វិធីសាស្រ្តក្នុងការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត – How to Use Contraceptive Pills

នៅពេលដែលមនុស្សនិយាយអំពីវិធីសាស្រ្តពន្យារកំណើត វិធីសាស្រ្តដែលពេញនិយមជាង​គេក្នុង​ចំណោម​វិធីសាស្រ្តពន្យារកំណើតទំនើបនោះគឺ វិធីសាស្រ្តប្រើអរម៉ូន ដែលគេហៅថាថ្នាំគ្រាប់ពន្យារកំណើត។ នៅឆ្នាំ ២០១០ ក្រសួងសុខាភិបាលបានធ្វើការសិក្សាទូលំទូលាយទៅលើស្រ្តីដែលប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតទំនើបនៅប្រទេសកម្ពុជាបាន​រកឃើញថា ការលេបថ្នាំគ្រាប់ពន្យារកំណើតគឺជាវិធីសាស្រ្តពន្យារកំណើត​ដែលស្រ្តីកម្ពុជា​ប្រើច្រើន​ជាងគេ។ យ៉ាងណាមិញ ស្រ្តីមួយចំនួននៅតែមានសេចក្តីព្រួយបារម្ភ​អំពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ​នូវថ្នាំ​គ្រាប់ពន្យារកំណើត ហើយតើពួកគាត់គួរលេបនៅពេលណា ហើយលេបបែបម៉េចដើម្បីទទួលបានប្រសិទ្ធិភាពល្អ។ ហេតុនេះហើយ ពួកយើងនឹងរៀបរាប់ខ្លីៗនូវលំណែនាំនៃការលេបថ្នាំគ្រាប់ពន្យារកំណើតឲ្យបានខ្ជាប់ខ្ជួន និង ត្រឹមត្រូវតាមទិសដៅរបស់ថ្នាំ។

ថ្នាំគ្រាប់ពន្យារកំណើតលេបតាមពិតទៅគឺមាន ២ ប្រភេទ នោះគឺ៖ ថ្នាំគ្រាប់ពន្យារកំណើតដែលមានអរម៉ូន ២ រួមបញ្ចូលគ្នារវាងអរម៉ូន estrogen និង progesterone ហើយមួយប្រភេទទៀត​នោះគឺជា​ថ្នាំ​គ្រាប់ពន្យារកំណើត​ដែលមានតែអរម៉ូនមួយគត់នោះគឺ progesterone។

នៅក្នុងអត្ថបទនេះ យើងនឹងផ្តោតសំខាន់ទៅលើប្រភេទថ្នាំគ្រាប់ពន្យារកំណើតដែលពេញនិយមនោះគឺ ថ្នាំដែលមានអរម៉ូនទាំង ២។

វិធីសាស្រ្តក្នុងការលេបថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើតភាគច្រើនមានជាប្រអប់ដែលមាន ២៨ គ្រាប់ និង​ ប្រអប់ដែលមាន ២១ គ្រាប់។ នៅពេលដែលអ្នកទិញថ្នាំគ្រាប់ពន្យារកំណើត ភាគច្រើនគេតែងតែមានការណែនាំ​ប្រាប់នូវវិធីលេបថ្នាំ​ត្រឹមត្រូវ​ស្រាប់ហើយនៅសំបកកញ្ចប់។ យ៉ាងណាមិញ ថ្នាំគ្រាប់ពន្យារកំណើតជានិច្ចជាកាលតែងតែមានលំណែ​នាំ​ងាយយល់ដូចខាងក្រោម។

សម្រាប់ថ្នាំគ្រាប់ពន្យារកំណើតដែលមាន ២៨ គ្រាប់ អ្នកចាំបាច់ត្រូវតែលេបវា ២៨ ថ្ងៃជាប់គ្នា (១​ គ្រាប់ក្នុងមួយថ្ងៃ) ដោយមិនឲ្យរំលងនោះទេ។ នៅក្នុងនោះមានថ្នាំពន្យារកំណើតអរម៉ូន ២១​ គ្រាប់ ហើយថ្នាំរំលឹក ឬ ថ្នាំស្ករ ដែលមិនមានឥទ្ធិពលអ្វីនោះចំនួន ៧ គ្រាប់។ នៅពេលដែលលេបអស់ហើយ ត្រូវតែទិញមួយប្រអប់ទៀតលេបនៅថ្ងៃទី​ ២៩។ ដូចនេះកុំភ្លេចទិញមកទុកផងណា អ្នកទាំងអស់គ្នា! អ្វីដែលអ្នកគួរដឹងគឺអ្នកអាចមានការហូរឈាមតិចតួចនៅចំនួន ៧ ថ្ងៃដែលអ្នកលេបថ្នាំរំលឹកនោះ ប៉ុន្តែ​វាមិនមាន​អីគួរឲ្យភ័យនោះទេ។ អ្នកត្រូវបានការពារពីការមានផ្ទៃពោះដដែលក្នុងកំឡុងពេលដែលលេបថ្នាំរំលឹក ៧ ថ្ងៃនោះ។ ឧទាហរណ៍មួយនៃថ្នាំ ២៨ គ្រាប់គឺEva Marvelon ដែលអ្នកអាចទិញបាននៅគ្រាប់​ឱសថស្ថាននៅ​ប្រទេសកម្ពុជា។

រីឯសម្រាប់ថ្នាំពន្យារកំណើតដែលមាន ២១​ គ្រាប់វិញ គឹវាមានតែ ២១ គ្រាប់ ហើយវាមិនមានថ្នាំរំលឹកនោះទេ។ ហេតុនេះអ្នកត្រូវលេប ២១ ថ្ងៃជាប់គ្នា ហើយរំលងមិនលេប ៧ ថ្ងៃ។ រួចបន្តលេបនៅថ្ងៃទី ២៩ ។ ស្រ្តីភាគច្រើនមានការហូរឈាមតិចតួចនៅអំឡុងពេល ៧ ថ្ងៃដែលមិនមានការលេបថ្នាំនោះ ប៉ុន្តែបើអ្នករួមភេទកំឡុងពេលនោះ សូមកុំបារម្ភអី អ្នកនឹងត្រូវទទួលការការពារពីការមានផ្ទៃពោះដដែល។ ប៉ុន្តែត្រូវចាំឲ្យច្បាស់ថា បន្ទាប់ពីអត់លេបចំនួន ៧ ថ្ងៃនោះហើយ ត្រូវលេបភ្លាមៗនៅថ្ងៃទី ២៩ ដើម្បីបន្តឲ្យមានការការពារពីការមានផ្ទៃពោះ។ ប្រភេទថ្នាំនេះគឺគេនិយមប្រើប្រាស់ណាស់ ឧទាហរណ៍ដូចជាថ្នាំ យ៉ាសមីនជាដើម។

តើទិញនៅកន្លែងណាដែរ?

ឱសថស្ថានមួយចំនួនតែងតែលក់ថ្នាំពន្យារកំណើតរាងថ្លៃជាងអង្គការដូចជា ម៉ារីស្តូប។ អ្នកអាចរកបាននូវថ្នាំគ្រាប់ពន្យារកំណើត OK Diane Yasmin Floris 35 និង Desolon នៅគ្លីនិកម៉ារីស្តូបនៅក្នុងតម្លៃសមរម្យបាន។

ប្រសិនបើអ្នកមានសំនួរផ្សេងៗទាក់ទងទៅនឹងថ្នាំគ្រាប់ពន្យារកំណើត ឬ វិធីសាស្រ្តពន្យារកំណើតផ្សេងៗ អ្នកអាចប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖
✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

[English version]

When people talk about birth control methods, one of the most well-know amongst them is a hormonal contraception method known as oral contraceptive pills. A comprehensive study on women who use modern contraceptive by the Ministry of Health in 2010 found that, the pill was the most popular among all the modern contraceptive methods. However, some women are still unsure about how to correctly use the pill and when they should take them. We will guide you through some simple steps on how to take the pills correctly and prevent unwanted pregnancy.

There are two main types of oral contraceptive pills: combination pills which contains both estrogen and progesterone, and the other one is progestin-only pills which only contains progesterone.

In this blog post, we will be focusing on the more popular type of OCPs (oral contraceptive pills) in Cambodia, which is the combination pills.

How to take OCPs

Most combination pills come in a 28-day pack or a 21-day pack. When you buy oral contraceptives, they generally have instructions on the package on how you should take them, but they usually follow the following instructions.

For a 28-day pack, you usually have to take them for 28 days straight without a break. There are 21 active pills and 7 inactive or reminder pills. You must start another pack right away on day 29. Therefore, you have to buy them before you run out! Take care to know that you might bleed when you’re taking these reminder pills, but no worries, you’ll still be protected from unwanted pregnancy while you are taking reminder pills. Microgynon ED is a 28-day pack OCPs that is currently available for purchase in Cambodia.

For a 21-day pack, there are 21 pills in them. You have to take them for 21 days straight, then no pills are taken for the next 7 days in the 28-day menstrual cycle. Women usually bleed during those 7 days, but you won’t get pregnant during those bleeding days if you have sexual intercourse. Start another pack right away after having taken no pills for 7 days in order to stay protected against pregnancy.  These are the most common types of pills. Yasmin is a 21-day pack oral contraceptive pills.

Where to buy them

Pharmacies usually charge a slightly higher price for contraceptive pills than organizations like Marie Stopes. You can get birth control pills like OK, Diane, and Yasmin, Floris 35, and Desolon at Marie Stopes International Clinics at an affordable price.

If you have any questions about oral contraceptive pills or any other kind of contraceptive methods, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Sources:

Please follow and like us:

Leave a Reply