនួននិងមិន​ចង់​បាន​កូន​បន្ថែម​ទៀត។

 • របៀប​នៃ​ការ​ចង​ដៃ​ស្បូន
  • គ្រូពេទ្យឯកទេសនឹង​ធ្វើ​ការ​វះ​កាត់​លើ​រាងកាយ​របស់​អ្នកចំនួនមួយឬពីរកន្លែង
  • គ្រូពេទ្យឯកទេសនឹង​គ្រាន់តែកាត់ឬចង​បំពង់​បង្ហូរ​ស៊ុតនេះប៉ុណ្ណោះ ដោយមិនវះកាត់ស្បូននោះឡើយ។
  • ដើម្បី​ចូល​ទៅ​ដល់​បំពង់​បង្ហូរ​ស៊ុត​ទៅ​ក្នុង​ស្បូន​។
  • អ្នក​អាច​ធ្វើ​ការ​ចង​ដៃ​ស្បូនបានគ្រប់​ពេលបន្ទាប់​ពី​អ្នក​​សម្រាល​កូន​រួច​។
 • អ្វី​ដែលនឹង​កើតមាន​ឡើង
  • បន្ទាប់​ពី​ចង​ដៃ​ស្បូនរួចអ្នក​មិនចាំបាច់បារម្ភ​​ឡើយព្រោះ​វាគ្មានផលប៉ះពាល់​ឡើយ។
  • មិន​ចាំ​បាច់​ប្រើ​ថ្នាំ​សណ្ដំ​ក្នុង​កំឡុងពេល​វះកាត់។
  • ក្រោយ​ពី​វះកាត់​រួច​២ទៅ៣ម៉ោងអ្នក​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ធម្មតា​។
  • អាច​មាន​ការ​ឈឺ​ចាប់​រយៈពេល២ទៅ៣ថ្ងៃ​ក្រោយ​ការ​វះ​កាត់។
  • ការ​មក​ឈាមរដូវ​ប្រចាំ​ខែ​​នៅតែបន្ត​មាន​ជា​ធម្មតា​។
 • ចំណុច​គួរ​ចង​ចាំ
  • ការ​ចង​ដៃ​ស្បូន​ជា​មធ្យោបាយ​ពន្យារ​កំណើត​អចិន្ត្រៃយ៍​ ដូច្នេះសូមប្រាកដ​ថា​អ្នក​និង​ដៃគូ​បាន​ពិភាក្សា​គ្នា​និង​យល់​ព្រម​ដើម្បី​ប្រើ​មធ្យោបាយ​មួយ​នេះ។
  • មិន​ចាំ​បាច់​បារម្ភ​ពី​ការ​ពន្យារ​កំណើតទៀតឡើយ។
  • ប្រើប្រាស់​ស្រោម​អនាម័យប្រសិន​បើ​អ្នក​ចង់​ការ​ពារពី​ការឆ្លងជំងឺកាមរោគឬអេដស៍។

ការ​ពន្យារ​កំណើត​បន្ទាន់

ការ​ពន្យារ​កំណើត​បន្ទាន់គឺជា​ការលេប​ថ្នាំ​គ្រាប់មួយប្រភេទដើម្បី​បង្ការ​កុំឱ្យមាន​ផ្ទៃ​ពោះ​បន្ទាប់​ពី​រួមភេទរួច​ដោយ​មិន​បានការ​ពារ។

 • របៀប​នៃ​ការ​ប្រើ
  • អាច​លេប​ក្នុង​រយៈ៥​ថ្ងៃបន្ទាប់​ពី​រួម​ភេទ​ដោយ​មិន​បាន​ការពារ។
  • ថ្នាំនេះមាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ពេល​លេប​ឱ្យ​​​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្រោយ​រួម​ភេទ​រួចដោយមិន​បាន​ការពារ។
 • អ្វី​ដែល​នឹងកើតមាន​ឡើង
  • ពេល​ខ្លះ​បង្ក​ឱ្យមានអាការចង់ក្អួតចង្អោរ​ក្អួត​ឡើង​កន្ទួល​នៅ​ទ្វារមាស​និង មានធ្លាក់ឈាមក្នុង​រយៈពី២ទៅ៣ថ្ងៃ។
 • ចំណុច​គួរ​ចងចាំ
  • ថ្នាំនេះអាច​លេប​ក្នុង​អំឡុង​ពេល​ត្រឹម៥ថ្ងៃប៉ុណ្ណោះ​បន្ទាប់​ពី​រួម​ភេទរួចដោយ​មិន​បាន​ការពារ។
  • ថ្នាំពន្យាកំណើតបន្ទាន់ មិនត្រូវបានណែរនាំអោយប្រើប្រាស់ជាប្រចាំដើម្បីពន្យាកំណើតឡើយ​​ ត្រូវចងចាំថា អ្នកអាចប្រើបានតែក្នុងករណីបន្ទាន់ដែរចៃដន្យ​ និងរួមភេទដោយមិនបានការពារម្ដងម្កាល​ តែប៉ុណ្ណោះ៕

ការ​រំលូត​កូន​ដោយ​សុវត្ថិភាព

ការ​យក​កូន​ចេញឬការ​រំលូត​កូន(ក្នុង​រយៈ​ពេល​ត្រឹម១២សប្តាហ៍)គឺ​ជា​សិទ្ធ​ស្រប​ច្បាប់​របស់​អ្នក។ ដូច្នេះ​ត្រូវ​ជ្រើសរើស​អ្នកផ្តល់សេវាជំនាញដូចជាអង្គការម៉ារីស្តូប។​ យើងខ្ញុំ​ផ្តល់​សេវា​រំលូត​កូន​ប្រកប​ដោយ​សុវត្ថិភាពចំពោះ​ស្ត្រីដែល​មាន​ផ្ទៃ​ពោះរហូតដល់១២សប្តាហ៍។ការ​រំលូត​កូន​គឺ​ជា​រឿង​ស្រប​ច្បាប់​នៅ​កម្ពុជា។ ក្រុម​គ្រូពេទ្យ​ឯកទេសរបស់​​យើងខ្ញុំត្រូវ​បាន​គេ​ទទួល​ស្គាល់ថា​ជា​អ្នក​មាន​វិជ្ជាជីវៈនិងជំនាញ​ពិតប្រាកដក្នុង​ការ​ផ្តល់​សេវា​រំលូត​កូន​ដោយ​សុវត្ថិភាពនេះ។

ការ​រំលូត​កូន​ដោយ​ប្រើ​ឱសថ

ការ​រំលូត​កូនដោយប្រើឱសថគឺ​ជា​ការ​ប្រើ​ថ្នាំ​គ្រាប់​អ្នក​ត្រូវ​លេប​ក្នុង​រយៈ​ពេល​២​ថ្ងៃ។ ថ្នាំ​នេះ​អាច​បញ្ឈប់​​មិនឱ្យមាន​​ផ្ទៃ​ពោះដែលមានអាយុរហូតដល់៩សប្ដាហ៍។ ប៉ុន្តែសូមអ្នកធ្វើការណាត់ជួបដើម្បីពិនិត្យតាមដានក្រោយពេលលេបថ្នាំរួច។

ការរំលូតដោយប្រើឧបករណ៍

ការរំលូតដោយប្រើឧបករណ៍គឺ​វិធីសាស្រ្តផ្នែកវេជ្ជសាស្រ្តសាមញ្ញមួយដែលគ្រូពេទ្យជំនាញធ្វើ​ឡើង​តែម្តងនៅថ្ងៃតែមួយដើម្បីរំលូតគត៌ដែលមានអាយុរហូតដល់១២សប្តាហ៍។

ពិនិត្យនិងព្យាបាល​ជំងឺ​កាមរោគ​ឆ្លង

យើងខ្ញុំ​យល់​ច្បាស់​ពី​សារសំខាន់​នៃ​ទំនុក​ចិត្តនិងភាព​ជា​ឯកជនរបស់អតិថិជនដែល​ពួក​គេ​មិន​ចង់​ឱ្យ​ដៃគូឬគ្រួសារដឹង​ថាខ្លួនកើត​ជំងឺ​កាមរោគ​។ អ្នក​នឹង​ទទួល​បានការ​ពិគ្រោះ​យោបល់​ជា​សម្ងាត់​ពីជំងឺកាមរោគនៅពេលដែលមកពិនិត្យអង្គការម៉ារីស្តូប។វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ដែល​អ្នក​ត្រូវ​មក​ពិនិត្យ​សុខភាពនិងពិភាក្សា ពី​បញ្ហា​របស់​អ្នកជាមួយ​នឹង​គ្រូពេទ្យជំនាញរបស់​​យើងខ្ញុំ។

យើងខ្ញុំ​ផ្តល់​នូវ​វិធីពិនិត្យឈាមសាមញ្ញមួយដើម្បីរកមេរោគអេដស៍និងព្យាបាល​ជំងឺកាមរោគ​ឆ្លងដូច​ជា៖

 • ប្រមេះទឹកបាយ
 • ជំងឺរើមកើតលើ​ប្រដាប់​ភេទ
 • ជំងឺស្វាយ
 • ជំងឺក្លាមេឌីយ៉ា(Chlymedia)
 • ជំងឺទ្រីកូម៉ូណាស់ (Trichomonas)
 • ជំងឺឆេនក្រយ (Chancroid)
 • ការឆ្លងមេរោគផ្សិត
អ្នក​អាច​ឆ្លង​​ជំងឺ​កាមរោគ​ទាំង​នេះ​ដោយសារមានទំនាក់ទំនងផ្លូវ​ភេទជាមួយ​មនុស្សដែល​មាន​ផ្ទុក​មេរោគ​នេះ​ ដូចជា៖
   ការ​រួម​ភេទ
   យក​ដៃ​ប៉ះ​ប្រដាប់​ភេទ​ដៃគូ
   យក​មាត់​ទៅ​ប៉ះ​​ប្រដាប់​ភេទ
   ការ​ប៉ះ​ដោយ​ផ្ទាល់​រវាង​ប្រដាប់​ភេទរបស់​អ្នក​និង​ដៃគូ
តើ​ខ្ញុំ​ដឹង​ដោយ​របៀប​ណា​ប្រសិន​បើ​ខ្ញុំ​ឆ្លង​ជំងឺ​កាមរោគ? អ្នក​មិន​អាច​ដឹង​គ្រប់​ពេល​នោះឡើយ​ថា​អ្នក​បាន​ឆ្លង​មេរោគនេះហើយ​រោគសញ្ញា​មួយ​ចំនួន​រួមមាន៖
   ប្រដាប់ភេទនិងរន្ធ​គូថ​ហូរ​ទឹក​រំអិលខុសប្រក្រតី
   ឈឺ​ចាប់​ពេល​រួម​ភេទនិង​មាន​ឈាម​ហូរក្រោយ​រួម​ភេទ
   មាន​ឈាម​ហូរ​ខុស​ប្រក្រតី​ក្នុង​អំឡុង​ពេល​មក​ខែ
   មាន​ដំបៅឬឡើង​កន្ទួល​លើ​ប្រដាប់​ភេទ
   មាន​ការ​ឈឺ​ចាប់​ផ្នែក​ខាង​ក្រោម​ពោះ
   ឈឺ​ចាប់​នៅ​ពេល​បត់​ជើង​តូច
   ឈឺ​ប្រដាប់​ភេទ

សម្រាប់ការប្រឹក្សាដោយសម្ងាត់ សូម​ទាក់ទង​មក​កាន់​ពេទ្យ​ឆ្មបជំនាញ​របស់​​យើងខ្ញុំ​ឥឡូវ​នេះ​តាម​រយៈ​លេខ​ទូរស័ព្ទ០១២​៩៩៩​០០២។ ​យើងខ្ញុំ​ផ្តល់​ការ​គាំ​ទ្រដល់​ស្ត្រីនិងបុរសគ្រប់​វ័យ​ទាំង​អស់រួមទាំង​អ្នក​ដែលរៀបការនិងមិន​ទាន់​រៀប​ការ។

កញ្ចប់ថែទាំ​សុខភាព​ស្ត្រី

មិន​ថា​អ្នក​នៅ​លីវមានដៃគូរៀបការហើយ​ឫមិន​ទាន់​មាន​កូន​នោះ​ទេវា​ពិត​ជា​មាន​សារសំខាន់​ណាស់​ ដែល​អ្នក​ត្រូវ​ទៅ​ពិនិត្យ​សុខភាពបន្ត​ពូជនិងសុខភាពផ្លូវ​ភេទ​ឱ្យបាន​ទៀងទាត់​។ សូមអញ្ជើងមកពិនិត្យ​សុខភាពជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​របស់​​យើងខ្ញុំ ពីព្រោះការពិនិត្យសុខភាពទៀងទាត់គឺ​ជា​រឿង​ប្រសើរជាង​ការ​បណ្តោយឱ្យ​បញ្ហាអ្វី​មួយកើត​ឡើងចំពោះសុខភាពដោយអ្នកមិនបានដឹងជាមុន។ កញ្ចប់ថែទាំសុខភាពស្រ្តីជួយអ្នកឱ្យមាន​​ពេលគ្រប់​គ្រាន់ដើម្បី​​ពិនិត្យ​សុខភាពនិង​មិនចាំបាច់​ចំណាយ​ពេលច្រើន​ឡើយ។ជាមួយនេះផងដែរការពិនិត្យសុខភាពអាចឱ្យអ្នកដឹងពី​​ជំងឺ​កាមរោគ​និងអេដស៍ ព្រមទាំង​សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីកមាត់​ស្បូន។

យើងខ្ញុំ​ផ្តល់​ជូន​អ្នក​នូវ​សេវាដូចជា៖

ពិនិត្យ​ផ្ទៃ​ពោះនិងឆ្លុះ​អេកូ

ពិនិត្យ​ជំងឺ​មហារីក​មាត់ស្បូននិង​ការបញ្ជូនទៅរកតំបន់​ព្យាបាល

ពិនិត្យ​ជំងឺ​កាមរោគ

ពិនិត្យ​រោគ​ស្ត្រី

ផ្តល់​សេវា​ពន្យារ​កំណើតនិងប្រឹក្សា​យោបល់​សម្រាប់​រៀប​ចំ​ផែន​ការ​គ្រួសារ

ព្យាបាល​ការ​មក​រដូវ​មិន​ទៀង

ពិគ្រោះ​ជាមួយយើងនិងស្វែងយល់​បន្ថែម​អំពីការធ្វើផែនការគ្រួសារ

+855 (0)12 999 002

ទូរស័ព្ទមកកាន់យើងឥឡូវ

នៅតែមិនប្រាកដឬ?

ប្រើកម្មវិធីរបស់យើងដើម្បីជួយឱ្យអ្នកសម្រេចចិត្តថាអ្វីដែលជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់អ្នក

កក់សេវាឥឡូវ

ហើយទទួលបានការថែទាំពីអ្នកជំនាញរបស់គ្លីនិកម៉ារីស្តូប