ការណែនាំរបស់អង្គការម៉ារីស្តូបដើម្បីការរួមភេទមានសុវត្ថិភាពសម្រាប

ចែករំលែកទំព័រនេះ

Clear Keyword

ការណែនាំរបស់អង្គការម៉ារីស្តូបដើម្បីការរួមភេទមានសុវត្ថិភាពសម្រាប

ចែករំលែកទំព័រនេះ

Clear Keyword
English Language

យុវនារីនឹងការរួមភេទ

តើធ្វើយ៉ាងណាទើបអ្នកដឹងថា​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​កា​ររួម​ភេទ​ជា​លើកដំបូង? តើ​មាន​អ្វី​ក្នុង​ខួរ​ក្បាល​អ្នកប្រាប់អ្នកពីររឿងនេះមែនទេ? ឬក៏​អ្នក​នឹង​ទទួល​បាន​សំបុត្រ​មួយ​ប្រាប់​អ្នក​ថា​អ្នក​ត្រៀម​ខ្លួន​រួចហើយក្នុង​ការ​​រួម​ភេទ ដូច្នេះ​ដោះ​សម្លៀកបំពាក់​ចេញ​ទៅ ឬ​យ៉ាងម៉េច? តាម​ពិត​ទៅវា​មិន​មែន​ងាយ​ដូច្នោះទេប៉ុន្តែ​មាន​សំណួរ​ជា​ច្រើន​ដែល​អ្នក​អា​ចសួរ​ខ្លួន​ឯង​ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ខ្លួន​ថា​អ្នក​និងមិន​ធ្វើវា​លឿន​ពេក។
  • តើខ្ញុំ​ត្រៀម​ខ្លួន​ហើយ​ឬនៅ?

ពិតណាស់​ កញ្ញា វា​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ​ក្នុង​ការ​ដឹង​​ថា​ខ្លួន​ឯង​ត្រៀម​ខ្លួន​រួច​​ហើយ​ឬ​នៅ​មុន​នឹង​ឈាន​ទៅ​ដល់​​ការ​រួម​ភេទ​ជា​លើក​ដំបូងនោះ។ នារីៗ​តែង​តែ​ឆ្ងល់​ថា​ ពេល​ណា​ទើប​ដល់​អាយុ​សមរម្យ​អាច​​ធ្វើរឿង​នេះ​បាន។ ភាគ​ច្រើន​វា​មិនមែន​រឿង​ “អាយុ” ទេ​ ប៉ុន្តែ​ជា​រឿង “ពេលវេលា”។ កុំ​ចង់​សាក​ល្បង​ធ្វើ​វា​លឿន​ពេកជាមួយ​​ហេតុ​ផល​មិន​ត្រឹម​ត្រូវ។ ទោះ​ជា​ក្នុង​កាលៈទេសៈណា​​ក៏ដោយប្រសិន​បើ​អ្នក​មិនប្រាកដចិត្ត នោះ​ប្រហែល​ជា​មក​ពី​ពេល​វេលា​មិន​ទាន់មក​ដល់​ទេ​សម្រាប់​អ្នក។

គ្រប់​ពេល អ្នក​ត្រូវ​តែ​ពិចារណា​ថា ហេតុអ្វី បាន​ជា​អ្នក​ធ្វើ​ការ​រួម​ភេទនេះ។ ចូរ​​​​គិត ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ក្នុង​ខ្លួន​ថា​អ្នក​ធ្វើ​ដើម្បី​ហេតុ​ផល​ផ្ទាល់​ខ្លួន មិន​មែន​ដោយ​សារ​​សម្ពាធ​ពី​ដៃ​គូ​របស់​អ្នក ពី​មិត្ត​ភក្ដិ ឬ​ពី​សង្គមឬមួយ​ក៏​ដោយ​សារ​តែ​អ្វី​ដែល​អ្នក​បាន​ឃើញ​នៅ​លើ​បណ្តាញ​សង្គម ឬ​ក្នុង​ភាព​យន្តនោះ​​ទេ។

  • ហេតុ​អ្វី​បាន​ជាការរួមភេទ​សំខាន់ត្រូវយកចិត្តទុកដាក់?

នែ៎ កញ្ញា? តើ​អ្នក​មាន​ដឹង​ទេ​ថា​ ខ្លួន​ប្រាណ​របស់​អ្នក​មាន​សភាព​ប្រែ​ប្រួល​ទេ? មិន​មែន​តែ​ខ្លួន​ប្រាណ​ទេ អារម្មណ៍​ មនោសញ្ចេតនា និង​តម្រូវ​ការ​របស់​អ្នក​ក៏​មានភាព​ប្រែ​ប្រួល​ដែរ។សូម​ស្វាគមន៍​ការ​​មក​ដល់​របស់​អ្នក​ក្នុង​ពិភពដ៏​អស្ចារ្យ​មួយ​ដែល​អ្នក“​ជិត​នឹង​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ” ដូចគេដែរ​! ជា​ការ​ពិត ការ​ចាប់​ផ្តើម​ជីវិត​សកម្ម​ផ្លូវ​ភេទ​របស់​អ្នក​គឺ​ជា​ការ​នាំខ្លួន​អ្នក​ចូល​ទៅ​ក្នុង​ “ពិភព​មនុស្ស​ពេញវ័យ”។ ប៉ុន្តែ ដូចគ្នា​នឹង​​រឿង​ផ្សេងៗទៀត​ដែរសិទ្ធិ​និង​ទំនួល​ខុសត្រូវ​ គឺ​ដើរ​ទន្ទឹម​គ្នា ពីព្រោះ​ការ​រួមភេទ​អាចជា​រឿងប្រកប​ដោយ​គ្រោះថ្នាក់។ វា​មិន​មែន​ពាក់ព័ន្ធតែ​​នឹង​ខ្លួន​ប្រាណ​របស់​អ្នក​ទេប៉ុន្តែ​មាន​អារម្មណ៍​ពោរពេញ​ដោយ​ទម្ងន់​ពាក់​ព័ន្ធ​ក្នុង​នោះ​ដែរ។ ក្រៅពីនេះ​នៅមាន​ហានិភ័យ​ផ្នែករូប​រាង​កាយ ដូចជា​ការ​មាន​ផ្ទៃ​ពោះឬ​ការ​ឆ្លង​​​ជម្ងឺ​កាម​រោគ​ជា​ដើម(​ជម្ងឺឆ្លងតាមការរួមភេទ)។

ដូច្នេះ វា​សំខាន់​ណាស់​ សម្រាប់​សុខុមាល​ភាព​របស់​អ្នក​ការ​ដែល​អ្នក​គួរ​មាន​ការ​រួម​ភេទ​ប្រកប​ដោយ​សុវត្ថិភាព។ យល់​ស្រប​ទេ?

  • សំណួរ​សម្រាប់​សួរ​ខ្លួន​ឯង​មុន​នឹង​ធ្វើ​ការ​រួម​ភេទ​ជា​លើក​ដំបូង
តើ​ខ្ញុំ​ពិត​ជា​បាន​ដឹង​ទេថាវាជាអ្វី? យើង​មិន​ចង់​និយាយ​រឿង​នេះ​តាម​បែប​បច្ចេកទេស​ពេក​ទេប៉ុន្តែ​វា​​សំខាន់​ដែល​ត្រូវ​តែ​ដឹង​ថាអ្វី​ប្រាកដ​ជានឹង​កើត​ឡើង។ បន្ទាប់​ពី​​មាន​ការ​ប្រលោម​​ថ្នាក់​ថ្នម(ថើប​ បបោស​អង្អែល...) រាង​កាយ​របស់​អ្នក​នឹង​ចាប់​ផ្តើម​បញ្ចេញ​ប្រតិកម្ម លិង្គ​នឹង​ងើប​បះ​ឡើង(វា​នឹង​ឡើង​មាឌ​ធំ​ជាង​មុន និង​មាន​សភាព​រឹង​ជាងមុន)ហើយ​ទ្វាមាសស្រ្តី​នឹង​ចាប់​ផ្តើម​បញ្ចេញ​ជាតិ​រំអិល​ដោយ​ខ្លួនឯង។ ពាក្យ​ថា​ “ស៊កចូល”គឺ​សំដៅ​ទៅ​លើ​ទង្វើ​ដែល​លិង្គ (អង្គ​ជាតរបស់​​បុរស) ជ្រៀត​ចូលទៅ​ក្នុង​មាសរបស់ស្រ្តី(អង្គជាតរបស់​ស្ត្រី)។ មួយ​សន្ទុះ​ក្រោយមកអ្នក​និង​ដៃ​គូ​របស់​អ្នក​នឹង​បាន​ទៅ​ដល់​ចំណុច​កំពូល​នៃ​ការ​រួមភេទដែល​ជា​ភាព​ត្រេក​ត្រអាល​មាន​សភាព​រំជើបរំជួល​ខ្លាំង។ សម្រាប់​បុរស ភាគ​ច្រើនលិង្គ​របស់​គេ​ចាប់​កន្ត្រាក់​បញ្ចេញ​ទឹក​កាម។ បើ​អ្នក​មិន​ប្រើ​ស្រោម​អនាម័យ ឬ​វិធី​ពន្យារ​កំណើត​​ទេវា​នឹង​អា​ចនាំ​ឲ្យ​អ្នក​ប្រឈម​នឹង​ការមាន​ផ្ទៃ​ពោះ​ដោយមិន​ទាន់​ចង់​បាន និងការ​ឆ្លង​​ជំងឺ​កាម​រោគ​។
តើ​ខ្ញុំ​ដឹងទេ​ថាមានអ្វី​នឹង​អាច​កើត​ឡើង? រឿង​រួមភេទ​គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ដែល​អ្នក​ពិត​ជា​មិន​អាច​ដឹង​​​មុនទេ​មុននឹង​អ្នក​ធ្វើវា​ជា​លើក​ដំបូង​។ សេចក្តី​ភ័យ​ខ្លាចមួយ​ដែល​​​នារីៗ​តែង​តែ​បារម្ភគឺ​ការ​ឈឺ​ចាប់លើប្រដាប់​ភេទ។ វា​នឹង​អាច​ឈឺ​​ខ្លះៗ ដូច្នេះ​អ្នក​គួរ​តែ​បន្ធូរ​អារម្មណ៍​ឲ្យ​ស្រួលហើយ​ប្រាប់​ដៃគូ​របស់​អ្នក​ឲ្យ​ធ្វើ​ចលនា​​យឺតៗ។ កុំបារម្ភពេករូប​ភាព​ក្បាច់​កាច់​ពត់​ពេន​ដែល​អ្នក​ឃើញ​ក្នុង​ភាព​យន្ត​អាសអាភាសវា​ពិត​ជា​មិន​អាចដូច​នឹង​អ្វី​ដែល​អ្នក​ទទួល​បានតាម​រយៈ​ការរួម​ភេទ​ទេ។ដូច្នេះសូម​អ្នក​ប្រាកដ​ខ្លួន​ឯងក្នុង​ការ​ជ្រើស​រើស​ដៃ​គូ​ដែល​មាន​ការ​ប្រុងប្រយ័ត្ន ពីព្រោះ​គេក៏​អាចមិន​សូវ​ប្រសព្វ​ដូច​អ្នក​ដែរ។
ការ​រួម​ភេទ​ដោយ​សុវត្ថិភាព? តើ​អ្នក​ចង់​លេង​​​ដូច​មនុស្ស​ពេញ​វ័យដែរឬ? បើ​ដូច្នេះ​គួរ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​មនុស្ស​ពេញ​វ័យ ដូច​ជា​ការ​រួមភេទ​ដែលមាន​សុវត្ថិ​ភាព​ជា​ដើម។កាល​ណា​យើង​និយាយ​អំពី​ការ​រួម​ភេទ​ដោយសុវត្ថិភាព យើង​ចង់​មាន​ន័យ​ថា​ជា​ការ​រួម​ភេទ​ដោយ​គ្មាន “កង្វល់” ដែល​មាន​ពីរ​សំខាន់៖ ១/ ការ​មាន​ផ្ទៃ​ពោះដែល​អ្នក​មិន​ចង់​បាន ២/ការ​ឆ្លង​​​ជំងឺ​កាម​រោគ។

ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ប្រការ​ទាំងពីរ​នេះ មិត្តដ៏​ប្រពៃបំផុត​​របស់​អ្នក​គឺ ស្រោមអនាម័យ។ វា​នឹង​ជួយ​កាត់​បន្ថយ​បាន​យ៉ាង​ច្រើន​បំផុត​នូវ​ហានិភ័យ​ក្នុង​ការ​មាន​ផ្ទៃពោះ​ដែល​អ្នក​មិន​ចង់​បាន និង​ ការ​ឆ្លង​​ជំងឺ​កាម​រោគ (ប្រសិនបើអ្នក​ប្រើ​ប្រាស់​វា​បាន​ត្រឹម​ត្រូវ មាន​ន័យថា​ចាប់​តាំង​ពី​ដើម​ទី​នៃ​ការ​រួម​ភេទ​របស់​អ្នក)។ វិធី​ពន្យារ​កំណើត​ផ្សេងៗទៀត ដូចជា ថ្នាំគ្រាប់កងក្នុង​ស្បែក ការចាក់​ថ្នាំ និង ការ​ដាក់​កងក្នុង​ស្បូននឹង​អាច​ជួយ​អ្នក​ឲ្យ​ជៀស​ផុតពី​ការ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​​គ្រោងទុកក៏​ប៉ុន្តែ​វិធី​ទាំង​នេះ​នឹង​មិន​អាចទប់​ស្កាត់​ការឆ្លង​​​ជំងឺ​កាម​រោគបានទេ។ ​​អ្នក​អាច​ស្វែង​រក​ជំនួយ​បាន​ក្នុង​រឿង​នេះ​ដោយ​ទាក់​ទង​មក​​យើង​ខ្ញុំ។
តើ​ខ្ញុំ​បាន​ជួប“ដៃ​គូ​ល្អ”​របស់​ខ្ញុំហើយ​​ឬនៅ? អ្នក​ពិត​ជា​មិន​ចង់​ចំណាយ​ពេល​វេលា​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​អ្នក​ជាមួយ​បុរសចៃដន្យណា​ម្នាក់​នោះ​ទេមែនទេ? ដូច្នេះ សូម​ទុក​ “បុរស​សង្ហា​និង​បុរសមិន​សង្ហា” សម្រាប់​ឲ្យ​គេ​សរសេរ​ប្រលោមលោកឬ​ថត​កុន​ទៅ​ចុះ។ លក្ខខណ្ឌ​ចាំ​បាច់​ទីមួយ​សម្រាប់​អ្នកគឺ​អ្នក​ត្រូវ​តែ​មាន​អារម្មណ៍​ទាក់​ទាញ​ចំពោះបុរស​ស្រស់​ស្រាយ​ណា​ម្នាក់ ហើយ​(សំខាន់​ជាង​នេះ​ទៅ​ទៀត) គឺ​​អ្នក​អាច​ជឿទុកចិត្តលើ​គេ​បាន។ ​ បន្ទាប់មក សឹង​តែ​មិន​បាច់​និយាយ​ទេវា​នឹង​កាន់​តែ​ប្រសើរ​ថែម​ទៀត​ ​ប្រសិន​បើ​អ្នក​ទាំង​ពីរស្រលាញ់​គ្នា។ប្រសិន​បើ​បុរស​នោះ​ដាក់​សម្ពាធ​លើ​អ្នកនៅ​ពេល​ដែល​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួចពេល​នោះ​គេ​​ប្រហែល​ជា​មិន​សម​​ជា​ដៃ​គូ​របស់​អ្នក​ទេ។
សួរស្តី ម៉ាក់! តើខ្ញុំអាច​និយាយ​ជាមួយ​ម៉ាក់មួយ​ភ្លែត​បាន​ទេ? ជជែកគ្នា​អំពី​រឿងផ្លូវ​ភេទ​មិន​មែន​ជា​រឿង​ងាយ​ណាស់​ណា​នោះ​ទេ។អ្នក​អាច​មាន​អារម្មណ៍​អឹម​អៀន​ក្នុង​ការ​និយាយ​អំពី​រឿង​ឯកជន​បែប​នេះ។ ប្រសិន​បើ​អ្នក​មាន​សំណួរភាព​ងឿង​ឆ្ងល់ ក្តី​បារម្ភនានា ចូរ​ចង​ចាំ​ថា​ សាច់ញាតិណា​ម្នាក់ (អាច​ជា​អ្នក​ណា​ម្នាក់​ដែល​អ្នកទុកចិត្ត​)អាច​ជា​ទី​ប្រឹក្សា​ដ៏​ប្រពៃ​បំផុត​សម្រាប់​ក្មេង​ស្រី បើទោះ​ជា​អ្នក​យល់​ថា​ពួក​គេ​មិន​សូវ​ដឹង​ស៊ី​ជម្រៅ​អំពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​អ្នក​ក៏ដោយ។

ប្រសិន​បើ​អ្នក​ពិត​ជា​​​ចាំ​បាច់​ត្រូវ​ជជែក​ ហើយ​មិនចង់​ឲ្យ​ក្រុមគ្រួសារឬ​មិត្ត​ភក្ដិ​ដឹង​ឮ​អំពី​រឿង​បែប​នេះ អ្នក​អាច​ទាក់ទង​មក​​​យើង​ខ្ញុំ​បាន។
ត្រៀម​ខ្លួន​រួច​ហើយ តស់! នៅ​កន្លែង​ណា និង​ ពេល​ណា? កន្លែង​ស្អាត​ ​មាន​លក្ខណៈ​ឯកជនអាច​ថា​ជា​បន្ទប់​មាន​គ្រែ (ចាក់​សោរ​ពីក្នុង) វា​​ប្រសើរ​ជាង​នៅ​តាម​សួន​សាធារណៈឬ​ក៏​នៅ​​ក្នុង​បន្ទប់​ទឹក​ក្នុង​ក្លិប​រាត្រី មែនទេ? ដរាប​ណា​​​ស្ថាន​ភាព​អំណោយផលចូរ​គិត​គូរ​អំពី​ផាសុកភាពរបស់អ្នក​។ វា​មិន​ត្រឹម​តែ​ទាក់​ទង​នឹង​​ទី​កន្លែង​ប៉ុណ្ណោះ​ទេពេល​វេលា​ក៏​សំខាន់​ដូចគ្នា​ដែរ ពីព្រោះ​អ្នក​នឹង​បាន​សប្បាយ​ពេញ​ទំហឹង​ប្រសិន​បើ​អ្នក​មិន​ចាំបាច់​រួម​ភេទ​ទាំង​តក់​ក្រហល់ ... ទាំង​​មុន​ពេល​ចាប់​ផ្តើមទាំង​ក្នុង​អំឡុង​ពេល​កំពុង​ប្រតិបត្តិការ​ និង​ក្រោយ​ពេល​រួម​ភេទ​រួច​!ធ្វើ​យ៉ាង​ណា​​រក​ទី​កន្លែង​ដែលមាន​លក្ខណៈ​ឯកជន មាន​ផាសុកភាព ហើយ​ស្អាត។

ពិគ្រោះ​ជាមួយយើងនិងស្វែងយល់​បន្ថែម​អំពីការធ្វើផែនការគ្រួសារ

+855 (0)12 999 002

ទូរស័ព្ទមកកាន់យើងឥឡូវ

នៅតែមិនប្រាកដឬ?

ប្រើកម្មវិធីរបស់យើងដើម្បីជួយឱ្យអ្នកសម្រេចចិត្តថាអ្វីដែលជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់អ្នក

កក់សេវាឥឡូវ

ហើយទទួលបានការថែទាំពីអ្នកជំនាញរបស់គ្លីនិកម៉ារីស្តូប