ស្រោមអនាម័យត្រូវបានផលិតឡើងពីសារធាតុកៅស៊ូស្វិតមានសភាពស្តើង វាត្រូវបានគេប្រើដោយពាក់ទៅលើប្រដាប់ភេទបុរសដើម្បីការពារមេជីវិតឈ្មោលមិនឱ្យហូរចូលទៅកាន់ទ្វារមាស។
នេះជាមធ្យោបាយពន្យារកំណើតមួយដែលមានសុវត្ថិភាពនិងអចិន្ត្រៃយ៍ សម្រាប់បុរសដែលមានកូនគ្រប់គ្រាន់និងសម្រេចចិត្តមិនយកកូនទៀត។
មេរោគកាមរោគអាចការពារបានតាមរយៈការប្រើប្រាស់ស្រោមអនាម័យ។ មេរោគកាមរោគដែលស្ថិតក្នុងខ្លួនបុរសងាយស្រួលរកឃើញជាងក្នុងខ្លួនស្ត្រី ដោយសារបុរសឆាប់បង្ហាញចេញនូវរោគសញ្ញានៃជំងឺកាមរោគលឿនជាងស្ត្រី។
យើងខ្ញុំសូមផ្តល់យោបល់ឱ្យយុវជនទៅធ្វើការពិនិត្យរកជំងឺកាមរោគរួមទាំងមេរោគអេដស៍ផងដែរ។
សុវត្ថិភាពក្នុងការរួមភេទមានន័យថាជាការថែរក្សាសុខភាពផ្លូវកាយនិងផ្លូវអារម្មណ៍របស់អ្នក។ អ្នកនិងដៃគូរបស់អ្នកចាំបាច់សម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការរួមភេទ និងយល់ដឹងពីវិធីសាស្រ្តក្នុងការរួមភេទឱ្យមានសុវត្ថិភាពតាមដែលអាចធ្វើបានពោលគឺចាប់ពីពេលដែលអ្នករួមភេទជាលើកដំបូង។
ប្រសិនបើអ្នកនៅមានកង្វល់ចំពោះការសម្រេចចិត្តរួមភេទរបស់អ្នក នោះមានន័យថាអ្នកប្រហែលមិនទាន់ត្រៀមខ្លួនរួចនៅឡើយ។
ការរួមភេទដោយប្រថុយឬធ្វើការសម្រេចចិត្តមួយដោយផ្អែកលើព័ត៌មានខុស អាចនាំទៅរកស្ថានភាពដែលប្រហែលជាអាចធ្វើឱ្យជីវិតរបស់អ្នកមានការប្រែប្រួល។ មធ្យោបាយតែមួយគត់ដែលអាចជួយអ្នកមិនឱ្យមានផ្ទៃពោះនោះគឺការមិនរួមភេទ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តរួមភេទនោះសូមអ្នកប្រព្រឹត្តវាដោយសុវត្ថិភាពតាមដែលអាចធ្វើបាន។ ទាំងនេះមានន័យថាអ្នកបាននិងកំពុងការពារពីការមានផ្ទៃពោះនៅពេលអ្នកមិនចង់បានឬអ្នកបានការពារពីជំងឺកាមរោគ។
ការស្រលាញ់និងថែទាំចំពោះដៃគូរបស់អ្នកគឺជារឿងសំខាន់ ហើយការគាំទ្រគឺជាការលើកទឹកចិត្តនិងស្មោះស័្មគ្រមរស់ជាមួយដៃគូរបស់អ្នក។
អ្នកត្រូវតែយល់ដឹងពីដៃគូរបស់អ្នក គួរយល់ថាអារម្មណ៍និងអ័រម៉ូនអាចបណ្តាលឱ្យអត្តចរិតផ្ទាល់ខ្លួនរបស់មនុស្សប្រែប្រួល។ ភាពអត់ធ្មត់និងការផ្តល់ការគាំទ្រតាមវិធីមួយល្អបំផុតតាមដែលអ្នកអាចធ្វើទៅបាន។
នៅពេលដែលមានភាពតានតឹងខ្លាំង ការគាំទ្រដល់ដៃគូរបស់អ្នកគឺជាមធ្យោបាយល្អបំផុតដើម្បីឆ្លងឱ្យផុតនូវពេលវេលាដែលលំបាកបែបនេះ។ តាមរយៈការគាំទ្រស្តែងឱ្យឃើញថាសកម្មភាពនិង ឥរិយាបថរបស់អ្នកនឹងបង្ហាញថាអ្នកជឿទុកចិត្តលើដៃគូ។