ការយល់ដឹងពីការប្រើឱសថរំលូត – Understanding Medical Abortion

នៅក្នុងប្លុកមួយទៀត ម៉ារីស្តូបបានសរសេររៀបរាប់អំពីជម្រើសដែលអ្នកអាចមានប្រសិន​បើអ្នកមានគភ៌​ដោយ​ចៃដន្យ។ ជម្រើសទាំងពីរនោះមានដូចជា ការប្រើឱសថរំលូត និង រំលូតដោយសុវត្ថិភាពដោយប្រើ​ឧបករណ៍បូមសម្អាត។

លើកនេះ​អត្ថបទយើងនឹងនិយាយកាន់តែស៊ីជម្រៅទៅលើការរំលូតដោយប្រើប្រាស់​ឱសថ។

ការនិយាយសង្ខេបខ្លីៗអំពីការប្រើឱសថរំលូត

និយាយឲ្យស្រួលយល់ទៅ ការរំលូតដោយប្រើប្រាស់ឱសថគឺជាការប្រើប្រាស់ថ្នាំគ្រាប់ដើម្បីទម្លាក់គភ៌។ ថ្នាំរំលូតនេះត្រូវបានលេប ឬ សុលទ្វារមាសក្នុងពីរដំណាក់កាល។

ប្រសិនបើអ្នកប្រើប្រាស់តេស្តពិនិត្យទឹកនោមដោយខ្លួនឯងនៅផ្ទះ អ្នកចាំបាច់ត្រូវទៅជួបជាមួយអ្នកផ្តល់សេវា​សុខភាពដើម្បីពិនិត្យឲ្យបានច្បាស់ថាអ្នកពិតជាមានផ្ទៃពោះពិតមែន​ ដោយសារតែពេលខ្លះអ្នកដែលមានកូនក្រៅ​ស្បូន ឬ ជម្ងឺកូនពង[i]​​ ក៏អាចធ្វើឲ្យតេស្តទឹកនោមវិជ្ជមានដែរ។

អ្នកត្រូវចាំថា ជំហានទៅមួយបង្អស់ដែលអ្នកត្រូវធ្វើគឺឲ្យឆ្មប ឬ វេជ្ជបណ្ឌិតបញ្ជាក់ច្បាស់ថាពិតជាមាន ផ្ទៃពោះពិត សិនទើបអាចបន្តទៅកាន់ដំណាក់កាលប្រើប្រាស់ថ្នាំដើម្បីធ្វើការរំលូតបាន។

របៀបប្រើប្រាស់ថ្នាំ

បើយោងតាមសេចក្តីណែនាំ របស់អង្គការម៉ារីស្តូបអន្តរជាតិ​ ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា​ការប្រើប្រាស់ឱសថដើម្បី​ធ្វើការរំលូតគឺសម្រាប់​អ្នកដែលមានគភ៌អាយុ ៩ សប្តាហ៍ឬ តិចជាង។

ការប្រើឱសថរំលូត ក្នុងនោះគឹមានឱសថ ២ ប្រភេទដែលអ្នកត្រូវប្រើប្រាស់តាមដំណាក់កាល។ ឱសថទាំងពីរប្រភេទនោះគឹ Mifepristone និង Misoprostol។

ជាធម្មតា គភ៌របស់អ្នកត្រូវការអរម៉ូនប្រូចេស្តេរ៉ូន (Progesterone) ដើម្បីធ្វើការលូតលាស់។ តួនាទីរបស់ថ្នាំ Mifepristone នេះគឺទៅបង្អាក់ការផលិតអរម៉ូន Progesterone។ ហេតុនេះហើយ វាជួយបញ្ឈប់ការលូតលាស់របស់គភ៌ ។ ដំណាក់កាលដំបូងបង្អស់គឺការលេបថ្នាំ Mifepristone នេះឯង។

បន្ទាប់ពី ២៤ ម៉ោង ទៅ​ ៤៨​​ ម៉ោង (មិនឲ្យហួស ៤៨ ម៉ោងដាច់ខាត) អ្នកត្រូវលេប ឬ សុលថ្នាំMisoprostol។

ថ្នាំ Misoprostol គឺជាថ្នាំដែលដើរតួរជា Prostaglandin ដែលមានមុខងារជួយកន្រ្តាក់ស្បូន​ដើម្បីជម្រុញឲ្យមានការធ្លាក់ចេញនូវគភ៌ និង កំណរគភ៌។ ក្នុងកំឡុងពេលប្រមាណជា ៤ ទៅ ៦ ម៉ោងបន្ទាប់ពីការលេបថ្នាំប្រភេទទីពីរនេះហើយ ភ្នាសស្បូនរបស់អ្នកនឹងចាប់ផ្តើមរួញស្វិត ដែលបង្កឲ្យមានការឈឺចាប់ ការធ្លាក់ឈាម និង ការរុញទម្លាក់គភ៌។

នៅគ្លីនិកម៉ារីស្តូបកម្ពុជាយើងជ្រើសរើស ថ្នាំ Mariprist ជាថ្នាំរំលូតចំបងរបស់​គ្លីនីកយើងសម្រាប់​ការរំលូត តាមថ្នាំគ្រាប់ ព្រោះវាជាថ្នាំដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក​សម្រាប់ការរំលូតកូននៅក្នុងអំឡុងពេលដែលគភ៌មិនទាន់មានអាយុច្រើន។

  • Mariprist មានថ្នាំ Mifepristone (200mg) ចំនួន ១​ គ្រាប់ និង ថ្នាំ Misoprostol (200mcg) ចំនួន ៤ គ្រាប់។
  • Mariprist មានប្រសិទ្ធិភាពប្រមាណ ៩៨% នៅពេលដែលវាត្រូវបានប្រើប្រាស់តាមលំណែនាំលើកញ្ចប់ថ្នាំបានត្រឹមត្រូវ។

ចំណាំសំខាន់ៗទាក់ទងនឹងការប្រើឱសថរំលូត

កម្រិតថ្នាំដែលត្រូវលេប រយៈពេល​និងពេលវេលានៃការលេបថ្នាំគឺអាស្រ័យលើស្ថានភាពនិងអាយុរបស់គភ៌។ នេះជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ ពិគ្រោះជាមួយមណ្ឌលសុខភាព ឬ អ្នកផ្តល់សេវា​សុខាភិបាល ជាមុនសិនមុននឹងលេបថ្នាំ។ អ្នកជំនាញទាំងនោះនឹងសម្រេចថាតើអ្នកអាចលេបថ្នាំនៅផ្ទះបានដោយខ្លួនឯង ឬ ត្រូវលេបនៅគ្លីនិកដែល​​ទាមទារ​ឲ្យមានការតាមដានលោកអ្នកឲ្យបាន​ល្អិតល្អន់។

បន្ទាប់ពីការរំលូតដោយការប្រើប្រាស់ឱសថ អ្នកត្រូវតែរៀបចំការណាត់ជួបម្តងទៀត ជាមួយអ្នកផ្តល់សេវា​សុខភាពរបស់អ្នកដើម្បីឲ្យពួកគេពិនិត្យឲ្យប្រាកដថារាល់សំណល់កំណរគភ៌ត្រូវបានបញ្ចេញអស់ពីក្នុងស្បូន។

ការរំលូតតាមការប្រើប្រាស់ឱសថរំលូត គឺជានីតិវិធីធម្មតានិងសាមញ្ញដែលត្រូវបានណែនាំឲ្យប្រើប្រាស់​ដោយ​អ្នកជំនាញចំពោះស្រ្តីដែលចង់រំលូតគភ៌ដែលមានអាយុតិចជាង ៩ សប្តាហ៍។ គ្លីនិកអន្តរជាតិម៉ារីស្តូបនឹងផ្តល់​នូវ​ជំហានចាំបាច់និងការប្រឹក្សាដើម្បីធានាថាអ្នកមានការរំលូតកូនដោយសុវត្ថិភាព និង សុខភាព។

អ្នកអាចមើលវីដេអូរបស់យើងស្តីពីការរំលូតកូនតាមការប្រើប្រាស់ឱសថរំលូត នៅលើ YouTube៖

ប្រភព៖

  1. MSI Guidelines for Safe Abortion and Post-abortion Care – Marie Stopes International (2018)
  2. https://www.mariestopes.org/what-we-do/our-services/safe-abortion-and-post-abortion-care/
  3. https://www.mariprist.com/mariprist-professionals/about-mariprist/what-is-mariprist/

សម្រាប់ព័ត៌មានទាក់ទងនឹងការរំលូតកូនដោយការប្រើប្រាស់ឱសថ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖
✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ
✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច
✓ 012 999 002 ឬ 098 999 102
✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus


[i] កូនក្រៅស្បូន គឺជាភាពមិនប្រក្រតីនៃការមានគភ៌ដែលកំណត់ដោយ កូនទៅកាច់សំបុកនៅកន្លែងដែលក្រៅពីភ្នាសក្នុងស្បូនរបស់ស្រ្តី។
ជម្ងឺកូនពង គឺជាភាពមិនប្រក្រតីនៃការមានគភ៌ដែលកំណត់ដោយ កោសិការកូនលូតលាស់មិនប្រក្រតី។

In the previous blog, Marie Stopes brought you information on what options you have when faced with a pregnancy that you are not ready for. Those options were medical abortion and manual vacuum aspiration. Today we will go more in-depth about what exactly medical abortion is, who is it for, and when is medical abortion recommended.

Medical abortion in a nutshell

To put it simply, medical abortion is the use of pills to induce abortion. Those pills are usually the combination of Mifepristone and Misoprostol, and they are taken in two steps.

Medical abortion should not be attempted if you haven’t confirmed pregnancy, as dangerous conditions such as Ectopic Pregnancy can test positive on a home pregnancy test kit as well.

You must understand that medical abortion comes from the recommendation of your health providers and it must not be attempted without proper guidance from health providers.

The process

According to the Marie Stopes International Guideline on Safe Abortion and Post-Abortion Care, medical abortion is recommended for pregnancies under 9 weeks gestation.

Medical abortion involves taking two types of pills to end your pregnancy under the recommendation of health professionals. These two pills are Mifepristone and Misoprostol.

Your pregnancy needs progesterone to grow and advance, and Mifepristone is the antagonist to progesterone production. Hence, its function is to halt pregnancy in its place. The first step of medical abortion is to take Mifepristone.

After 1 or 2 days of taking Mifepristone (you mustn’t exceed 48 hours), you must take the second pill which is called Misoprostol.

Misoprostol is a prostaglandin analogue which acts to stimulate uterus contraction and encourage the emptying of uterus contents. Within 4 to 6 hours of taking the second medicine, the lining of the womb breaks down, causing pain, bleeding and loss of the pregnancy.

At Marie Stopes International Clinics, we choose Mariprist (add MIFESO and Medabon as approved MA product in Cambodia) as our main termination treatment for medical abortion as it is a medication that is recommended by the World Health Organization for early medical abortion.

  • It includes one table (200 mg) of mifepristone and four tablets (200 mg each) of misoprostol.
  • Mariprist is up to 98% effective when used according to the dosing instructions provided.

Medical abortion precautions

The dose, duration, and timing of taking the pills depend on the condition and gestational age of your pregnancy. This is why it’s extremely important for us to stress that you must consult your local health center first before taking the pills. They will decide whether you can take the pills at home or at the clinic where they can monitor your condition and progress.

After the medical abortion, you must set up another appointment with your health provider to make sure all the products of conception are expelled properly.

(Add warning signs for when to seek immediate care. It’s on the Mariprist website)

Medical abortion is a common and simple procedure that is highly recommended during early term abortion. Marie Stopes International Clinics will provide all the necessary steps and counselling to make sure you have a safe and healthy medical abortion.

You can check out our video on medical abortion on YouTube:

References:

  1. MSI Guidelines for Safe Abortion and Post-abortion Care – Marie Stopes International (2018)
  2. https://www.mariestopes.org/what-we-do/our-services/safe-abortion-and-post-abortion-care/
  3. https://www.mariprist.com/mariprist-professionals/about-mariprist/what-is-mariprist/

If you have any questions about medical abortion, and other contraceptive methods, consult with @MarieStopesKH now:
✓ Send a Facebook message
✓ Every day from 7 am to 5 pm
✓ 012 999 002 or 098 999 102
✓ Send a message via LINE, Viber, WhatsApp, WeChat 093 24 08 23
✓ www.mariestopes.org.kh/contactus

Please follow and like us:

Leave a Reply