អបអរសាទរទិវាជនមានពិការភាពអន្តរជាតិ

សមូហភាព សំដៅដល់ការរួមបញ្ចូលមនុស្សគ្រប់គ្នា ហើយការរួមបញ្ចូលនេះ​ក៏មាន​ជន​ដែលមានពិការភាព ទាំងអស់ផងដែរ។ អស់រយៈពេលជាយូរមក​ហើយដែលជនដែល​មានពិ​ការភាព មិនត្រូវបានគេឲ្យតម្លៃស្មើនឹងអ្នកដែលមិនពិការ ដូច្នេះហើយការមិនផ្តល់​ឱកាសស្មើភាពគ្នានេះបានក្លាយជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការកសាងសមត្ថភាព និង​បញ្ចេញទេពកោសល្យរបស់ខ្លួនបានពេញលេញ។

ដោយមើលឃើញពីបញ្ហានេះហើយ ទើបក្នុងឆ្នាំ១៩៩២ មហាសន្និបាតអង្គការ​សហប្រជាជាតិបានប្រកាសយកថ្ងៃទី៣ ខែធ្នូ រៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ ទិវាជន​ដែល​មានពិការភាពអន្តរជាតិ។ ទិវានេះត្រូវបានធ្វើឡើងក្នុងការបំណងលើកកម្ពស់សិទ្ធិ និង​សុខុមាលភាពរបស់ជនដែលមានពិការភាព នៅគ្រប់ផ្នែកទាំងអស់ក្នុងសង្គម និងការ​អភិវឌ្ឍ​គ្រប់បែបផែន ក៏ដូចជាដើម្បីបង្កើនការយល់ដឹងអំពីស្ថានភាព​របស់ជន​ដែល​មាន​ពិការភាពក្នុងគ្រប់វិស័យរួមទាំង វិស័យនយោបាយ សង្គម សេដ្ឋកិច្ច និងសកម្មភាព​វប្បធម៌​នានាផងដែរ។

សុខភាពបន្តពូជក៏ជាសិទ្ធិមួយផងដែរ។ នៅទូទាំងពិភពលោក ជនដែលមានពិការភាព មានចំនួន១០ភាគរយនៃចំនួនប្រជាសាស្រ្តសរុប ប៉ុន្តែពួកគាត់នៅតែស្ថិតក្នុង​ចំណោម​ក្រុមដែលមិនត្រូវបានគេយកចិត្តទុកដាក់ផ្នែកសុខភាពបន្តពូជ ផ្លូវភេទបានដិតដល់​នៅ​ឡើយ។ មូលហេតុនានារួមមានទាំងកង្វះការយល់ដឹង និងការយោគយល់អធ្យាស្រ័យ ការរើសអើង ភាពលំអៀង កង្វះខាតសេវាថែទាំកាយសម្បទា និងសុខភាពផ្លូវចិត្ត ហើយ​រួម​មានទាំងការមិនរួមបញ្ចូលជនដែលមានពិការភាព នៅពេល​មានការ​ធ្វើការ​សម្រេច​ចិត្តផ្សេងៗ ដែលទាំងនេះគឺសុទ្ធតែជាឧបសគ្​គក្នុងការបង្អាក់ដំណើរការរបស់​ពួកគាត់ក្នុងការទទួលបានសេវាថែទាំសុខភាពបន្តពូជ ផ្លូវភេទបានគ្រប់គ្រាន់​តាម​តម្រូវ​ការពួកគាត់។

ដោយសារតែមូលហេតុទាំងនេះហើយ ទើបវាជារឿងសំខាន់បំផុតដែលអង្គការ និង​ស្ថាប័ន​នានាត្រូវមានភាពសកម្ម និងឆ្លើយតបបានល្អគ្រប់គ្រាន់ទៅនឹងតម្រូវការ​របស់​ជន​ដែលមានពិការភាព នៅពេលមានការប្រមូលសមាជិកសម្រាប់ធ្វើការ​សម្រេច​ចិត្ត​លើ​រឿងអ្វីមួយ ក៏ដូចជាការចូលរួមក្នុងការពង្រាងបង្កើតគោលការណ៍ និងគម្រោង​ការងារ​នានា ពីព្រោះមនុស្សគ្រប់គ្នាគប្បីយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ជន​ដែល​មាន​​ពិការភាពផងដែរ។ ការផ្តល់ឱកាសក្នុងការចូលរួមនេះមានតម្លៃ​លើសពីការ​ដែល​គ្រាន់តែសាងសង់ជំរាលសម្រាប់សម្រួលការធ្វើដំណើររបស់ពួកគាត់ទៅទៀត គឺវា​សំដៅ​ដល់ការពង្រីកវិសាលភាពសេវាសុខភាពដើម្បី​ផ្តល់ការថែទាំដល់ជនដែល​មាន​ពិការភាពគ្រប់ៗគ្នា។ ជនដែលមានពិការភាព ក៏ជាសម្លេងដ៏សំខាន់ចាំបាច់ក្នុងការងារ និងគម្រោងទាំងអស់ដូចគ្នាដែរ។

អ្វីដែលអង្គការម៉ារីស្តូបកម្ពុជាតែងតែបានធ្វើឡើងកន្លងមកក៏មិនខុសពីអ្វីដែលបានរៀបរាប់​ខាងលើផងដែរ។ យើងទាំងអស់គ្នាចូលរួមអបអរដល់ដំណើរ​ជីវិតរបស់​មនុស្ស​គ្រប់ៗ​គ្នា និងជួយបង្កើនសក្តានុពលភាពក្នុងការជ្រើសរើសជីវិត​តាមការ​សម្រេច​ចិត្ត​ផ្ទាល់របស់ពួកគាត់ ហើយនេះក៏សំដៅដល់ជនដែលមានពិការភាព នានាផងដែរ។ អ្នក​ផ្តល់ប្រឹក្សា និងសេវាសុខភាពរបស់អង្គការយើងបាន​ឆ្លងការបណ្តុះបណ្តាលយ៉ាង​ពិសេស​ដោយបូករួមទាំងការយកចិត្តទុកដាក់សម្រាប់មនុស្សគ្រប់គ្នា ការចេះប្រឹក្សា​ស្វែង​យល់ពីបញ្ហា និងការយោគយល់អធ្យាស្រ័យចំពោះភ្ញៀវ​ជាជនដែល​មាន​ពិការភាព  រួមទាំងការធានារក្សាព័ត៌មានជាសម្ងាត់ ការសម្រេចចិត្តទាំងឡាយ និង​កិត្តិយស​របស់ភ្ញៀវប្រកបដោយការស្មារតីគោរពផងដែរ។

គ្លីនិករបស់យើងបានផ្តល់ជូននូវសេវាសុខភាពបន្តពូជ ផ្លូវភេទដល់ភ្ញៀវដែល​ជាជន​ដែល​មានពិការភាព ជាច្រើននាក់រួចមកហើយដែលរួមមានទាំងស្រ្តី​មួយរូប​ដែល​មាន​កម្សោយគំហើញ ដោយក្រុមការងាររបស់យើងបានប្រឹក្សាជាមួយគាត់យ៉ាង​ល្អិតល្អន់​ក្នុង​ការជ្រើសរើសវិធីសាស្រ្តពន្យារកំណើតប្រកបដោយ​ភាពត្រឹមត្រូវសម្រាប់​ស្ថានភាព​របស់គាត់។ ការផ្តល់ការបណ្តុះបណ្តាលចំពោះ Marie Stopes Ladies នៅ​អង្គការ​ម៉ារីស្តូប​របស់យើងក៏រួមមានទាំងរបៀបនៃការផ្តល់សេវាសុខភាព​ដែលមាន​គុណភាព​ខ្ពស់ដល់ជនដែលមានពិការភាព  ក៏ព្រោះតែរាល់ភ្ញៀវទាំងអស់​ដែលមកទទួលសេវា​ថែទាំ​របស់អង្គការយើង មិនថានៅមណ្ឌលមួយណា ឬជួបជាមួយ Marie Stopes Ladies របស់យើងនោះទេ គឺសុទ្ធតែត្រូវបានផ្តល់តម្លៃស្មើៗគ្នា​ចំពោះការទទួល​សេវា​សុខភាព ក្នុងបំណងធានាថាពួកគាត់គ្រប់ៗគ្នាសុទ្ធតែអាច​ធ្វើការសម្រេច​ចិត្តទៅលើ​រាងកាយ និងអនាគតរបស់ពួកគាត់បានដោយខ្លួនឯងផ្ទាល់។

ជនដែលមានពិការភាព ក៏មិនខុសពីអ្នកដទៃដែរ ព្រោះពួកគាត់ក៏ចង់​បានអ្វីៗ​ដូចអ្នក​ដទៃ​ចង់បាន ហើយនោះក៏រួមមានទាំងភាពស្និទស្នាល និងការរួមភេទផងដែរ។ ដោយ​សារតែបែបនេះហើយទើបពួកគាត់ត្រូវការសេវាថែទាំសុខភាពបន្តពូជ ផ្លូវភេទប្រកប​ដោយ​គុណភាព​ ការគោរព និងវិជ្ជាជីវៈខ្ពស់ពីអ្នកផ្តល់សេវាសុខភាពទាំងអស់។

ដោយប្រកាន់ខ្ជាប់នូវគោលគំនិតនេះហើយ ទិវាជនដែលមានពិការភាពអន្តរជាតិ​គឺ​ជា​ថ្ងៃមួយដែលក្រើនរំលឹកដល់ការបង្កើតសក្តានុពលភាព និងសិទ្ធិ ហើយត្រូវបាន​ប្រារព្ធ​សាទរ​ដើម្បីជាការរំលឹកថាពួកគាត់ក៏អាចកសាងសមត្ថភាព និងសិទ្ធិក្នុងការ​សម្រេច​ចិត្ត​លើ​រាងកាយ និងជីវិតរបស់ពួកគាត់ដូចមនុស្សគ្រប់ៗផងដែរ។


Inclusivity is defined as the practice of including everyone, especially people who have marginalized or excluded, and that includes persons with disabilities. For so long, persons with disabilities were deemed to be lesser than people without; thus, not being given the same opportunities that hinder them from achieving their full potential.

Recognizing this problem, in 1992, the United Nationals General Assembly proclaimed December 3rd as the International Day of Persons with Disabilities. The day is to promote the rights and well-being of persons with disabilities in all spheres of society and development, as well as to increase awareness of the situation of persons with disabilities in every aspect of political, social, economic and cultural life. [1]

Sexual reproductive right is no different. Persons with disability make up 10 percent of the world’s population, and yet, they are amongst the most marginalized when it comes to sexual reproductive care. Reasons ranging from lack of awareness and understanding, prejudice and stigma, physical and attitudinal barriers to health services to exclusion of persons with disabilities from decision-making can prevent them from accessing the best quality sexual health care that they deserve.

Due to this, it’s crucial that organizations and institutions are sensitive to the needs of persons with disabilities when making decisions or designing policies and projects because disability is everyone’s business. Providing access means more than simply installing ramps; it’s about mainstreaming health services to accommodate persons with abilities. Persons with disabilities are a crucial constituency in all programmes.

The work that Marie Stopes International Cambodia does is no different. We celebrate people from all walks of life and empower them to make their own choices for their body, including people with disabilities. Our providers are rigorously train to be sensitive, empathetic and understanding of clients who are persons with disabilities, while also ensuring that their privacy, self-determination, and dignity are fiercely respected.

Our centres have welcomed a number of clients with disabilities, including a woman with visual impairment with whom we have consulted her in the process of getting the right contraception. The training for our Marie Stopes Ladies also includes how to provide the best quality services to persons with disabilities because everyone that seeks our services, whether at our centres or with Marie Stopes Ladies, deserves the utmost quality care to ensure that they can make decisions on their body and future.   

Persons with disabilities want the same things in life that everyone wants, and that includes physical intimacy and sex. Because of this, they need sexual reproductive healthcare that is of quality and respect from healthcare providers.

With this in mind, the International Day of Persons with Disabilities serves as a reminder that persons with disabilities are to be empowered and celebrated so that they, too, can reach their full potential and make decisions on their own future—their own body.

For more information or services, please email hotline@mariestopes.org.kh or call us at 012999002 / 098999102, and visit our Facebook page: Marie Stopes International Cambodia.


[1] https://www.un.org/en/observances/day-of-persons-with-disabilities

របៀបសរសេរ Abstract សម្រាប់កម្មវិធី Asia Pacific Conference on Reproductive, Sexual Health & Rights លើកទី១០ – How to Write Abstract for the APCRSHR10

នេះគឺជាការបង្ហាញពីរបៀបសរសេរ Abstract សម្រាប់កម្មវិធី The 10th Asia Pacific Conference on Reproductive, Sexual Health & Rights។ អង្គការ Marie Stopes International Cambodia រីករាយណាស់ដែលបានចូលរួមឧបត្ថម្ភដល់កម្មវិធីនេះ។

ចូលទៅ Link ដើម្បីមើលវីដេអូ។

This video will show you how to write abstract for the 10th Asia Pacific Conference on Reproductive, Sexual Health & Rights. Marie Stopes International Cambodia is a proud sponsor of this event and we are more than happy.

Click here to see the video.

10th Asia Pacific Conference on Reproductive and Sexual Health and Rights (APCRSHR10)

On May 26 to 29, 2020, the Asia Pacific Conference on Reproductive and Sexual Health and Rights will be organized for the 10th time in Siem Reap, garnering live discussions led by RHAC, National Steering Committee, International Steering Committee and Youth Steering Committee. Aimed to empower sexual reproductive rights in Cambodia, the conference is opened to the public so that everyone can be a part of the dialogue. Early registration will be given a special rate. Sign up now!

One-Stop-Shop for Abortion Resources

Almost half of all abortions are unsafe, resulting in 22,000 deaths annually, and yet, access to safe abortion information and programs is difficult. Understanding the need for a wealth of knowledge on safe abortion quality care, Marie Stopes International has partnered up to create SafeAccess, a one-stop-shop for guidance and resources on safe abortion and post-abortion care.

Not only does SafeAccess offer valuable resources for the public, but practitioners and policy makers may find the information contained in the website useful for their goal to create a world where every woman has the right to make a decision on their sexual rights, including when to start a family.     

For more information, visit www.safeaccesshub.org or email Olivia Jardine at info@safeaccesshub.org