ឧបករណ៍ផ្លាស្ទិកទន់ចំនួនពីរដើមតូចៗត្រូវបានដាក់ក្រោមស្បែកនៅដើមដៃរបស់ស្ត្រី។ក្រោយពីដាក់បានប្រហែល១០នាទី កងទាំងនេះនឹងបញ្ចេញសារធាតុអ័រម៉ូនដើម្បីការពារកុំឱ្យមានផ្ទៃពោះរហូតដល់៥ឆ្នាំ។
កងដាក់ក្នុងស្បូនគឺជាឧបករណ៍មានរាងអក្សរតេ(T) មានពណ៌ទង់ដែង មានសភាពទន់អាចបត់បែនចុះឡើងបាន ហើយគេយកវាទៅដាក់ក្នុងស្បូនដើម្បីបង្ការកុំឱ្យមានផ្ទៃពោះបានរហូតដល់ទៅ១០ឆ្នាំ។
ការប្រើថ្នាំគ្រាប់ដើម្បីពន្យារកំណើតគឺអ្នកត្រូវលេបថ្នាំជារៀងរាល់ថ្ងៃដើម្បីបញ្ចេញអ័រម៉ូនទៅទប់ស្កាត់មិនឱ្យមានផ្ទៃពោះ។
ការពន្យារកំណើតដោយប្រើថ្នាំចាក់គឺជាការចាក់បញ្ចូលអ័រម៉ូនធ្វើឡើងរយៈពេល៣ខែម្តង ដើម្បីបង្ការកុំឱ្យមានផ្ទៃពោះ។
ពន្យារកំណើតតាមវិធីចងដៃស្បូនជាមធ្យោបាយមួយមានសុវត្ថិភាពដើម្បីបង្ការមិនឱ្យមានកូនជារៀងរហូត សម្រាប់ស្ត្រីដែលមានកូនគ្រប់ចំនួននិងមិនចង់បានកូនបន្ថែមទៀត។
ការពន្យារកំណើតបន្ទាន់គឺជាការលេបថ្នាំគ្រាប់មួយប្រភេទដើម្បីបង្ការកុំឱ្យមានផ្ទៃពោះបន្ទាប់ពីរួមភេទរួចដោយមិនបានការពារ។
ការយកកូនចេញឬការរំលូតកូន(ក្នុងរយៈពេលត្រឹម១២សប្តាហ៍)គឺជាសិទ្ធស្របច្បាប់របស់អ្នក។ ដូច្នេះត្រូវជ្រើសរើសអ្នកផ្តល់សេវាជំនាញដូចជាអង្គការម៉ារីស្តូប។ យើងខ្ញុំផ្តល់សេវារំលូតកូនប្រកបដោយសុវត្ថិភាពចំពោះស្ត្រីដែលមានផ្ទៃពោះរហូតដល់១២សប្តាហ៍។ការរំលូតកូនគឺជារឿងស្របច្បាប់នៅកម្ពុជា។ ក្រុមគ្រូពេទ្យឯកទេសរបស់យើងខ្ញុំត្រូវបានគេទទួលស្គាល់ថាជាអ្នកមានវិជ្ជាជីវៈនិងជំនាញពិតប្រាកដក្នុងការផ្តល់សេវារំលូតកូនដោយសុវត្ថិភាពនេះ។
ការរំលូតកូនដោយប្រើឱសថគឺជាការប្រើថ្នាំគ្រាប់អ្នកត្រូវលេបក្នុងរយៈពេល២ថ្ងៃ។ ថ្នាំនេះអាចបញ្ឈប់មិនឱ្យមានផ្ទៃពោះដែលមានអាយុរហូតដល់៩សប្ដាហ៍។ ប៉ុន្តែសូមអ្នកធ្វើការណាត់ជួបដើម្បីពិនិត្យតាមដានក្រោយពេលលេបថ្នាំរួច។
ការរំលូតដោយប្រើឧបករណ៍គឺវិធីសាស្រ្តផ្នែកវេជ្ជសាស្រ្តសាមញ្ញមួយដែលគ្រូពេទ្យជំនាញធ្វើឡើងតែម្តងនៅថ្ងៃតែមួយដើម្បីរំលូតគត៌ដែលមានអាយុរហូតដល់១២សប្តាហ៍។
យើងខ្ញុំយល់ច្បាស់ពីសារសំខាន់នៃទំនុកចិត្តនិងភាពជាឯកជនរបស់អតិថិជនដែលពួកគេមិនចង់ឱ្យដៃគូឬគ្រួសារដឹងថាខ្លួនកើតជំងឺកាមរោគ។ អ្នកនឹងទទួលបានការពិគ្រោះយោបល់ជាសម្ងាត់ពីជំងឺកាមរោគនៅពេលដែលមកពិនិត្យអង្គការម៉ារីស្តូប។វាពិតជាមានសារសំខាន់ណាស់ដែលអ្នកត្រូវមកពិនិត្យសុខភាពនិងពិភាក្សា ពីបញ្ហារបស់អ្នកជាមួយនឹងគ្រូពេទ្យជំនាញរបស់យើងខ្ញុំ។
យើងខ្ញុំផ្តល់នូវវិធីពិនិត្យឈាមសាមញ្ញមួយដើម្បីរកមេរោគអេដស៍និងព្យាបាលជំងឺកាមរោគឆ្លងដូចជា៖
សម្រាប់ការប្រឹក្សាដោយសម្ងាត់ សូមទាក់ទងមកកាន់ពេទ្យឆ្មបជំនាញរបស់យើងខ្ញុំឥឡូវនេះតាមរយៈលេខទូរស័ព្ទ០១២៩៩៩០០២។ យើងខ្ញុំផ្តល់ការគាំទ្រដល់ស្ត្រីនិងបុរសគ្រប់វ័យទាំងអស់រួមទាំងអ្នកដែលរៀបការនិងមិនទាន់រៀបការ។
មិនថាអ្នកនៅលីវមានដៃគូរៀបការហើយឫមិនទាន់មានកូននោះទេវាពិតជាមានសារសំខាន់ណាស់ ដែលអ្នកត្រូវទៅពិនិត្យសុខភាពបន្តពូជនិងសុខភាពផ្លូវភេទឱ្យបានទៀងទាត់។ សូមអញ្ជើងមកពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញរបស់យើងខ្ញុំ ពីព្រោះការពិនិត្យសុខភាពទៀងទាត់គឺជារឿងប្រសើរជាងការបណ្តោយឱ្យបញ្ហាអ្វីមួយកើតឡើងចំពោះសុខភាពដោយអ្នកមិនបានដឹងជាមុន។ កញ្ចប់ថែទាំសុខភាពស្រ្តីជួយអ្នកឱ្យមានពេលគ្រប់គ្រាន់ដើម្បីពិនិត្យសុខភាពនិងមិនចាំបាច់ចំណាយពេលច្រើនឡើយ។ជាមួយនេះផងដែរការពិនិត្យសុខភាពអាចឱ្យអ្នកដឹងពីជំងឺកាមរោគនិងអេដស៍ ព្រមទាំងសញ្ញាដំបូងនៃជំងឺមហារីកមាត់ស្បូន។
ពិនិត្យផ្ទៃពោះនិងឆ្លុះអេកូ
ពិនិត្យជំងឺមហារីកមាត់ស្បូននិងការបញ្ជូនទៅរកតំបន់ព្យាបាល
ពិនិត្យជំងឺកាមរោគ
ពិនិត្យរោគស្ត្រី
ផ្តល់សេវាពន្យារកំណើតនិងប្រឹក្សាយោបល់សម្រាប់រៀបចំផែនការគ្រួសារ
ព្យាបាលការមករដូវមិនទៀង