Welcome to Marie Stopes International Cambodia.

ការណែនាំរបស់អង្គការម៉ារីស្តូបដើម្បីការរួមភេទមានសុវត្ថិភាពសម្រាប

ចែករំលែកទំព័រនេះ

Clear Keyword

ការណែនាំរបស់អង្គការម៉ារីស្តូបដើម្បីការរួមភេទមានសុវត្ថិភាពសម្រាប

ចែករំលែកទំព័រនេះ

Clear Keyword
English Language

សម្រាប់​បុរស

ទំនួល​ខុស​ត្រូវសម្រាប់​ការ​ពន្យារ​កំណើត​និងការ​រៀប​ចំ​ផែន​ការ​គ្រួសារ​ប្រកប​ដោយ​ប្រសិទ្ធភាព​គឺ​ជា​ការ​ចែក​រំលែក​ស្មើ​ភាព​គ្នារវាងបុរសនិង​ស្ត្រី។ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ដូច​ជា​ការ​ប្រើ​ស្រោម​អនាម័យ​និង មធ្យោបាយ​ពន្យារ​កំណើត​រយៈ​ពេល​ខ្លីនិងរយៈពេលយូរដ៏ទៃទៀត​ អាចកាត់​បន្ថយអត្រា​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​បានយ៉ាងច្រើន។ ការ​ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ​អាច​បង្ការ​​ការកើតជំងឺ​ធ្ងន់ធ្ងរ​បាន។ អង្គការម៉ារីស្តូបផ្តល់​សេវាពិនិត្យសុខភាពដែលរក្សា​ការ​សម្ងាត់និងប្រកប​ដោយ​គុណភាព ​សម្រាប់​​បុរស​ទាំង​អស់មិន​ថា​អ្នក​រៀប​ការ​រួច​អ្នក​មិន​ទាន់​រៀបការអ្នកមាន​កូន​ហើយឬអ្នកមិនទាន់មាន​កូន។
  • មធ្យោបាយ​ពន្យារ​កំណើត
  • ពិនិត្យ​ព្យាបាលជំងឺកាមរោគ
  • ការ​រួមភេទដោយសុវត្ថិភាព
  • ផ្តល់សេវាគាំទ្រដៃគូឬភរិយា​របស់អ្នក

ស្រោម​អនាម័យ

ស្រោមអនាម័យត្រូវបានផលិតឡើង​ពីសារធាតុ​កៅស៊ូ​ស្វិត​មាន​សភាព​ស្តើង​ ​វាត្រូវបានគេប្រើដោយពាក់​ទៅ​លើ​ប្រដាប់​ភេទ​បុរសដើម្បី​ការ​ពារមេ​ជីវិត​ឈ្មោល​មិន​ឱ្យ​ហូរ​ចូល​ទៅ​កាន់​ទ្វារមាស។

  • របៀប​ប្រើ
    • ពាក់​ស្រោម​អនាម័យ​ថ្មីទៅលើប្រដាប់ភេទបុរសដែលកំពុងតែឡើងរឹងមុនពេល​រួម​ភេទ​ម្តងៗ។
    • ចោលស្រមអនាម័យដែលប្រើរួចឱ្យបានត្រឹមត្រូវ
  • អ្វី​ដែល​នឹងកើត​ឡើង
    • មិន​ប៉ះពាល់​ណាមួយ​ឡើយ។
  • ចំណុច​គួរ​ចងចាំ
    • នេះ​ជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​ពន្យារ​កំណើតនិងការ​ពារ​មិន​ឱ្យមាន​ផ្ទៃ​ពោះ​រួមទាំង​ការពារ​ពី​ការ​ឆ្លង​ជំងឺកាមរោគអេដស៍ផងដែរ។
    • មាន​លក់​នៅ​ឱសថ​ស្ថាននិងតាម​ហាងលក់ទំនិញតូចៗជាច្រើនកន្លែង។
    • ប្រើ​បាន​តែ​ម្តង​គត់សម្រាប់ការរួមភេទម្តង ។
    • មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រសិន​ប្រើ​ត្រូវ​តាម​ការណែនាំ។
    • ត្រូវ​រក្សា​ស្រោម​អនាម័យ​ឱ្យមាន​នៅ​ផ្ទះ​ជា​និច្ច​ជៀសវាងកុំឱ្យអស់
    • ពិនិត្យ​កាលបរិច្ឆេទ​ដើម្បី​ធានា​ថា​ស្រោម​អនាម័យ​មិន​ហួស​កំណត់​។ ស្រោម​អនាម័យ​ដែល​ហួស​កំណត់​គឺ​មាន​ប្រសិទ្ធភាព​តិចតួច។

ការចងបំពង់បង្ហូរមេជីវិតឈ្មោល

នេះជា​មធ្យោបាយពន្យារ​កំណើតមួយ​ដែលមាន​សុវត្ថិភាពនិង​អចិន្ត្រៃយ៍​ សម្រាប់​បុរសដែល​មាន​កូន​គ្រប់​គ្រាន់និងសម្រេច​ចិត្ត​មិន​យក​កូន​ទៀត។

  • វិធីសាស្រ្ត
    • គ្រូពេទ្យ​ឯកទេសនឹង​ចោះរន្ធ​តូចៗចំនួនពីរលើ​ពងស្វាសដើម្បី​ចូល​ទៅ​ដល់​បំពង់​បង្ហូរ​មេ​ជីវិត​ឈ្មោល​។
    • គ្រាន់តែកាត់បំពង់​បង្ហូរ​មេ​ជីវិត​ឈ្មោលប៉ុណ្ណោះប៉ុន្តែ​ពងស្វាស​មិន​ត្រូវ​វះ​កាត់​យក​ចេញ​នោះ​ទេ។
    • នេះ​ជា​ដំណើរ​ការ​ដែល​រារាំង​មេ​ជីវិត​ឈ្មោល​​មិនឱ្យចូលក្នុងទឹកកាម។
  • ដំណើរ​ការ​?
    • វាអាចមានប្រសិទ្ធភាពចាប់ពី៣ខែក្រោយពេលដែលកាត់បំពង់មេជីវិតរួច។ ដូច្នេះសូមប្រើប្រាស់មធ្យោបាយពន្យារកំណើតមួយផ្សេងទៀតដើម្បីពន្យារកំណើតក្នុងកំឡុងពេល៣ខែបន្ទាប់ពីកាត់បំពង់បង្ហូរមេជីវិតនេះរួច។
    • ក្រោយរយៈ​ពេល៣ខែអ្នកមិន​ចាំ​បាច់ប្រើប្រាស់មធ្យោបាយណាទៀតទេ។
  • អ្វី​ដែលនឹង​កើត​ឡើង
    • មិន​ចាំ​បាច់​ប្រើ​ថ្នាំ​សណ្តំនៅពេល​វះកាត់។
    • ជាទូទៅប្រហែល២ទៅ៣ម៉ោងបន្ទាប់ពី​វះកាត់រួចអ្នក​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​​។
    • អាច​មាន​ស្នាម​ជាំ​និងការ​ឈឺ​ចាប់​ខ្លះៗក្នុង​រយៈ​ពេល២ទៅ៣ថ្ងៃ​បន្ទាប់ពី​វះ​កាត់រួច។
  • ចំណុច​គួរ​ចងចាំ
    • មិន​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ ការឡើងរឹងនៃប្រដាប់​ភេទឫការចេញទឹកកាម​។
    • គ្មាន​ផលប៉ះពាល់​ចំពោះ​សុខភាពមិន​ធ្វើ​ឱ្យសុខភាព​​អ្នក​ចុះ​ខ្សោយ។
    • បុរស​​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ពន្យារ​កំណើត​មានន័យ​ថា​អ្នក​បានសម្រាល​បន្ទុក​ភរិយា។
    • នេះ​ជា​មធ្យោបាយ​ពន្យារ​កំណើត​អចិន្ត្រៃយ៍​ ដូច្នេះសូម​អ្នក​និង​ដៃ​គូ​ត្រូវ​ពិភាក្សានិងព្រមព្រៀង​គ្នា​ជាមុនសិន។
    • ប្រើប្រាស់​ស្រោម​អនាម័យប្រសិន​បើ​អ្នក​ចង់​ការ​ពារពី​ការឆ្លងជំងឺកាមរោគ​អេដស៍។
ពិនិត្យ​និងព្យាបាលជំងឺ​កាមរោគ​ ដូចជា​មេរោគអេដស៍ដែរ

មេរោគកាមរោគ​អាច​ការពារ​បាន​តាម​រយៈ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​។​ មេរោគកាមរោគ​ដែលស្ថិតក្នុងខ្លួនបុរសងាយ​ស្រួល​រកឃើញ​​ជាងក្នុងខ្លួន​ស្ត្រី ដោយ​សារ​បុរសឆាប់បង្ហាញ​ចេញ​នូវរោគ​សញ្ញា​នៃ​ជំងឺកាមរោគលឿនជាង​ស្ត្រី។

យើងខ្ញុំសូម​ផ្តល់យោបល់​ឱ្យ​យុវជន​ទៅធ្វើ​ការពិនិត្យរកជំងឺកាមរោគរួមទាំង​​មេរោគអេដស៍ផងដែរ។

យើង​ផ្តល់​ការធ្វើតេស្ត​ឈាម​រក​មេរោគអេដស៍និងការ​ព្យាបាល​ជំងឺកាមរោគរួម​មាន​ដូចជា៖
   ជំងឺក្លាមេឌីយ៉ា
   ជំងឺសិរមាន់
   ជំងឺប្រមេះទឹកបាយ
   ជំងឺរើមកើតលើ​ប្រដាប់​ភេទ
   កមរមាស់(បណ្តាលពីចៃលើប្រដាប់ភេទ)
   ជំងឺស្វាយ
សុវត្ថិភាព​ក្នុងការ​រួម​ភេទ

តើ​អ្វី​ជា​សុវត្ថិភាពក្នុង​ការ​រួម​ភេទ?

សុវត្ថិភាពក្នុង​ការ​រួម​ភេទមាន​ន័យ​ថា​ជា​ការ​ថែ​រក្សា​សុខភាពផ្លូវកាយ​និងផ្លូវ​អារម្មណ៍របស់​អ្នក។ អ្នក​និង​ដៃគូ​របស់​អ្នកចាំបាច់​សម្រេច​ចិត្តឱ្យបានត្រឹមត្រូវក្នុងការ​រួម​ភេទ និង​យល់​ដឹង​ពីវិធីសាស្រ្តក្នុង​ការ​រួម​ភេទឱ្យមាន​សុវត្ថិភាពតាមដែលអាចធ្វើបានពោលគឺចាប់ពីពេលដែលអ្នករួមភេទជាលើក​ដំបូង។

ប្រសិន​បើ​អ្នកនៅ​មានកង្វល់ចំពោះការសម្រេចចិត្តរួម​ភេទ​របស់​អ្នក​ នោះ​មាន​ន័យ​ថា​អ្នកប្រហែល​មិន​ទាន់​ត្រៀម​ខ្លួន​រួចនៅ​ឡើយ​។

  • សុវត្ថិភាព​ក្នុងការ​រួម​ភេទ​មាន​ន័យ​ថា៖
    • ជាការ​រួមភេទ​ណាមួយដែល​អ្នក​ចង់​ប្រព្រឹត្ត-ការ​មិន​ដាក់​សម្ពាធ​ឬបង្ខំ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​អ្នកមិន​ចង់​ធ្វើ។
    • ជាការរួមភេទដែលអ្នកបាន​ត្រៀម​អារម្មណ៍​​រួច​រាល់​ហើយ
    • ជាការ​រួម​ភេទ​​មួយបែប​ដែល​ជៀសវាង​ការ​ឆ្លង​ឫចំលងជំងឺកាមរោគ
    • ជាការរួមភេទដែលនឹងមិនបណ្តាល​ឱ្យ​មាន​ផ្ទៃ​ពោះឬធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ផ្ទៃ​ពោះលុះត្រាណាតែអ្នក​ចង់បាន​​។

ការ​រួម​ភេទ​ដោយប្រថុយឬ​ធ្វើការ​សម្រេច​ចិត្ត​មួយ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ខុស អាច​នាំទៅរក​ស្ថានភាពដែលប្រហែលជាអាចធ្វើឱ្យជីវិត​របស់​អ្នក​​មានការ​ប្រែប្រួល​។ មធ្យោបាយ​តែ​មួយ​គត់​ដែលអាចជួយ​អ្នក​មិន​ឱ្យមាន​ផ្ទៃ​ពោះនោះគឺ​ការ​មិន​រួម​ភេទ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​រួមភេទនោះ​សូមអ្នកប្រព្រឹត្ត​វាដោយ​សុវត្ថិភាពតាមដែលអាចធ្វើបាន​។ ទាំង​នេះ​មាន​ន័យ​ថា​អ្នក​បាននិងកំពុងការ​ពារ​ពី​ការ​មាន​ផ្ទៃ​ពោះនៅ​ពេល​អ្នក​មិន​ចង់​បានឬអ្នក​បាន​ការ​ពារ​ពី​ជំងឺកាមរោគ។

  • តើ​អ្នក​ធ្វើដូចម្តេចដើម្បីរួម​ភេទ​ឱ្យកាន់តែមានសុវត្ថិភាព?
    • ការ​ព្រមព្រៀងគ្នា – ដៃគូ​ទាំង​សងខាង​ត្រូវ​តែ​ព្រមព្រៀង​គ្នាដោយ​យល់ដឹងទូលំទូលាយ​ពី​ការរួម​ភេទ។ ការ​ព្រមព្រៀងគ្នា​ម្តង​មិន​មែន​មាន​ន័យ​ថាជាការ​ព្រមព្រៀង​គ្រប់បែបយ៉ាងនិង​គ្រប់​ពេល​នោះឡើយ។
    • ការ​ពន្យារ​កំណើត​ – ការ​ពន្យារ​កំណើត​ជា​មធ្យោបាយ​បង្ការ​កុំ​ឱ្យ​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​ដែល​អ្នក​ទៅ​ជួប​ជាមួយ​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​សុខភាព​ អំពី​ការ​ពន្យារ​កំណើត​ពួក​គេ​នឹង​សួរ​អ្នក​នូវ​សំណួរអំពី​សុខភាព​អ្នកនិងគ្រួសារ​អ្នកដូច្នេះ​ពួក​គេ​នឹង​ដឹង​ថាតើ​ការ​ពន្យារ​កំណើត​មួយ​ណា​ដែល​ផ្តល់​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក។
    • ស្រោម​អនាម័យ –​ ស្រោម​អនាម័យ គឺ​ជា​មធ្យោបាយ​មួយ​សម្រាប់​ការ​ពន្យារ​កំណើត​និងជួយ​មិន​ឱ្យ​ឆ្លង​ជំងឺ​កាមរោគ​ទៀត​ផង​។​ ស្រោម​អនាម័យ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រកងាយ​ស្រួល​ក្នុង​ការ​ប្រើ និងគ្មានផល​ប៉ះពាល់​ក្រោយពេលប្រើរួច។
    • ការ​ពិនិត្យ​សុខភាព​​ – ទៅ​ពិនិត្យ​សុខភាព​បន្ត​ពូជ​ឱ្យ​បាន​ទៀងទាត់ ព្រោះ​វា​មាន​សារៈសំខាន់​សម្រាប់​អ្នក​ដែល​មាន​ការ​រួម​ភេទ​ញឹកញាប់ ព្រោះមាន​ជំងឺកាមរោគ​ច្រើនប្រភេទមិន​មាន​ចេញ​រោគសញ្ញា​ឡើយ ដូច្នេះ​អ្នក​មិន​អាច​ដឹង​បាន​ទេ​ថា​អ្នកឬដៃគូ​របស់​អ្នកបាន​ឆ្លង​មេរោគទាំងនេះ។
គាំ​ទ្រ​ដល់​ដៃគូឬភរិយា​របស់​អ្នក

តើ​អ្វី​ជា​ការ​គាំ​ទ្រ?

ការ​ស្រលាញ់និងថែទាំចំពោះ​ដៃគូ​របស់​អ្នកគឺ​ជា​រឿង​សំខាន់ ហើយ​ការ​គាំ​ទ្រគឺជាការ​លើក​ទឹក​ចិត្តនិងស្មោះស័្មគ្រមរស់ជាមួយដៃគូ​របស់​អ្នក។

តើ​អ្នកគាំ​ទ្រ​​ដៃ​គូ​របស់​អ្នក​ដោយ​របៀប​ណា?

អ្នក​ត្រូវ​តែ​យល់​ដឹងពី​ដៃ​គូ​របស់​អ្នក គួរយល់​ថាអារម្មណ៍និងអ័រម៉ូនអាច​បណ្តាលឱ្យអត្តចរិត​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ប្រែប្រួល។ ភាពអត់​ធ្មត់​និងការផ្តល់​ការ​គាំ​ទ្រតាម​វិធី​មួយ​ល្អ​បំផុតតាម​ដែល​អ្នក​អាច​ធ្វើ​ទៅបាន។

ហេតុ​អ្វី​បាន​ជា​ការ​គាំ​ទ្រ​មាន​សារសំខាន់?

នៅ​ពេល​ដែល​មាន​ភាព​តានតឹង​ខ្លាំង​ ការ​គាំ​ទ្រ​ដល់​ដៃ​គូ​របស់​អ្នក​គឺ​ជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ឆ្លង​ឱ្យ​ផុត​នូវ​ពេល​វេលា​ដែល​លំបាកបែបនេះ។ តាម​រយៈ​ការ​គាំ​ទ្រ​ស្តែងឱ្យឃើញថាសកម្មភាពនិង ឥរិយាបថ​របស់​អ្នក​នឹង​បង្ហាញ​ថាអ្នក​ជឿ​ទុកចិត្ត​លើ​ដៃគូ​។

ពិគ្រោះ​ជាមួយយើងនិងស្វែងយល់​បន្ថែម​អំពីការធ្វើផែនការគ្រួសារ

+855 (0)12 999 002

ទូរស័ព្ទមកកាន់យើងឥឡូវ

នៅតែមិនប្រាកដឬ?

ប្រើកម្មវិធីរបស់យើងដើម្បីជួយឱ្យអ្នកសម្រេចចិត្តថាអ្វីដែលជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់អ្នក

កក់សេវាឥឡូវ

ហើយទទួលបានការថែទាំពីអ្នកជំនាញរបស់គ្លីនិកម៉ារីស្តូប