តើពេលណាដែលយើងដឹងខ្លួនបានត្រៀមខ្លួនក្នុងការរួមភេទ? – How to Know If You Are Ready for Sex

មនុស្សគ្រប់គ្នាប្រហែលជាសួរសំណួរនេះទៅកាន់ខ្លួនឯងយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ។

តើធ្វើដូចម្តេចទើបដឹងថាខ្ញុំបានត្រៀមខ្លួនរួមភេទ?

វាមើលទៅដូចជាសំណួរដែលពិបាកហើយពិតណាស់នេះមិនមែនជាការសម្រេចចិត្តតូចទេ។ មានការពិចារណាជាច្រើនដែលអ្នកត្រូវធ្វើមុនពេលបោះជំហានទៅមុខជាមួយដៃគូ។ ទោះយ៉ាងណាអ្នកត្រូវតែយល់ថាការរួមភេទមិនមែនជារឿងអាក្រក់នោះទេ​តែ​វាជាអំពើអាក្រក់នៅពេលដែលវាខុសច្បាប់ និងមិនមានការយល់ព្រម។ វាក៏ចាំបាច់ផងដែរដែលអ្នកទាំងអស់គ្នាត្រូវចាំថាមិនមែនមនុស្សគ្រប់គ្នាត្រូវតែ រួមភេទ​ឬ ចង់រួមភេទនោះទេ សម្រាប់ពួកគាត់ដែលជាអ្នកមានភេទ asexual គឺគាត់មិនមានបំណងចង់រួមភេទទាល់តែសោះ។

ទោះយ៉ាងណាក៏ដោយដើម្បីឲ្យមានទំនាក់ទំនងផ្លូវភេទប្រកបដោយសុខភាពល្អនៅពេលពេញវ័យ អ្នកត្រូវពិចារណាទៅលើរឿងនេះឲ្យបានដិតដល់។ ម៉ារីស្តូបនឹងផ្តល់ឲ្យអ្នកនូវព័ត៌មានសំខាន់ៗមួយចំនួនដែលអ្នកត្រូវគិតគូមុនពេលសម្រេចចិត្តរួមភេទ។

ការរួមភេទដែលស្របច្បាប់

ជាការពិតណាស់រឿងមួយក្នុងចំណោមរឿងដំបូងដែលអ្នកត្រូវពិចារណាគឺថាតើអ្នកស្ថិតក្នុងអាយុដែលអនុញ្ញាតឲ្យរួមភេទដោយស្របច្បាប់ដែរឬទេ។ អាយុកាលនៃការយល់ព្រមខុសគ្នាទៅតាមប្រទេសផ្សេងៗគ្នា។

នៅក្នុងប្រទេសកម្ពុជាអាយុនៃការព្រមព្រៀងគឺ ១៥ ឆ្នាំ។

ហើយប្រសិនបើដៃគូដែលមានការព្រមព្រៀងគ្នា តែពួកគេមានអាយុក្រោម ១៥ ឆ្នាំដូចគ្នា ពួកគេក៏ល្មើសច្បាប់ដែរ ។

យ៉ាងណាមិញ អាយុមិនមែនជាប៉ារ៉ាម៉ែត្រតែមួយគត់សម្រាប់ការសម្រេចចិត្តក្នុងការរួមភេទនោះទេ។ អាយុនៃការយល់ព្រមគឺជាច្បាប់ដែលត្រូវបានបង្កើតឡើងសម្រាប់ការពារអនីតិជនពីជនខិលខូច ប៉ុន្តែវាមិនមានន័យថាអ្នកត្រូវគិតដោយស្វ័យប្រវត្តិអំពីការរួមភេទនៅពេលអ្នកឈានដល់អាយុ ១៥ ឆ្នាំនោះទេ។

កត្តាសំខាន់ៗដែលត្រូវយកមកពិចារណា

មិនមានការកំណត់អាយុឬពេលវេលាឬព្រឹត្តិការណ៍ណាមួយដែលតម្រូវឲ្យអ្នកចាំបាច់ត្រូវតែរួមភេទនោះទេ។ ការរួមភេទមិនមែនជាភាពចាំបាច់ដែលត្រូវបានកំនត់ដោយបទបញ្ញត្តិឬកំរិតណាមួយឡើយ។ អ្នកគួរតែរួមភេទនៅពេលដែលអ្នកត្រៀមខ្លួនរួចតែប៉ុណ្ណោះ។

នេះគឺជាសំណួរមួយចំនួនដែលអ្នកត្រូវសួរខ្លួនឯងមុនពេលសម្រេចចិត្តរួមភេទ៖

តើអ្នកចង់រួមភេទដោយសារតែអ្នកចង់រឺដោយសារតែអ្នកកំពុងរងសម្ពាធ?

ប្រសិនបើអ្នកចង់រួមភេទតែដោយសារតែមនុស្សគ្រប់រូបកំពុងរួមភេទឬអ្នកគិតថាអ្នកស្ថិតក្នុងអាយុដែលសង្គមគិតថាអ្នកគួរតែរួមភេទដូច្នេះប្រហែលជាអ្នកមិនទាន់ត្រៀមខ្លួនរួចទេ។ អ្នកគួរតែរួមភេទតែនៅ​ពេលដែលអ្នកចង់តែប៉ុណ្ណោះ ដោយមិនមានការបង្ខំ ឬដាក់សម្ពាធ។

តើអ្នកនិងដៃគូបាននិយាយអំពីការពន្យារកំណើតទេ? ចុះការការពារប្រឆាំងនឹងជំងឺកាមរោគ?

ការរួមភេទតែងតែនាំមកនូវជាមួយហានិភ័យនៃការមានផ្ទៃពោះនិងឆ្លងជំងឺកាមរោគ។ ដូច្នេះអ្នកនិងដៃគូរបស់អ្នកត្រូវតែសួរខ្លួនឯងថាតើអ្នកត្រៀមខ្លួនសម្រាប់ការទទួលខុសត្រូវក្នុងនាមជាឪពុកម្តាយដែរឬទេ។ បើមិនដូច្នោះទេសូមប្រើវិធីពន្យារកំណើតជាច្រើនដែលអាចប្រើបាន។ ម៉ារីស្តូបសូមផ្តល់អនុសាសន៍វិធីសាស្ត្រពន្យារកំណើតរយៈពេលវែងដូចជាការដាក់កងក្នុងស្បូននិង​ការដាក់កងក្រោមស្បែក។ ប្រសិនបើអ្នកឬដៃគូរបស់អ្នកធ្លាប់មានទំនាក់ទំនងផ្លូវភេទពីមុនមកការធ្វើតេស្តរកជំងឺកាមរោគឬប្រើវិធីការពារដូចជាស្រោមអនាម័យឬទ្រនាប់ការពារធ្មេញ (ដែលអាចធ្វើបានតាមរយៈការកាត់ស្រោមអនាម័យជារាងការ៉េ) មានសុវត្ថិភាពបំផុតសម្រាប់អ្នក។

Credit: Healthline.com

តើអ្នកស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនផ្សេងទៀតទេ?

ជាធម្មតាមនុស្សមិនមានសមត្ថភាពផ្លូវចិត្តក្នុងការគិតឲ្យបានច្បាស់ទេនៅពេលពួកគេស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំដែលប៉ះពាល់ដល់បញ្ញាស្មារតី។ វាជាការល្អបំផុតប្រសិនបើអ្នកមិនរួមភេទនៅពេល​អ្នកស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង​ឬថ្នាំទាំងនោះ។

ទាំងនេះគឺជាសំនួរសំខាន់ៗមួយចំនួនដែលអ្នកត្រូវពិចារណាមុននឹងធ្វើការសម្រេចចិត្តរួមភេទ។ ចងចាំថាគ្មាននរណាម្នាក់និងគ្មានអ្វីមួយដែលគួរមានឥទ្ធិពលលើជម្រើសរបស់អ្នកក្នុងការរួមភេទក្រៅពី ខ្លួនអ្នកផ្ទាល់។ វាមានភាពចាំបាច់ក្នុងការទទួលស្គាល់ហានិភ័យនៃការរួមភេទដោយគ្មាន​ការពន្យារ​កំណើត​ឬការការពារ។ ​អ្នកអាចនឹងមានការសោកស្តាយប្រសិនបើអ្នកមិនប្រាស្រ័យទាក់ទងល្អជាមួយដៃគូមុនពេលរួម​ភេទអំពីគ្រោះថ្នាក់ដែលអាចកើតមាននៃការមានផ្ទៃពោះដោយមិនបានគ្រោងទុកនិងជំងឺកាមរោគ។ ម៉ារីស្តូបនៅទីនេះដើម្បីផ្តល់ជូនអ្នកនូវព័ត៌មានគ្រប់ប្រភេទទាក់ទងនឹងវិធីសាស្រ្តការពារនិងពន្យារកំណើតត្រឹមត្រូវសម្រាប់អ្នកនិងដៃគូរបស់អ្នក។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងវិធីសាស្រ្តពន្យារកំណើត និង ប្រធានបទផ្សេងៗទាក់ទងទៅនឹងការអប់រំផ្លូវភេទ អ្នកអាចទាក់ទង Marie Stopes តាមរយៈ៖

✓ ផ្ញើសារតាមរយៈហ្វេសប៊ុក
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


Everyone has probably asked this question to themselves at least once in their lifetime.  

How do I know when I’m ready to have sex? 

It might look like a difficult question, and indeed, this is no small decision. There are a lot of considerations that you have to make before taking the step forward with your partner. However, you must understand that sex is not an evil thing, it is only evil when it is illegal and non-consensual. It’s also vital for everyone to understand that not everyone has to or wants to engage in sexual intercourse, there are those who fall under the sexuality spectrum of asexuality – meaning, they have no desire to engage in sexual intercourse.  

However, to have a healthy sexual relationship as an adult, there are certain steps you need to think about before engaging in sexual intercourse. Marie Stopes will provide you with some of the important information you need to consider before doing the deed. 

Legality of sex 

Of course, one of the first things you need to consider is whether you’re at the legally allowed age for sex. The age of consent differs according to different countries.

In Cambodia, the age of consent is 15.

 There is no close-in-age exemption in Cambodia; therefore, if two consensual people of the same age engage in sexual intercourse under the age of 15, both of them can be charged under the law.  

With that said, age isn’t the only parameter for someone to engage in sexual intercourse. Age of consent is a law that exists to protect minors from child predators, but it does not mean that you automatically have to think about having sex the moment you reach 15 years old. [1] 

Important factors to consider 

There is no set age or time or event that REQUIRES you to have sexual intercourse. Sexual intercourse is not a necessity that is defined by any set of rules or limitations, you only engage in sex when you’re ready and when you’re ready ONLY. 

Here are a couple of questions that you need to ask yourself before deciding to have sex: 

Do you want to have sex because you wish to or because you’re being peer-pressured? 

If you wish to have sex only because everyone else is having sex or you think you’re at the age that society thinks you should have sex, then probably you are not ready for it. Only have sex when you WANT to. 

Have you and your partner talked about contraception? What about protection against STDS? 

Sex comes with the risks of getting pregnant and contracting sexually transmitted diseases. Therefore, you and your partner must ask yourselves whether you are ready for the responsibility of being a parent. If not, please use the many contraceptive methods that are available. Marie Stopes recommend long-term contraception methods such as IUDs and Implants. If you or your partner have had sexual intercourse in the past, testing for STDs or using protection methods such as condoms or dental dams is the safest bet for you. 

Are you under the influence of alcohol or other drugs? 

People normally do not have the mental capacity to think clearly when they are under the influence of alcohol or other mentally affecting drugs. It’s best to stave off from intercourse when you are under influence. [2] 

These are some of the important questions you need to consider before making the decision to have sex. Remember that no one and nothing should influence your choice to have sex but yourself. It is important to recognize the risks of having intercourse without contraception or protection. You might end up with regrets if you don’t communicate well with your partner before the intercourse about the possible risks of unplanned pregnancy and STDs. Marie Stopes is here to provide you with all kinds of information regarding the right contraception methods and protection for you and your partner.  

If you have any questions about contraception methods, protection methods, consent, or other sexual education topics, consult with @MarieStopesKH now: 
✓ Send a Facebook message 
✓ Every day from 7 am to 5 pm 
✓ 012 999 002 or 098 999 102 
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23 
✓ www.mariestopes.org.kh/contactus 

ភាពទូលំទូលាយនៃសេចក្តីសុខ និង ការការពារនៃការរួមភេទ – The Universal Pleasures and Precautions of Intercourse

ការសន្ទនាជុំវិញការរួមភេទ និង​ការកំណត់និយមន័យនៃការរួមភេទ ជាធម្មតាត្រូវបានត្រួតត្រា​ដោយបរិបទ​ទ្វេភេទ (គំនិតដែលភេទមានតែពីរ៖ គឺភេទស្រី និង ភេទប្រុស)។ ភាគច្រើននៅពេលដែលការសន្ទនា​បង្វែរទៅ​ក្រុម LGBTQ+ ឬ ពិការជន ឬក្រុមដែលត្រូវបានសង្គមរើសអើង ការរួមភេទមិនមែនផ្តោតលើការរួមភេទ ឬ សេចក្តីសុខ ឬ ការការពារផ្សេងៗដែល​ទាក់ទងនឹងការរួមភេទនោះទេ តែបែរជាក្លាយជាភាពភ្ញាក់ផ្អើល​ឬបង្កើតសន្ទនាឲ្យមើលទៅហាក់បីដូចជាការរួមភេទរបស់ក្រុម LGBTQ + ឬ ពិការជនគឺជារឿងចម្លែក ឬខុសប្លែកទៅវិញ។ ធាតុពិតនោះគឺ អ្នកណាៗក៏អាចទទួលបានសេចក្តីសុខ និង ហានិភ័យពីការរួមភេទដែរ។​ អ្វីដែលយើងកំពុងព្យាយាមបង្ហាញនៅក្នុងប្លក់នេះថ្ងៃនេះគឺថាគំនិតនៃការរួមភេទនិងសេចក្តីសុខដែលបានមកពីការរួមភេទគឺមានលក្ខណៈជាសកលហើយវាមិនមែនជាភាសាដែលមានតែមនុស្សដែលស្រលាញ់ភេទផ្ទុយគ្នាអាចយល់បាននោះទេ។

ពិការភាព និង ផ្លូវភេទ

ដោយមានប្រជាជនច្រើនជាង ១៥% នៅលើពិភពលោកដែលរងនូវពិការភាព ការសន្ទនាជុំវិញការរួមភេទ ក៏ដូចជាការរួមភេទប្រកបដោយសុវត្ថិភាព ថែមទាំងសុខភាពបន្តពូជ និង​ សិទ្ធិផ្លូវភេទ គួរតែរួមបញ្ចូលនូវបទពិសោធន៍របស់ពិការជន។ ការសន្ទនាមិនគួរម៉ាក់ងាយ បន្ទាបបង្អាប់ ឬ បង្កើតជាគម្លាត ទៅលើពិការជននោះឡើយ។

ជាពិសេសសម្រាប់ស្ត្រី ពិការភាពអាចមានន័យថាពួកគេអាចនឹងត្រូវរារាំងពីការមានជីវិតផ្លូវភេទសកម្ម ភាពជាដៃគូ និងភាពជាម្តាយ។ ទោះយ៉ាងណាការសន្ទនាជុំវិញសុខភាពបន្តពូជ និង សិទ្ធិផ្លូវភេទជានិច្ចជាកាលរមែងផ្តោតសំខាន់ទៅលើអ្នកស្រលាញ់ភេទផ្ទុយគ្នា ដោយមិននិយាយពីស្វ័យភាពនៃរាងកាយ ការស្រើបស្រាលខាងផ្លូវភេទរបស់ពិការជន​ និង ជនស្រលាញ់ភេទដូចគ្នា ដែលរឿងទាំងអស់នេះក៏មានសារៈសំខាន់ចំពោះគាត់ផងដែរ។

ការព្រមព្រៀងដោយស្ម័គ្រចិត្ត

ជំហានដំបូងនៃសកម្មភាពរួមភេទណាទាំងអស់ចាំបាច់ត្រូវតែមានការយល់ព្រម។ បាទ / ចាសដែលមានលក្ខណៈវិជ្ជមានដោយគ្មានការបង្ខិតបង្ខំ ការរំលោភបំពាន ប្រើសារធាតុ ឬបង្ខំដោយកម្លាំងមុនពេលចាប់ផ្តើមសកម្មភាពផ្លូវភេទគឺជាអ្វីដែលអ្នកអាចចាត់ទុកថាជាការព្រមព្រៀងដោយស្ម័គ្រចិត្ត។

ប្រសិនបើអ្នកត្រូវធ្វើឲ្យដៃគូរអៀសខ្លួន ឬ បញ្ចុះបញ្ចូលដោយប្រការណាផ្សេងនោះ វាមិនមែនជាការព្រមព្រៀងដោយស្ម័គ្រចិត្តនោះទេ។ សូមចាំថា“ ទេ” គឺជា“ ទេ” ។

ការជជែកពិភាក្សា

អ្នកនិងដៃគូរបស់អ្នកគួរនិយាយគ្នាអំពីការធ្វើតេស្តិ៍មេរោគអេដស៍និងជំងឺឆ្លងផ្សេងៗទៀតដែលអាចឆ្លងក្នុងពេលរួមភេទ មុននឹងសម្រេចចិត្តក្នុងការរួមភេទ។ អ្នកគប្បីគួរនិយាយអំពីការការពារប្រភេទណាដែលអ្នកនិងដៃគូរបស់អ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ប្រសិនបើអ្នកកើតមកមានស្បូននិងដៃស្បូនហើយដៃគូរបស់អ្នកគឺជាអ្នកផលិតមេជីវិតឈ្មោល អ្នកនៅតែអាចមានផ្ទៃពោះបានប្រសិនបើអ្នករួមភេទដោយគ្មានការប្រើប្រាស់មធ្យោបាយពន្យារកំណើត និងការការពារ។

ការការពារ

ការរួមភេទរមែងតែអាចនាំមកនូវហានិភ័យមួយចំនួនដូចជាការមានផ្ទៃពោះដោយចៃដន្យ និង ការឆ្លងជម្ងឺកាមរោគ។​ មធ្យោបាយពន្យារកំណើតមានច្រើនណាស់ ហើយអ្នកអាចប្រើប្រាស់វាដើម្បីបង្ការការមានផ្ទៃពោះដោយចៃដន្យបាន។ ម៉ារីស្តូបបានសរសេរអត្ថបទមួយដែលបានរៀបរាប់ពីមធ្យោបាយពន្យារកំណើតរយៈពេលវែងដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព។ អ្នកអាចអានវាបានតាមតំណនេះ៖ (តំណទៅកាន់អត្ថបទ)។

មានវិធីជាច្រើនដែលអ្នកនិងដៃគូរបស់អ្នកអាចការពារខ្លួនអ្នកពីជំងឺកាមរោគ។ នេះជាវិធីសាស្រ្តមួយចំនួន៖

  • ស្រោមអនាម័យខាងក្រៅ (ជាទូទៅត្រូវបានគេហៅថា“ ស្រោមអនាម័យបុរស”) ត្រូវបានប្រើសម្រាប់ការរួមភេទដែលមានការដាក់ចូលលិង្គទៅក្នុងទ្វារមាស។ វាត្រូវបានប្រើប្រាស់ដោយការបំពាក់ទៅលើលិង្គដែលឡើងរឹងមុនពេលការរួមភេទ។ គួរកត់សម្គាល់ថាអ្នកគួរតែប្តូរស្រោមអនាម័យមួយទៀតនៅពេលដែលអ្នកប្តូររន្ធនៃការរួមភេទ។ ឧទាហរណ៍៖ ប្រើស្រោមអនាម័យថ្មីនៅពេលប្តូរពីរន្ធគូថទៅរួមភេទតាមមាត់។
  • ស្រោមអនាម័យខាងក្នុង (ត្រូវបានគេស្គាល់ផងដែរថាជា“ ស្រោមអនាម័យស្ត្រី”) ។ ពួកវាត្រូវបានដាក់ចូលទៅក្នុងទ្វារមាសរបស់អ្នកដែលមានមាត់ស្បូន។ ស្រោមអនាម័យប្រភេទនេះក៏ជាទំរង់នៃការការពារសម្រាប់ការរួមភេទដែលដាក់លិង្គចូលទ្វារមាសដែរ។ សម្រាប់ការប្រើប្រាស់តាមរន្ធគូថសូមដោះកងដែល នៅលើស្រោមហើយប្រើស្រោមអនាម័យដែលនៅសល់បំពាក់ទៅលើលិង្គ។ ត្រូវប្រើទឹករំអិលឲ្យច្រើននៅខាងក្រៅស្រោមអនាម័យនិងរន្ធគូថ។
  • ទំនប់ធ្មេញ៖ ទំនប់ធ្មេញគឺជាជ័រយឺតៗ ដែលដាក់លើទ្វារមាសនិងគ្លីតូរីសឬរន្ធគូថមុនពេលរួមភេទតាមមាត់។ ជំងឺកាមរោគក៏អាចចម្លងតាមរយៈការរួមភេទតាមមាត់ដែរដូច្នេះត្រូវប្រើការការពារ។

ខាងក្រោមនេះ គឺជាកន្លែងមួយចំនួនដែលអ្នកអាចទៅប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីភេទចម្រុះគ្នា៖

  • RoCk (Rainbow Community Kampuchea Organization)
  • A Place to Be Yourself
  • Love is Diversity

វិធីការពារដែលមិនធម្មតាមួយចំនួនទៀតអាចពិបាករកបន្តិចអ្នកអាចទិញតាមអនឡាញតាមរយៈ៖

ម៉ារីស្តូបទទួលស្គាល់ថាការរួមភេទនិងសេចក្តីសុខដែលទទួលបានពីការរួមភេទគឺជារឿងទូលំទូលាយ ហើយមិនរើសអើងនោះឡើយ។

វាក៏អាចមានន័យថាសុខភាពបន្តពូជផ្លូវភេទរបស់មនុស្សគ្រប់គ្នាមិនគួរមានការធ្វេសប្រហែសឡើយ។ មនុស្សគ្រប់រូបដែលអាចរួមភេទបានត្រូវចាំប្រយោគបីមាត់៖ ការព្រមព្រៀងដោយស្ម័គ្រចិត្ត ការការពារខ្លួន និង​សេចក្តីសុខ។ ម៉ារីស្តូបផ្តល់នូវការពិគ្រោះយោបល់ជាសម្ងាត់និងស្វាគមន៍អ្នករាល់គ្នាដោយមិនគិតពីភេទនិងពិការភាព នោះទេ។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងសុខភាពផ្លូវភេទ ឬ មធ្យោបាយពន្យារកំណើតអ្នកអាចទាក់ទងម៉ារីស្តូបតាមរយៈ៖

✓ ផ្ញើសារតាមរយៈហ្វេសប៊ុក
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

In the realm of sexuality, sex and pleasure, the conversation is usually dominated by the heteronormative view of what exactly sex and pleasure is. Most often than not, when the conversation diverges to LGBTQ+, non-abled bodied persons, and other marginalized groups, the focus on sex is not on sex or pleasure itself but it becomes hinged on the “fascination” of having to have sex as LGBTQ+ or non-able bodied. What we are trying to convey in this blog today is that the idea of sex and pleasure is universal and it is not a language that is esoteric to heterosexuals or able-bodied persons.

Disability and sexuality

With more than 15% of the world’s population affected by disability[1], the conversation surrounding sex, safe sex, and sexual reproductive health and rights should always positively include the experiences of a non-abled bodied person. The conversation should not condescend, infantilize or make non-able-bodied persons to those who are unable to enjoy the pleasures of sex or understand it.

Especially for women, disability could mean being denied an active sex-life, partnership, and motherhood. However, the conversation around SRHR keeps being focused on heterosexual and able-bodied men and women with little to no mention of sexual agency, sexual pleasures, and a non-heteronormative view of sex.

Consent

The first step to any sexual act should be consent. An affirmative yes without any coercion, substance abuse, or force before a sexual act commence is what you normally refer to as consent.

If you have to guilt trip someone into a sexual act, that is not consent either. Remember, a “no” is a “no”.

Communication

You and your partner(s) should talk to each other about STIs/HIV testing and other communicable diseases that can be passed during sex beforehand. Talk about what kind of protection you and your partner(s) are comfortable using. If you were born with a uterus and ovaries and your partner is a sperm producer, you will still be able to get pregnant if you have intercourse without birth control or protection.

Protection

As with all sexual contacts, sex comes with the risks of unwanted pregnancy and STIs. Contraception is a way to prevent unwanted pregnancy.

There are many ways that you and your partner(s) can protect yourself from STIs. Here are a few:

  • External condoms (commonly refer to as “male condoms”) are used for penetrative sex. They are commonly placed on an erect penis prior to penetration. It should be noted that you should change your external condom when switching holes. For example: Use a new condom when switching from anal to oral intercourse.
  • Internal condoms (also known as “female condoms”). They are inserted into the vagina of those with a cervix. They are also a form of protection for penetrative sexual intercourse. For anal use, remove the ring on the condom and use the rest of the condom on the penetrating partner. Use a lot of lube on the outside of the condom and the anus.
  • Dental Dams: Dental dams are thin sheets of latex that is placed over the vaginal opening and clitoris or anus before oral sex. STIs can also be transmitted through oral sex, so use protection.[2]

Here are a couple of places to check out if you wish​ learn more about diverse sexuality:

Some of the more unconventional protective methods are a little hard to find, you can buy them online:

Marie Stopes recognizes that sex and pleasure is universal and they are for everyone. That also means everyone’s sexual reproductive health should not be neglected. The same is true for every single person who are capable of having sexual intercourse: consent, protection, and pleasure. Marie Stopes provide confidential consultation and welcome everyone regardless of their sexuality and disability with open arms.

If you have any questions about sexual health or birth control consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


[1] Disability and sexuality: claiming sexual and reproductive rights – Renu Addlakha, Janet Price & Shirin Heidari (2017)

[2] https://lgbtq.unc.edu/sites/lgbtq.unc.edu/files/documents/healthybodiessafersexnatl.pdf

អបអរសាទរទិវាជនមានពិការភាពអន្តរជាតិ

សមូហភាព សំដៅដល់ការរួមបញ្ចូលមនុស្សគ្រប់គ្នា ហើយការរួមបញ្ចូលនេះ​ក៏មាន​ជន​ដែលមានពិការភាព ទាំងអស់ផងដែរ។ អស់រយៈពេលជាយូរមក​ហើយដែលជនដែល​មានពិ​ការភាព មិនត្រូវបានគេឲ្យតម្លៃស្មើនឹងអ្នកដែលមិនពិការ ដូច្នេះហើយការមិនផ្តល់​ឱកាសស្មើភាពគ្នានេះបានក្លាយជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការកសាងសមត្ថភាព និង​បញ្ចេញទេពកោសល្យរបស់ខ្លួនបានពេញលេញ។

ដោយមើលឃើញពីបញ្ហានេះហើយ ទើបក្នុងឆ្នាំ១៩៩២ មហាសន្និបាតអង្គការ​សហប្រជាជាតិបានប្រកាសយកថ្ងៃទី៣ ខែធ្នូ រៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ ទិវាជន​ដែល​មានពិការភាពអន្តរជាតិ។ ទិវានេះត្រូវបានធ្វើឡើងក្នុងការបំណងលើកកម្ពស់សិទ្ធិ និង​សុខុមាលភាពរបស់ជនដែលមានពិការភាព នៅគ្រប់ផ្នែកទាំងអស់ក្នុងសង្គម និងការ​អភិវឌ្ឍ​គ្រប់បែបផែន ក៏ដូចជាដើម្បីបង្កើនការយល់ដឹងអំពីស្ថានភាព​របស់ជន​ដែល​មាន​ពិការភាពក្នុងគ្រប់វិស័យរួមទាំង វិស័យនយោបាយ សង្គម សេដ្ឋកិច្ច និងសកម្មភាព​វប្បធម៌​នានាផងដែរ។

សុខភាពបន្តពូជក៏ជាសិទ្ធិមួយផងដែរ។ នៅទូទាំងពិភពលោក ជនដែលមានពិការភាព មានចំនួន១០ភាគរយនៃចំនួនប្រជាសាស្រ្តសរុប ប៉ុន្តែពួកគាត់នៅតែស្ថិតក្នុង​ចំណោម​ក្រុមដែលមិនត្រូវបានគេយកចិត្តទុកដាក់ផ្នែកសុខភាពបន្តពូជ ផ្លូវភេទបានដិតដល់​នៅ​ឡើយ។ មូលហេតុនានារួមមានទាំងកង្វះការយល់ដឹង និងការយោគយល់អធ្យាស្រ័យ ការរើសអើង ភាពលំអៀង កង្វះខាតសេវាថែទាំកាយសម្បទា និងសុខភាពផ្លូវចិត្ត ហើយ​រួម​មានទាំងការមិនរួមបញ្ចូលជនដែលមានពិការភាព នៅពេល​មានការ​ធ្វើការ​សម្រេច​ចិត្តផ្សេងៗ ដែលទាំងនេះគឺសុទ្ធតែជាឧបសគ្​គក្នុងការបង្អាក់ដំណើរការរបស់​ពួកគាត់ក្នុងការទទួលបានសេវាថែទាំសុខភាពបន្តពូជ ផ្លូវភេទបានគ្រប់គ្រាន់​តាម​តម្រូវ​ការពួកគាត់។

ដោយសារតែមូលហេតុទាំងនេះហើយ ទើបវាជារឿងសំខាន់បំផុតដែលអង្គការ និង​ស្ថាប័ន​នានាត្រូវមានភាពសកម្ម និងឆ្លើយតបបានល្អគ្រប់គ្រាន់ទៅនឹងតម្រូវការ​របស់​ជន​ដែលមានពិការភាព នៅពេលមានការប្រមូលសមាជិកសម្រាប់ធ្វើការ​សម្រេច​ចិត្ត​លើ​រឿងអ្វីមួយ ក៏ដូចជាការចូលរួមក្នុងការពង្រាងបង្កើតគោលការណ៍ និងគម្រោង​ការងារ​នានា ពីព្រោះមនុស្សគ្រប់គ្នាគប្បីយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ជន​ដែល​មាន​​ពិការភាពផងដែរ។ ការផ្តល់ឱកាសក្នុងការចូលរួមនេះមានតម្លៃ​លើសពីការ​ដែល​គ្រាន់តែសាងសង់ជំរាលសម្រាប់សម្រួលការធ្វើដំណើររបស់ពួកគាត់ទៅទៀត គឺវា​សំដៅ​ដល់ការពង្រីកវិសាលភាពសេវាសុខភាពដើម្បី​ផ្តល់ការថែទាំដល់ជនដែល​មាន​ពិការភាពគ្រប់ៗគ្នា។ ជនដែលមានពិការភាព ក៏ជាសម្លេងដ៏សំខាន់ចាំបាច់ក្នុងការងារ និងគម្រោងទាំងអស់ដូចគ្នាដែរ។

អ្វីដែលអង្គការម៉ារីស្តូបកម្ពុជាតែងតែបានធ្វើឡើងកន្លងមកក៏មិនខុសពីអ្វីដែលបានរៀបរាប់​ខាងលើផងដែរ។ យើងទាំងអស់គ្នាចូលរួមអបអរដល់ដំណើរ​ជីវិតរបស់​មនុស្ស​គ្រប់ៗ​គ្នា និងជួយបង្កើនសក្តានុពលភាពក្នុងការជ្រើសរើសជីវិត​តាមការ​សម្រេច​ចិត្ត​ផ្ទាល់របស់ពួកគាត់ ហើយនេះក៏សំដៅដល់ជនដែលមានពិការភាព នានាផងដែរ។ អ្នក​ផ្តល់ប្រឹក្សា និងសេវាសុខភាពរបស់អង្គការយើងបាន​ឆ្លងការបណ្តុះបណ្តាលយ៉ាង​ពិសេស​ដោយបូករួមទាំងការយកចិត្តទុកដាក់សម្រាប់មនុស្សគ្រប់គ្នា ការចេះប្រឹក្សា​ស្វែង​យល់ពីបញ្ហា និងការយោគយល់អធ្យាស្រ័យចំពោះភ្ញៀវ​ជាជនដែល​មាន​ពិការភាព  រួមទាំងការធានារក្សាព័ត៌មានជាសម្ងាត់ ការសម្រេចចិត្តទាំងឡាយ និង​កិត្តិយស​របស់ភ្ញៀវប្រកបដោយការស្មារតីគោរពផងដែរ។

គ្លីនិករបស់យើងបានផ្តល់ជូននូវសេវាសុខភាពបន្តពូជ ផ្លូវភេទដល់ភ្ញៀវដែល​ជាជន​ដែល​មានពិការភាព ជាច្រើននាក់រួចមកហើយដែលរួមមានទាំងស្រ្តី​មួយរូប​ដែល​មាន​កម្សោយគំហើញ ដោយក្រុមការងាររបស់យើងបានប្រឹក្សាជាមួយគាត់យ៉ាង​ល្អិតល្អន់​ក្នុង​ការជ្រើសរើសវិធីសាស្រ្តពន្យារកំណើតប្រកបដោយ​ភាពត្រឹមត្រូវសម្រាប់​ស្ថានភាព​របស់គាត់។ ការផ្តល់ការបណ្តុះបណ្តាលចំពោះ Marie Stopes Ladies នៅ​អង្គការ​ម៉ារីស្តូប​របស់យើងក៏រួមមានទាំងរបៀបនៃការផ្តល់សេវាសុខភាព​ដែលមាន​គុណភាព​ខ្ពស់ដល់ជនដែលមានពិការភាព  ក៏ព្រោះតែរាល់ភ្ញៀវទាំងអស់​ដែលមកទទួលសេវា​ថែទាំ​របស់អង្គការយើង មិនថានៅមណ្ឌលមួយណា ឬជួបជាមួយ Marie Stopes Ladies របស់យើងនោះទេ គឺសុទ្ធតែត្រូវបានផ្តល់តម្លៃស្មើៗគ្នា​ចំពោះការទទួល​សេវា​សុខភាព ក្នុងបំណងធានាថាពួកគាត់គ្រប់ៗគ្នាសុទ្ធតែអាច​ធ្វើការសម្រេច​ចិត្តទៅលើ​រាងកាយ និងអនាគតរបស់ពួកគាត់បានដោយខ្លួនឯងផ្ទាល់។

ជនដែលមានពិការភាព ក៏មិនខុសពីអ្នកដទៃដែរ ព្រោះពួកគាត់ក៏ចង់​បានអ្វីៗ​ដូចអ្នក​ដទៃ​ចង់បាន ហើយនោះក៏រួមមានទាំងភាពស្និទស្នាល និងការរួមភេទផងដែរ។ ដោយ​សារតែបែបនេះហើយទើបពួកគាត់ត្រូវការសេវាថែទាំសុខភាពបន្តពូជ ផ្លូវភេទប្រកប​ដោយ​គុណភាព​ ការគោរព និងវិជ្ជាជីវៈខ្ពស់ពីអ្នកផ្តល់សេវាសុខភាពទាំងអស់។

ដោយប្រកាន់ខ្ជាប់នូវគោលគំនិតនេះហើយ ទិវាជនដែលមានពិការភាពអន្តរជាតិ​គឺ​ជា​ថ្ងៃមួយដែលក្រើនរំលឹកដល់ការបង្កើតសក្តានុពលភាព និងសិទ្ធិ ហើយត្រូវបាន​ប្រារព្ធ​សាទរ​ដើម្បីជាការរំលឹកថាពួកគាត់ក៏អាចកសាងសមត្ថភាព និងសិទ្ធិក្នុងការ​សម្រេច​ចិត្ត​លើ​រាងកាយ និងជីវិតរបស់ពួកគាត់ដូចមនុស្សគ្រប់ៗផងដែរ។


Inclusivity is defined as the practice of including everyone, especially people who have marginalized or excluded, and that includes persons with disabilities. For so long, persons with disabilities were deemed to be lesser than people without; thus, not being given the same opportunities that hinder them from achieving their full potential.

Recognizing this problem, in 1992, the United Nationals General Assembly proclaimed December 3rd as the International Day of Persons with Disabilities. The day is to promote the rights and well-being of persons with disabilities in all spheres of society and development, as well as to increase awareness of the situation of persons with disabilities in every aspect of political, social, economic and cultural life. [1]

Sexual reproductive right is no different. Persons with disability make up 10 percent of the world’s population, and yet, they are amongst the most marginalized when it comes to sexual reproductive care. Reasons ranging from lack of awareness and understanding, prejudice and stigma, physical and attitudinal barriers to health services to exclusion of persons with disabilities from decision-making can prevent them from accessing the best quality sexual health care that they deserve.

Due to this, it’s crucial that organizations and institutions are sensitive to the needs of persons with disabilities when making decisions or designing policies and projects because disability is everyone’s business. Providing access means more than simply installing ramps; it’s about mainstreaming health services to accommodate persons with abilities. Persons with disabilities are a crucial constituency in all programmes.

The work that Marie Stopes International Cambodia does is no different. We celebrate people from all walks of life and empower them to make their own choices for their body, including people with disabilities. Our providers are rigorously train to be sensitive, empathetic and understanding of clients who are persons with disabilities, while also ensuring that their privacy, self-determination, and dignity are fiercely respected.

Our centres have welcomed a number of clients with disabilities, including a woman with visual impairment with whom we have consulted her in the process of getting the right contraception. The training for our Marie Stopes Ladies also includes how to provide the best quality services to persons with disabilities because everyone that seeks our services, whether at our centres or with Marie Stopes Ladies, deserves the utmost quality care to ensure that they can make decisions on their body and future.   

Persons with disabilities want the same things in life that everyone wants, and that includes physical intimacy and sex. Because of this, they need sexual reproductive healthcare that is of quality and respect from healthcare providers.

With this in mind, the International Day of Persons with Disabilities serves as a reminder that persons with disabilities are to be empowered and celebrated so that they, too, can reach their full potential and make decisions on their own future—their own body.

For more information or services, please email hotline@mariestopes.org.kh or call us at 012999002 / 098999102, and visit our Facebook page: Marie Stopes International Cambodia.


[1] https://www.un.org/en/observances/day-of-persons-with-disabilities

របៀបសរសេរ Abstract សម្រាប់កម្មវិធី Asia Pacific Conference on Reproductive, Sexual Health & Rights លើកទី១០ – How to Write Abstract for the APCRSHR10

នេះគឺជាការបង្ហាញពីរបៀបសរសេរ Abstract សម្រាប់កម្មវិធី The 10th Asia Pacific Conference on Reproductive, Sexual Health & Rights។ អង្គការ Marie Stopes International Cambodia រីករាយណាស់ដែលបានចូលរួមឧបត្ថម្ភដល់កម្មវិធីនេះ។

ចូលទៅ Link ដើម្បីមើលវីដេអូ។

This video will show you how to write abstract for the 10th Asia Pacific Conference on Reproductive, Sexual Health & Rights. Marie Stopes International Cambodia is a proud sponsor of this event and we are more than happy.

Click here to see the video.

10th Asia Pacific Conference on Reproductive and Sexual Health and Rights (APCRSHR10)

On May 26 to 29, 2020, the Asia Pacific Conference on Reproductive and Sexual Health and Rights will be organized for the 10th time in Siem Reap, garnering live discussions led by RHAC, National Steering Committee, International Steering Committee and Youth Steering Committee. Aimed to empower sexual reproductive rights in Cambodia, the conference is opened to the public so that everyone can be a part of the dialogue. Early registration will be given a special rate. Sign up now!

One-Stop-Shop for Abortion Resources

Almost half of all abortions are unsafe, resulting in 22,000 deaths annually, and yet, access to safe abortion information and programs is difficult. Understanding the need for a wealth of knowledge on safe abortion quality care, Marie Stopes International has partnered up to create SafeAccess, a one-stop-shop for guidance and resources on safe abortion and post-abortion care.

Not only does SafeAccess offer valuable resources for the public, but practitioners and policy makers may find the information contained in the website useful for their goal to create a world where every woman has the right to make a decision on their sexual rights, including when to start a family.     

For more information, visit www.safeaccesshub.org or email Olivia Jardine at info@safeaccesshub.org