ភាពទូលំទូលាយនៃសេចក្តីសុខ និង ការការពារនៃការរួមភេទ – The Universal Pleasures and Precautions of Intercourse

ការសន្ទនាជុំវិញការរួមភេទ និង​ការកំណត់និយមន័យនៃការរួមភេទ ជាធម្មតាត្រូវបានត្រួតត្រា​ដោយបរិបទ​ទ្វេភេទ (គំនិតដែលភេទមានតែពីរ៖ គឺភេទស្រី និង ភេទប្រុស)។ ភាគច្រើននៅពេលដែលការសន្ទនា​បង្វែរទៅ​ក្រុម LGBTQ+ ឬ ពិការជន ឬក្រុមដែលត្រូវបានសង្គមរើសអើង ការរួមភេទមិនមែនផ្តោតលើការរួមភេទ ឬ សេចក្តីសុខ ឬ ការការពារផ្សេងៗដែល​ទាក់ទងនឹងការរួមភេទនោះទេ តែបែរជាក្លាយជាភាពភ្ញាក់ផ្អើល​ឬបង្កើតសន្ទនាឲ្យមើលទៅហាក់បីដូចជាការរួមភេទរបស់ក្រុម LGBTQ + ឬ ពិការជនគឺជារឿងចម្លែក ឬខុសប្លែកទៅវិញ។ ធាតុពិតនោះគឺ អ្នកណាៗក៏អាចទទួលបានសេចក្តីសុខ និង ហានិភ័យពីការរួមភេទដែរ។​ អ្វីដែលយើងកំពុងព្យាយាមបង្ហាញនៅក្នុងប្លក់នេះថ្ងៃនេះគឺថាគំនិតនៃការរួមភេទនិងសេចក្តីសុខដែលបានមកពីការរួមភេទគឺមានលក្ខណៈជាសកលហើយវាមិនមែនជាភាសាដែលមានតែមនុស្សដែលស្រលាញ់ភេទផ្ទុយគ្នាអាចយល់បាននោះទេ។

ពិការភាព និង ផ្លូវភេទ

ដោយមានប្រជាជនច្រើនជាង ១៥% នៅលើពិភពលោកដែលរងនូវពិការភាព ការសន្ទនាជុំវិញការរួមភេទ ក៏ដូចជាការរួមភេទប្រកបដោយសុវត្ថិភាព ថែមទាំងសុខភាពបន្តពូជ និង​ សិទ្ធិផ្លូវភេទ គួរតែរួមបញ្ចូលនូវបទពិសោធន៍របស់ពិការជន។ ការសន្ទនាមិនគួរម៉ាក់ងាយ បន្ទាបបង្អាប់ ឬ បង្កើតជាគម្លាត ទៅលើពិការជននោះឡើយ។

ជាពិសេសសម្រាប់ស្ត្រី ពិការភាពអាចមានន័យថាពួកគេអាចនឹងត្រូវរារាំងពីការមានជីវិតផ្លូវភេទសកម្ម ភាពជាដៃគូ និងភាពជាម្តាយ។ ទោះយ៉ាងណាការសន្ទនាជុំវិញសុខភាពបន្តពូជ និង សិទ្ធិផ្លូវភេទជានិច្ចជាកាលរមែងផ្តោតសំខាន់ទៅលើអ្នកស្រលាញ់ភេទផ្ទុយគ្នា ដោយមិននិយាយពីស្វ័យភាពនៃរាងកាយ ការស្រើបស្រាលខាងផ្លូវភេទរបស់ពិការជន​ និង ជនស្រលាញ់ភេទដូចគ្នា ដែលរឿងទាំងអស់នេះក៏មានសារៈសំខាន់ចំពោះគាត់ផងដែរ។

ការព្រមព្រៀងដោយស្ម័គ្រចិត្ត

ជំហានដំបូងនៃសកម្មភាពរួមភេទណាទាំងអស់ចាំបាច់ត្រូវតែមានការយល់ព្រម។ បាទ / ចាសដែលមានលក្ខណៈវិជ្ជមានដោយគ្មានការបង្ខិតបង្ខំ ការរំលោភបំពាន ប្រើសារធាតុ ឬបង្ខំដោយកម្លាំងមុនពេលចាប់ផ្តើមសកម្មភាពផ្លូវភេទគឺជាអ្វីដែលអ្នកអាចចាត់ទុកថាជាការព្រមព្រៀងដោយស្ម័គ្រចិត្ត។

ប្រសិនបើអ្នកត្រូវធ្វើឲ្យដៃគូរអៀសខ្លួន ឬ បញ្ចុះបញ្ចូលដោយប្រការណាផ្សេងនោះ វាមិនមែនជាការព្រមព្រៀងដោយស្ម័គ្រចិត្តនោះទេ។ សូមចាំថា“ ទេ” គឺជា“ ទេ” ។

ការជជែកពិភាក្សា

អ្នកនិងដៃគូរបស់អ្នកគួរនិយាយគ្នាអំពីការធ្វើតេស្តិ៍មេរោគអេដស៍និងជំងឺឆ្លងផ្សេងៗទៀតដែលអាចឆ្លងក្នុងពេលរួមភេទ មុននឹងសម្រេចចិត្តក្នុងការរួមភេទ។ អ្នកគប្បីគួរនិយាយអំពីការការពារប្រភេទណាដែលអ្នកនិងដៃគូរបស់អ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ប្រសិនបើអ្នកកើតមកមានស្បូននិងដៃស្បូនហើយដៃគូរបស់អ្នកគឺជាអ្នកផលិតមេជីវិតឈ្មោល អ្នកនៅតែអាចមានផ្ទៃពោះបានប្រសិនបើអ្នករួមភេទដោយគ្មានការប្រើប្រាស់មធ្យោបាយពន្យារកំណើត និងការការពារ។

ការការពារ

ការរួមភេទរមែងតែអាចនាំមកនូវហានិភ័យមួយចំនួនដូចជាការមានផ្ទៃពោះដោយចៃដន្យ និង ការឆ្លងជម្ងឺកាមរោគ។​ មធ្យោបាយពន្យារកំណើតមានច្រើនណាស់ ហើយអ្នកអាចប្រើប្រាស់វាដើម្បីបង្ការការមានផ្ទៃពោះដោយចៃដន្យបាន។ ម៉ារីស្តូបបានសរសេរអត្ថបទមួយដែលបានរៀបរាប់ពីមធ្យោបាយពន្យារកំណើតរយៈពេលវែងដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព។ អ្នកអាចអានវាបានតាមតំណនេះ៖ (តំណទៅកាន់អត្ថបទ)។

មានវិធីជាច្រើនដែលអ្នកនិងដៃគូរបស់អ្នកអាចការពារខ្លួនអ្នកពីជំងឺកាមរោគ។ នេះជាវិធីសាស្រ្តមួយចំនួន៖

  • ស្រោមអនាម័យខាងក្រៅ (ជាទូទៅត្រូវបានគេហៅថា“ ស្រោមអនាម័យបុរស”) ត្រូវបានប្រើសម្រាប់ការរួមភេទដែលមានការដាក់ចូលលិង្គទៅក្នុងទ្វារមាស។ វាត្រូវបានប្រើប្រាស់ដោយការបំពាក់ទៅលើលិង្គដែលឡើងរឹងមុនពេលការរួមភេទ។ គួរកត់សម្គាល់ថាអ្នកគួរតែប្តូរស្រោមអនាម័យមួយទៀតនៅពេលដែលអ្នកប្តូររន្ធនៃការរួមភេទ។ ឧទាហរណ៍៖ ប្រើស្រោមអនាម័យថ្មីនៅពេលប្តូរពីរន្ធគូថទៅរួមភេទតាមមាត់។
  • ស្រោមអនាម័យខាងក្នុង (ត្រូវបានគេស្គាល់ផងដែរថាជា“ ស្រោមអនាម័យស្ត្រី”) ។ ពួកវាត្រូវបានដាក់ចូលទៅក្នុងទ្វារមាសរបស់អ្នកដែលមានមាត់ស្បូន។ ស្រោមអនាម័យប្រភេទនេះក៏ជាទំរង់នៃការការពារសម្រាប់ការរួមភេទដែលដាក់លិង្គចូលទ្វារមាសដែរ។ សម្រាប់ការប្រើប្រាស់តាមរន្ធគូថសូមដោះកងដែល នៅលើស្រោមហើយប្រើស្រោមអនាម័យដែលនៅសល់បំពាក់ទៅលើលិង្គ។ ត្រូវប្រើទឹករំអិលឲ្យច្រើននៅខាងក្រៅស្រោមអនាម័យនិងរន្ធគូថ។
  • ទំនប់ធ្មេញ៖ ទំនប់ធ្មេញគឺជាជ័រយឺតៗ ដែលដាក់លើទ្វារមាសនិងគ្លីតូរីសឬរន្ធគូថមុនពេលរួមភេទតាមមាត់។ ជំងឺកាមរោគក៏អាចចម្លងតាមរយៈការរួមភេទតាមមាត់ដែរដូច្នេះត្រូវប្រើការការពារ។

ខាងក្រោមនេះ គឺជាកន្លែងមួយចំនួនដែលអ្នកអាចទៅប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីភេទចម្រុះគ្នា៖

  • RoCk (Rainbow Community Kampuchea Organization)
  • A Place to Be Yourself
  • Love is Diversity

វិធីការពារដែលមិនធម្មតាមួយចំនួនទៀតអាចពិបាករកបន្តិចអ្នកអាចទិញតាមអនឡាញតាមរយៈ៖

ម៉ារីស្តូបទទួលស្គាល់ថាការរួមភេទនិងសេចក្តីសុខដែលទទួលបានពីការរួមភេទគឺជារឿងទូលំទូលាយ ហើយមិនរើសអើងនោះឡើយ។

វាក៏អាចមានន័យថាសុខភាពបន្តពូជផ្លូវភេទរបស់មនុស្សគ្រប់គ្នាមិនគួរមានការធ្វេសប្រហែសឡើយ។ មនុស្សគ្រប់រូបដែលអាចរួមភេទបានត្រូវចាំប្រយោគបីមាត់៖ ការព្រមព្រៀងដោយស្ម័គ្រចិត្ត ការការពារខ្លួន និង​សេចក្តីសុខ។ ម៉ារីស្តូបផ្តល់នូវការពិគ្រោះយោបល់ជាសម្ងាត់និងស្វាគមន៍អ្នករាល់គ្នាដោយមិនគិតពីភេទនិងពិការភាព នោះទេ។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងសុខភាពផ្លូវភេទ ឬ មធ្យោបាយពន្យារកំណើតអ្នកអាចទាក់ទងម៉ារីស្តូបតាមរយៈ៖

✓ ផ្ញើសារតាមរយៈហ្វេសប៊ុក
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

In the realm of sexuality, sex and pleasure, the conversation is usually dominated by the heteronormative view of what exactly sex and pleasure is. Most often than not, when the conversation diverges to LGBTQ+, non-abled bodied persons, and other marginalized groups, the focus on sex is not on sex or pleasure itself but it becomes hinged on the “fascination” of having to have sex as LGBTQ+ or non-able bodied. What we are trying to convey in this blog today is that the idea of sex and pleasure is universal and it is not a language that is esoteric to heterosexuals or able-bodied persons.

Disability and sexuality

With more than 15% of the world’s population affected by disability[1], the conversation surrounding sex, safe sex, and sexual reproductive health and rights should always positively include the experiences of a non-abled bodied person. The conversation should not condescend, infantilize or make non-able-bodied persons to those who are unable to enjoy the pleasures of sex or understand it.

Especially for women, disability could mean being denied an active sex-life, partnership, and motherhood. However, the conversation around SRHR keeps being focused on heterosexual and able-bodied men and women with little to no mention of sexual agency, sexual pleasures, and a non-heteronormative view of sex.

Consent

The first step to any sexual act should be consent. An affirmative yes without any coercion, substance abuse, or force before a sexual act commence is what you normally refer to as consent.

If you have to guilt trip someone into a sexual act, that is not consent either. Remember, a “no” is a “no”.

Communication

You and your partner(s) should talk to each other about STIs/HIV testing and other communicable diseases that can be passed during sex beforehand. Talk about what kind of protection you and your partner(s) are comfortable using. If you were born with a uterus and ovaries and your partner is a sperm producer, you will still be able to get pregnant if you have intercourse without birth control or protection.

Protection

As with all sexual contacts, sex comes with the risks of unwanted pregnancy and STIs. Contraception is a way to prevent unwanted pregnancy.

There are many ways that you and your partner(s) can protect yourself from STIs. Here are a few:

  • External condoms (commonly refer to as “male condoms”) are used for penetrative sex. They are commonly placed on an erect penis prior to penetration. It should be noted that you should change your external condom when switching holes. For example: Use a new condom when switching from anal to oral intercourse.
  • Internal condoms (also known as “female condoms”). They are inserted into the vagina of those with a cervix. They are also a form of protection for penetrative sexual intercourse. For anal use, remove the ring on the condom and use the rest of the condom on the penetrating partner. Use a lot of lube on the outside of the condom and the anus.
  • Dental Dams: Dental dams are thin sheets of latex that is placed over the vaginal opening and clitoris or anus before oral sex. STIs can also be transmitted through oral sex, so use protection.[2]

Here are a couple of places to check out if you wish​ learn more about diverse sexuality:

Some of the more unconventional protective methods are a little hard to find, you can buy them online:

Marie Stopes recognizes that sex and pleasure is universal and they are for everyone. That also means everyone’s sexual reproductive health should not be neglected. The same is true for every single person who are capable of having sexual intercourse: consent, protection, and pleasure. Marie Stopes provide confidential consultation and welcome everyone regardless of their sexuality and disability with open arms.

If you have any questions about sexual health or birth control consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


[1] Disability and sexuality: claiming sexual and reproductive rights – Renu Addlakha, Janet Price & Shirin Heidari (2017)

[2] https://lgbtq.unc.edu/sites/lgbtq.unc.edu/files/documents/healthybodiessafersexnatl.pdf