តើអ្វីទៅជាការព្រមព្រៀង? – What Is Consent?

យើងធ្លាប់តែលឺថាការព្រមព្រៀងមានន័យថា​​ «ទេ​គឺទេ»។ សព្វថ្ងៃនេះ ប្រយោគប៉ុននេះមិនគ្រប់គ្រាន់ក្នុងការ​អនុវត្តនូវ​​ការព្រមព្រៀងដែលស្ម័គ្រចិត្តនោះទេ។ នេះគឺដោយសារការព្រមព្រៀងដែលពិតប្រាកដមិនមែនត្រឹមតែ​ការនិយាយតែទេមួយមាត់នោះទេ តែការគោរពការសម្រេចចិត្តរបស់ដៃគូរបស់ខ្លួនដោយមិនធ្វើឲ្យដៃគូ​របស់ខ្លួន​មានអារម្មណ៍ថារអៀសខ្លួន ​ឬ ការសុំអង្វរដៃគូរបស់ខ្លួនបន្ទាប់ពីគេឆ្លើយបដិសេធនោះទេ ដែលអាចនាំឲ្យគេ​យល់ព្រមវិញ​ដោយមិនពេញចិត្ត។​ នៅក្នុងអត្ថបទនេះ យើងនឹងសិក្សាបន្ថែមពាក់ព័ន្ធទៅ​នឹងទម្រង់នៃការ​ព្រមព្រៀង​ដែលពិតប្រាកដ ហើយហេតុអ្វីបានជាការព្រមព្រៀងដោយស្ម័គ្រចិត្តមានសារៈសំខាន់។

ការព្រមព្រៀងនៅក្នុងផ្លូវច្បាប់

មិនមានអត្ថបទឬ មាត្រាណាមួយនៅក្នុងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា​បានចាត់អត្ថន័យច្បាស់លាស់​ទៅលើពាក្យថា «ការព្រមព្រៀង» នោះទេ។ ប៉ុន្តែ ការរំលោភត្រូវបានគេកំណត់និយមន័យថា៖​ «គ្រប់អំពើបញ្ចូលអង្គជាតិ (ឬប្រដាប់ភេទនេះឯង) តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍​ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬ ដោយការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ»។

ការបរិយាយទាក់ទងនឹងការរំលោភ ដោយមានការប្រឆាំងទៅនឹងហិង្សា ការបង្ខិតបង្ខំ ការគំរាម ឬ ការឆ្មក់ឱកាសស្តាប់ទៅហាក់បីដូចជាការនិយាយពីការព្រមព្រៀងដោយស្ម័គ្រចិត្ត ប៉ុន្តែវាមិនគ្រប់គ្រាន់​ក្នុងការយកពាក្យការព្រមព្រៀងដោយស្ម័គ្រចិត្តទៅអនុវត្តនៅក្នុងបរិបទតុលាការនោះទេ។

តើអ្វីទៅជាការព្រមព្រៀងដោយស្ម័គ្រចិត្ត?

និយមន័យនាពេលបច្ចុប្បន្ននៃការព្រមព្រៀងគឺអាចយកជាការបានលុះត្រាតែដៃគូទាំងសងខាងយល់ព្រមដោយចិត្តខ្លួនឯង​មិនមានការបញ្ចុះបញ្ចូល​ ឬបញ្ចូលមនោគមនោះទេ។​ នេះហៅថា ការព្រមព្រៀងដោយស្ម័គ្រចិត្ត។​

សរុបសេចក្ដីឲ្យខ្លីមក ការព្រមព្រៀងដោយការយល់ស្រប អាចត្រូវបានគេកំណត់យ៉ាងងាយស្រួលថាជា​ការព្រម​ព្រៀង​ច្បាស់លាស់ ដែលទទួលព័ត៌មានបានពេញលេញ និងបានស្ម័គ្រចិត្តដើម្បីចូលរួមក្នុងសកម្មភាព​ផ្លូវភេទ ឬមួយក៏យើងអាចនិយាយទេ «ព្រមមានន័យថាព្រម!»។​

នោះមានន័យថាទង្វើផ្លូវភេទគួរតែត្រូវបានប្រព្រឹត្តទៅលុះត្រាតែ មានការស្នើសុំ​និងព្រមព្រៀងពីដៃគូទាំងសង​ខាង។

វាមិនមែនជាការព្រមព្រៀងដោយស្ម័គ្រចិត្តនោះទេនៅពេលដែល៖

  • ការធ្វើទង្វើផ្លូវភេទណាមួយដែលដៃគូមិនបានយល់ព្រមជាមុន។ ឧទាហរណ៍៖ ដៃគូបង្ខំឲ្យរួមសង្វាសតាមរន្ធគូទ នៅពេលដែលដៃគូមួយទៀតបានព្រមព្រៀងទៅលើការរួមសង្វាសតាមទ្វារមាសប៉ុណ្ណោះ។
  • ការបង្ខំឲ្យដៃគូប្រព្រឹត្តទង្វើផ្លូវភេទណាមួយដោយប្រើប្រាស់ការគម្រាមកំហែងដោយសព្វាវុធ។
  • ការប្រើប្រាស់អំណាច ឋានៈ ឬឥទ្ធិពល ដែលខ្លួនមានលើជនរងគ្រោះដើម្បីបង្ខំឲ្យគេព្រមព្រៀងជាមួយ
    ខ្លួន។
  • ការប្រើប្រាស់ថ្នាំងងុយដេក គ្រឿងស្រវឹង ឬថ្នាំសម្រើបដើម្បីឲ្យជនរងគ្រោះព្រមព្រៀងដោយមិនមានបញ្ញាស្មារតីគ្រប់គ្រាន់ ឬនឹងនរ។

ហេតុអ្វីបានជាការព្រមព្រៀងមានសារៈសំខាន់?

ការយល់ច្បាស់អំពីការព្រមព្រៀងមានន័យថាការយល់ដឹងអំពីសេរីភាពផ្លូវភេទនិងស្វ័យភាពផ្លូវភេទរបស់មនុស្សម្នាក់ វាជាការគោរពជម្រើសរបស់មនុស្សម្នាក់ទាក់ទងនឹងរាងកាយរបស់ពួកគេ។ ការព្រមព្រៀងគឺជាផ្នែកសំខាន់​មួយនៃការអប់រំអំពីការរួមភេទហើយជាផ្នែកសំខាន់មួយនៃស្ពានឈានទៅកាន់ការកាត់បន្ថយអំពើហឹង្សាផ្លូវភេទ។

ការព្រមព្រៀងក៏មានរួមបញ្ចូលទាំងការសម្រេចចិត្តក្នុងការប្រើប្រាស់វិធីពន្យារកំណើតក្នុងកំឡុងពេលរួមភេទ និងផែនការគ្រួសារក្នុងទំនាក់ទំនងដៃគូផងដែរ។ ការរារាំងដៃគូរបស់អ្នកពីការប្រើប្រាស់វិធីពន្យារកំណើត និងវិធី​ការពារ​នៅពេលដែលដៃគូរបស់អ្នកចង់ប្រើប្រាស់វានោះ គឺជាទម្រង់នៃការរំលោភលើសុខភាព ​និងសិទ្ធិបន្ត​ពូជផ្លូវ​​ភេទរបស់ពួកគេ។

ការព្រមព្រៀងដោយស្ម័គ្រចិត្តនេះមិនមានភាពលំបាកក្នុងការអនុវត្តនោះទេ នៅពេលអ្នកគោរពការគ្រប់គ្រង​របស់មនុស្សម្នាក់ទៀតលើរាងកាយរបស់ពួកគេហើយយល់ថាគ្មាននរណាម្នាក់ជំពាក់ការរួមភេទអ្នកនោះឡើយ។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងការព្រមព្រៀងដោយស្ម័គ្រចិត្ត ឬ ចំណេះដឹងផ្នែកអប់រំផ្លូវភេទផ្សេងៗ អ្នកអាចទាក់ទង Marie Stopes តាមរយៈ៖

✓ ផ្ញើសារតាមរយៈហ្វេសប៊ុក
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Once, consent was thought to be enough if it meant reciting the old rule of “no is no”. Today, that rule is no longer accepted, or rather it shouldn’t have been accepted in the first place. That’s because real consent is not simply accepting rejection, but also giving respect to your partner’s decision whatever it may be without making your partner feel bad about it through guilt-tripping or coaxing. In this blog, we will learn more about the true form of consent, and why it matters.

Consent in legal context

There is no specific clause in the Criminal Code of The Kingdom of Cambodia that mentions consent exclusively or extends upon that word. However, as written in Cambodia’s Criminal Code (2009), rape is defined as, “any act of sexual penetration with a sexual organ or an object committed against another person of either sex by violence, coercion, threat or by being opportunistic.” [[1]]

This mention of sex by violence, coercion, threat or being opportunistic is rather reminiscent of what consent is, but it’s​ not well-defined enough to prove effective in court or practice.

What is affirmative consent?

Modern definition has upgraded consent to only be classified as such only if each partner expressed enthusiastic affirmation to any sexual act. This is called “affirmative consent”.

In short, affirmative consent can be easily defined as explicit, informed, and voluntary agreement to participate in a sexual act; i.e., yes means yes! That means that a sexual act should only be performed if the permission is asked of both partners, and both partners agree. Enthusiastically. Without being pressured mentally or physically by any means. [[2]]

It’s strictly not affirmative consent when:

  • You perform other sexual acts than what the other partner has agreed to. For example, you force anal intercourse on your partner when they agreed to vaginal intercourse.
  • You force your partner to agree to sexual acts with the use or threatened use of a weapon.
  • You abuse the authority you have over the other partner and inducing them to agree to sexual acts.
  • By using narcotics or any substance that influences your partner inability to consent with their own free will. [[3]]

Why is consent important?

Understanding consent means understanding sexual freedom and the sexual autonomy of a person, it’s respecting a person’s say regarding their body. Consent is an important part of sex education, and an essential part of the quest to cut down on sexual violence.

Consent even extends to the use of contraception during intercourse and family planning in relationships. Preventing your partner from the use of contraception and protective methods when your partner wishes to is a form of violation of their sexual reproductive health and rights.

Affirmative consent isn’t difficult to achieve when you respect another person’s control over their own body and understand that nobody owes you sexual intercourse.

If you have any questions about consent, or other sexual education topics, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


[1] Criminal Code of The Kingdom of Cambodia (2009)

[2] https://news.usc.edu/159880/what-is-affirmative-consent-usc-prevent-sexual-violence/

[3] https://www.ashasexualhealth.org/understanding-consent